logo

សន្ទស្សន៍ទំនុកចិត្តអាជីវកម្ម EuroCham ត្រីមាសទី៤/២០២៥៖ ទំនុកចិត្តឈានដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៧ ឆ្នាំមក

2026/1/13 | 07:08:00
(VOVWORLD) - ជាមួយនឹង ៨០ ពិន្ទុ សន្ទស្សន៍ទំនុកចិត្តអាជីវកម្ម (BCI) សម្រាប់ត្រីមាសទី ៤/២០២៥ របស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀត ណាម (EuroCham) បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ ឆ្នាំកន្លងមក។ 
ចំនួន ៦៥% នៃអាជីវកម្មអឺរ៉ុបវាយតម្លៃស្ថានភាពអាជីវកម្មនៅក្នុងប្រទេសវៀតណាមជាវិជ្ជមាន; អត្រានេះបានកើនឡើងដល់ ៦៩% នៅក្នុងត្រីមាសទី ១/២០២៦

លទ្ធផលនេះបង្ហាញពីការងើបឡើងវិញយ៉ាងច្បាស់លាស់ និងប្រកបដោយ ចីរភាពនៃទំនុកចិត្តអាជីវកម្ម ទោះបីជាបរិយាកាសសេដ្ឋកិច្ចពិភពលោកនៅតែបន្តប្រឈមមុខនឹងភាពមិនប្រាកដប្រជាជាច្រើនក៏ដោយ។

សន្ទស្សន៍ទំនុកចិត្តអាជីវកម្មសម្រាប់ត្រីមាសទី៤/២០២៥ បានកើនឡើងពី ១៣,៥ ពិន្ទុ ឡើងដល់ ៨០,០ ដោយបិទបញ្ចប់រយៈពេល ៧ ឆ្នាំ ដែល រងផលប៉ះពាល់ជាបន្តបន្ទាប់ពីវិបត្តិខាងក្រៅ ពោលគឺចាប់ពីជំងឺរាតត្បាត កូវីដ ១៩ (២០១៩) រហូតដល់ភាពតានតឹងពាណិជ្ជកម្មសកល។ របាយការណ៍នេះក៏បានកត់សម្គាល់ផងដែរថា ចំនួន ៦៥% នៃអាជីវកម្មអឺរ៉ុបបានផ្តល់ការវាយតម្លៃវិជ្ជមាន ដែលបង្ហាញពីការអនុវត្តខ្ពស់ជាងការរំពឹងទុកដំបូង។ លោក Bruno Jaspaert ប្រធាន EuroCham បានអត្ថាធិប្បាយថា វៀត ណាមកំពុងចូលដល់ដំណាក់កាលផ្លាស់ប្តូររចនាសម្ព័ន្ធ ដោយអះអាងបន្តិចម្តងៗ នូវតួនាទីរបស់ខ្លួនជាម៉ាស៊ីនកំណើនដ៏សំខាន់នៅលើមាគ៌ា ក្លាយជាសេដ្ឋកិច្ចកំពូលទាំងបីនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ចំនួន៨៨% នៃអាជីវកម្មអឺរ៉ុបមានសុទិដ្ឋិនិយមអំពីទស្សនវិស័យអភិវឌ្ឍន៍នៅក្នុងវៀតណាមក្នុងដំណាក់កាល ២០២៦-២០៣០

ក្រៅពីសុទិដ្ឋិនិយមរយៈពេលខ្លី ការស្ទង់មតិ BCI សម្រាប់ត្រីមាសទី ៤/២០២៥ បានបង្ហាញពីទំនុកចិត្តយ៉ាងខ្លាំងជាពិសេសក្នុងចំណោម សហ គមន៍អាជីវកម្មអឺរ៉ុបលើការរំពឹងទុករយៈពេលមធ្យម របស់ប្រទេសវៀត ណាម។ លោក Jaspaert ជឿជាក់ថា ក្នុងរយៈពេល ៥ ទៅ ៧ ឆ្នាំខាងមុខ ប្រសិនបើវៀតណាមទាញយកអត្ថប្រយោជន៍ពេញលេញពីឱកាសដែលបើក ចំហរ ពិតជានឹងក្លាយជា «គោលដៅដ៏ល្អ» ដោយកំពុងឈានចូលដល់ «យុគសម័យមាស» នៃកំណើន និងការផ្លាស់ប្តូរ៕

TAG
VOV/VOVworld/សន្ទស្សន៍/ទំនុកចិត្ត/អាជីវកម្ម/EuroCham/ត្រីមាសទី៤/២០២៥/៧ ឆ្នាំ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត