logo

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

2026/3/8 | 09:33:00

(VOVWORLD) - នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល លោក Nghiem Xuan Hai Dang (រូបថត៖ Thanh Binh/TTXVN)

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ស្នើឲ្យសហគមន៍ផ្តោតការយកចិត្តទុកដាក់លើវិធានការសុវត្ថិភាពមួយចំនួន។ ជាពិសេស ការជួបជុំធំៗត្រូវបានកំណត់ត្រឹមអតិបរមា ៥០ នាក់ ដោយផ្តល់ថា ទីតាំងនោះអាចចូលទៅដល់ទីជម្រកស្តង់ដារក្នុងអំឡុងពេលមានការប្រុងប្រយ័ត្ន។ សម្រាប់សកម្មភាពសេដ្ឋកិច្ច និងកន្លែងធ្វើការ ភ្នាក់ងារ អាជីវកម្ម និងកន្លែងធ្វើការត្រូវបានអនុញ្ញាតឱ្យដំណើរការ លុះត្រាតែមានលទ្ធភាពចូលទៅដល់ទីជម្រកស្តង់ដារក្នុងអំឡុងពេលមានការប្រុងប្រយ័ត្ន។ វិស័យសេដ្ឋកិច្ច និងសេវាកម្មសំខាន់ៗនៅតែបន្តដំណើរការស្របតាមបទប្បញ្ញត្តិ ពីអាជ្ញាធរអ៊ីស្រាអែល។

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែលបានឲ្យដឹងថា រហូតមកដល់ពេលនេះ មិនមានរបាយការណ៍អំពីអ្នកស្លាប់ ឬខូចខាតទ្រព្យសម្បត្តិក្នុងចំណោមសហគមន៍ជនវៀតណាមនោះទេ ហើយបងប្អូនបានអនុវត្តតាមគោលការណ៍ណែនាំរបស់ប្រទេសម្ចាស់ផ្ទះ។  ស្ថានទូតបានស្នើឱ្យសហគមន៍ ជនវៀតណាមបន្តប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង នូវគោលការណ៍ណែនាំថ្មីពី អាជ្ញាធរមូលដ្ឋាន ចាត់វិធានការប្រកបដោយភាពសកម្មដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ ព្រមទាំងតាមដានជាប្រចាំនូវការប្រកាសជាផ្លូវការពីបញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត៕

TAG
VOV/VOVworld/ស្ថានទូតវៀតណាម/ប្រចាំ/អ៊ីស្រាអែល/ណែនាំ/ប្រជាពលរដ្ឋ/អនុវត្ត/គោលការណ៍ណែនាំ/ប្រទេសម្ចាស់ផ្ទះ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត