logo

សន្និសីទសន្តិសុខទីក្រុងមុយនិច ប្រកាសរបាយការណ៍សន្តិសុខប្រចាំឆ្នាំ

2026/2/10 | 08:16:00
(VOVWORLD) - គណៈកម្មការរៀបចំសន្និសីទសន្តិសុខទីក្រុងមុយនិច (MSC) កាលពីថ្ងៃទី ៩ ខែកុម្ភៈ បានប្រកាសរបាយការណ៍សន្តិសុខទីក្រុងមុយនិចឆ្នាំ ២០២៦ ដែលលើកឡើងពីការវិវឌ្ឍ និងនិន្នាការលេចធ្លោជាច្រើននៅក្នុងបរិយាកាសសន្តិសុខ និងនយោបាយសកលនាបច្ចុប្បន្ន។
សន្និសីទសារព័ត៌មានស្តីពីរបាយការណ៍សន្តិសុខទីក្រុងមុយនិចឆ្នាំ ២០២៦។ រូបថត៖ Thu Hang/TTXVN 

របាយការណ៍នេះបានកត់សម្គាល់ថា គោលនយោបាយ និងវិធីសាស្រ្តជាច្រើនរបស់មហាអំណាច រួមទាំងសហរដ្ឋអាមេរិក កំពុងមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើប្រព័ន្ធស្ថាប័ន និងសណ្តាប់ធ្នាប់អន្តរជាតិនាបច្ចុប្បន្ន។ ឯកសារបានបង្ហាញថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមេដឹកនាំម្នាក់ដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើដំណើរការកែសម្រួលបទបញ្ញត្តិ និងរចនាសម្ព័ន្ធសហប្រតិបត្តិការអន្តរជាតិ នាពេលកន្លងទៅ។

 របាយការណ៍នេះត្រូវបាននាំចេញមុននឹង MSC ២០២៦ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៣-១៥ ខែកុម្ភៈ នៅទីក្រុងមុយនិច រដ្ឋបាវ៉ារៀ។ សន្និសីទនេះត្រូវបានរំពឹងថា នឹងមានការចូលរួមពីមេដឹកនាំពិភពលោកប្រហែល ៦៥ រូប រួមទាំងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងរដ្ឋមន្ត្រីការបរទេស និងការពារជាតិ ឧត្តមសេនីយ៍យោធាជាន់ខ្ពស់ និងអ្នកតាក់តែងគោលនយោបាយជាន់ខ្ពស់ចំនួន ១០០រូប។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ត្រូវបានរំពឹងថានឹងចូលរួមក្នុងសន្និសីទនេះដែរ៕


TAG
VOV/VOVworld/សន្និសីទសន្តិសុខ/របាយការណ៍សន្តិសុខ/ពិភពលោក​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត