ក្នុងវគ្គទៅបំពេញការងារលើកនេះបណ្តាសិល្បករនៃរោងល្ខោនហាណូយ
បាននាំមកនូវសំនៀងពោរពេញទៅដោយមនោសញ្ចេតនារបស់ប្រជាជន
រដ្ឋធានីហាណូយជូនដល់បណ្តាយុទ្ឋជននៅលើប្រជុំកោះ Truong Sa ខេត្ត
Khanh Hoaវៀតណាម។
ពេលសំនៀងច្រៀងរបស់សិល្បការីនីThu Thuy រន្ទឺឡើងបណ្តាយុទ្ឋជនវ័យ
ក្មេងមិនអាចទប់ដំណក់ទឹកភ្នែករំជួលចិត្តបានឡើយ។ សិល្បការីនីThu Thuy
ឲ្យដឹងថា នាងមិនដេកបានក្នុងអំឡុង២រាត្រីលើនាវាទៅកាន់ប្រជុំកោះTruong
Saទេ។Thu Thuyចែករំលែកថានាងមានចំណាប់អារម្មណ៍សប្បាយនិងរំជួល
ចិត្តយ៉ាងខ្លាំងណាស់។នាងក៍មានមោទនភាពពេលបានមកដល់ Truong Sa
និងទទួលបានទឹកចិត្តស្រឡាញ់កកក្តៅពីយុទ្ឋជននិងប្រជាជននៅទីនេះ។
![]() |
| ការជួបប្រាស្រ័យនៅលើកោះ Truong Sa(Internet). |
រីឯចំពោះសិល្បករ Thanh Minh គឺនេះជាលើកដំបូងដែលបងត្រូវបានមកដល់
TruongSa។ទោះបីបានលឺជាច្រើនអំពីប្រជុំកោះTruongSa ប៉ុន្តែមកដល់ទីនេះ
ហើយ សិល្បករThanhMinhទើបឃើញផ្ទាល់ភ្នែកនូវពលីកម្មការលំបាករបស់
បណ្តាយុទ្ឋជននៅទីនេះ។សិល្បករនៃរដ្ឋធានីហាណូយបានឲ្យដឹងថែមទៀត
ថា ពេលមកដល់ទីនេះបងរួមជាមួយបណ្តាយុទ្ឋជនបានក្រាលកន្ទេលក្នុង
បន្ទប់ហើយរួមក្នាឆ្ពោះទៅសមុទ្ររួមក្នាច្រៀង។សិល្បករ Thanh Minhចែករំ
លែកថា: “បងឃើញសប្បាយយ៉ាងក្រៃលែងពីព្រោះនេះជាលើកដំបូងដែល
បងត្រូវបានជួបសំណេះសំណាលជាមួយយុទ្ឋជនវ័យក្មេងជាច្រើននាក់។គេបានចាកចេញពីស្រុកកំណើតដើម្បការពារប្រទែសជាតិ”។
ប្រការពិសេសបំផុតក្នុងវគ្គទៅទស្សនាប្រជុំកោះTruongSaលើកនេះគឺវត្តមាន
របស់សិល្បការីនីPhuong Hoaជាជនដែលបានទៅទស្សនាTruongSaបាន៥លើក
។Phuong Hoaបានឲ្យដឹងថាមុននេញ២០ឆ្នាំនាងទៅទស្សនាកោះជាលើកដំបូង។ជីវភាបរស់នៅរបស់កម្មាភិបាលនិងយុទ្ឋជននាគ្រានោះគឺលំបាកណាស់តែពោរ
ពេញទៅដោយមនោសញ្ចេតនា។Phuong Hoaរៀបរាប់ថា:“លើកដំបូងដែលចេញ
ទៅកោះនាងនៅវ័យក្មេងណាស់។ពេលយើងខ្ញុំច្រៀងបណ្តាយុទ្ឋជនបានជូនផ្កាថ្ម
ដោយសារគ្មានផ្កាស្រស់នៅទីនេះទេ។ទៅរយះពេលប៉ុន្មានឆ្នាំទើបបង២បានជួប
មនុស្សមកពីដីគោក យើងខ្ញុំស្រកទឹកភ្នែកដោយអាណិតពួកបងៗ “។
ពេលកម្មវិធីសំដែងសិល្បះបញ្ចប់ក៍ពេលរាត្រីជ្រៅបានមកនិងដល់ពេលត្រូវលាគ្នា
សំរាប់ក្រុមសិល្បករវិលត្រឡប់នាវាដើម្បីថ្ងៃស្អែកបន្តដំណើរទៅកាន់កោះផ្សេងៗ
ក្នុងប្រជុំកោះTruongSa។ប៉ុន្តែក្នុងដួងចិត្តរបស់ជនទាំងអស់សំនៀងប្រហែលជានៅ
រន្ទឺឡើងមិនចប់៕
![]() |
| ក្រុមចាកចេញពីTruong Sa(Internet) |








