logo

ស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេដារូសាឡឹម ហាជី ហាសាណាល់ បូលគីយ៉ាហ៍ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

2025/12/2 | 11:33:00
(VOVWORLD) - នៅរសៀលថ្ងៃទី ២ ខែធ្នូ ស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេដារូសាឡឹម ហាជី ហាសាណាល់ បូលគីយ៉ាហ៍ បានចាកចេញពីទីក្រុងហាណូយ ដោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ តាមការអញ្ជើញរបស់ប្រធានរដ្ឋ លោក លឿង គឿង។ 
ប្រធានរដ្ឋលោក លឿង គឿង និងស្តេចស៊ុលតង់ ហាជី ហាសាណាល់ បូលគីយ៉ាហ៍ (រូបថត៖ VOV)

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅវៀតណាម ស្តេចស៊ុលតង់ ហាជី ហាសាណាល់ បូលគីយ៉ាហ៍ បានជួបពិភាក្សាជាមួយប្រធានរដ្ឋ លោក លឿង គឿង, ជួបជាមួយអគ្គលេខាបក្ស  លោកតូ ឡឹម និងជួបជាមួយនាយករដ្ឋមន្ត្រី លោក ហ្វាម  មិញជីញ និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន។ នៅក្នុងបណ្តាជំនួប ការសន្ទនា និងកិច្ចពិភាក្សាផ្សេងៗ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាពង្រឹងទំនុកចិត្តផ្នែកនយោបាយ លើកកម្ពស់និងសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ បង្កើនការតភ្ជាប់ គាំទ្រដល់អាជីវកម្មក្នុងការផ្លាស់ប្តូរព័ត៌មាន និងស្វែងរកដៃគូ ទាញយកអត្ថប្រយោជន៍ពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងទៀតដូចជា កសិកម្ម នេសាទ ហាឡាល់ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្ដូរប្រជាជន...។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមរវាងវៀតណាម និងប្រ៊ុយណេដារូសាឡឹម ដោយបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យ៕

TAG
VOV/VOVworld/ស្តេចស៊ុលតង់/ប្រទេសប្រ៊ុយណេដារូសាឡឹម ហាជី ហាសាណាល់ បូលគីយ៉ាហ៍/នៅវៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត