logo

សន្លឹកឆ្នោតត្រូវទៅដល់គ្រប់គេហដ្ឋាន ព័ត៌មានបោះឆ្នោតត្រូវបានផ្សព្វផ្សាយពីមូលដ្ឋាននានានៅដាក់ឡាក់

2026/3/10 | 07:35:00

(VOVWORLD) - នៅដាក់ឡាក់ រួមជាមួយនឹងការត្រៀមរៀបចំ ការងារផ្សព្វផ្សាយ ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនសម្រាប់អាណត្តិ ២០២៦ - ២០៣១ កំពុងត្រូវបានពង្រឹង តាមរយៈទម្រង់អាចបត់បែនបាន។

នៅគ្រប់ច្រកល្ហកទូទាំងខេត្តដាក់ឡាក់ ទង់ជាតិ បដា និងពាក្យស្លោកដែលផ្សព្វផ្សាយថ្ងៃបោះឆ្នោតត្រូវបានដាក់តាំងបង្ហាញ  (រូបថត៖ ណាំត្រាង/VOV តីង្វៀន)

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅឃុំ អីអា កឹលី ខេត្តដាក់ឡាក់ បរិយា កាស ត្រៀមរៀបចំសម្រាប់ថ្ងៃបោះឆ្នោតមានភាពមមាញឹក។ ចាប់ពីព្រឹកព្រលឹម កម្មាភិបាលតាមភូមិនានាបានបែងចែកជាក្រុមតូចៗ  ដោយរាល ដាលពាសពេញភូមិតូចៗ និងតំបន់លំនៅដ្ឋាន ដើម្បីចែកសន្លឹកឆ្នោត និងចលនាការចូលរួមរបស់អ្នកបោះឆ្នោត។ យោងតាមលោក  ណុង ង៉ុក ថាំង សមាជិកក្រុមសន្តិសុខនៅភូមិជ័រថា ភូមិនេះមានអ្នកបោះឆ្នោតជិត ១.៤០០ នាក់ ហើយសន្លឹកឆ្នោតភាគច្រើន ត្រូវបានប្រគល់ជូនប្រជាជនដោយផ្ទាល់។  

“នេះគឺយើងទៅចែកចាយសន្លឹកឆ្នោតដល់ប្រជាជន។ នៅពេលទៅដល់កន្លែងបោះឆ្នោត  គឺមានក្រុមជាច្រើនណែនាំប្រជាជនអំពីរបៀបគូស ឬមិនគូសសន្លឹកឆ្នោតរបស់ពួកគេឱ្យបានត្រឹមត្រូវ។ ប្រជាជនសហការនៅតាមផ្ទះនីមួយៗ ពីព្រោះ នេះជាសិទ្ធិរបស់ប្រជាជន”។

នៅខេត្តដាក់ឡាក់ ទន្ទឹមនឹងការផ្សព្វផ្សាយផ្ទាល់ មូលដ្ឋានជាច្រើនក៏បានបើកទូលាយវិធីសាស្ត្រឃោសនា ដោយអនុវត្តន៍បច្ចេកវិទ្យាឌីជីថល បណ្តាញសង្គម….។ ក្រៅពីនោះ ផ្លូវថ្នល់ និងតំបន់លំនៅដ្ឋានជាច្រើននៅក្នុងទីក្រុងដាក់ឡាក់ត្រូវបានតុបតែងលម្អដោយបដា ផ្ទាំងរូបភាព និងសម្ភារៈឃោសនាបោះឆ្នោត  ដែលបង្កើតបរិយាកាសរស់រវើក ឆ្ពោះទៅទិវាបុណ្យទូទាំងប្រទេសនេះ។  

ដោយមានអ្នកបោះឆ្នោតជាង ២,៤ លាននាក់នៅក្នុងខេត្ត បរិយាកាសនៃការរៀបចំសម្រាប់ថ្ងៃបោះឆ្នោតនៅក្នុងទីក្រុងដាក់ឡាក់គឺស្ថិតនៅកម្រិតកំពូល។ ការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល និងទម្រង់ឃោសនាដ៏សម្បូរបែប   បានរួមចំណែកដល់ការនាំយកព័ត៌មានបោះឆ្នោតឱ្យកាន់តែ ខិតជិតអ្នកបោះឆ្នោត បង្កើតទំនុកចិត្ត និងការត្រៀមខ្លួនចូលរួមទិវាបុណ្យរបស់ប្រជាជនទាំងមូល៕

TAG
VOV/VOVworld/សន្លឹកឆ្នោត/គ្រប់គេហដ្ឋាន/ព័ត៌មាន/បោះឆ្នោត/ផ្សព្វផ្សាយ/មូលដ្ឋាន/ដាក់ឡាក់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត