logo

សន្លឹកឆ្នោតនៃ​ទំនុកចិត្តពីតំបន់ខ្ពង់រាបបាតសមុទ្រភាគខាងត្បូង

2026/3/5 | 07:36:00
(VOVWORLD) - នាប៉ុន្មានថ្ងៃនេះ នៅលើដីគោកមានភាពមមាញឹកជាមួយនឹងការរៀបចំសម្រាប់ការបោះឆ្នោតរដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ហើយនៅតំបន់សមុទ្រឆ្ងាយ ក៏មានទីតាំងបោះឆ្នោតពិសេស នៅលើនាវាសមុទ្រ អនុញ្ញាតឱ្យកងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅលើសមុទ្រ ឬធ្វើដំណើរតាមសមុទ្រ រួមជាមួយអ្នកនេសាទ បំពេញកាតព្វកិច្ចស៊ីវិលរបស់ខ្លួន។
នាំយកប្រអប់សន្លឹកឆ្នោតទៅឱ្យអ្នកបោះឆ្នោតដែលកំពុងធ្វើការនៅលើផ្ទះរន្ទារ DK១.២០។ រូបថត៖ តំបន់លេខ ២ កងទ័ពជើងទឹក

ធ្វើដំណើរតាមសមុទ្រ ក្រុមបោះឆ្នោតបានជ្រើសរើសនាវា Truong Sa ០៤ ជាមជ្ឈមណ្ឌលរៀបចំការបោះឆ្នោត សម្រាប់អ្នកបោះឆ្នោតនៅលើនាវាល្បាត និងអ្នកនេសាទដែលកំពុងប្រតិបត្តិការនៅលើសមុទ្រ។ ការងារត្រៀមរៀបចំត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ ស្របតាមបទប្បញ្ញត្តិ។ អនុសេនីយ៍ឯក Phan Sy Thien ស្នងការយោបាយនៃនាវា Truong Sa ០៤ កងអនុសេនាធំទី ១ កងពលតូចលេខ ១២៥ តំបន់លេខ ២ កងទ័ពជើងទឹក បានឲ្យដឹងថា៖ "កម្មាភិបាលនិងយុទ្ធជននៅលើនាវា បានជ្រួតជ្រាបនូវភារកិច្ច រៀបចំកន្លែងបោះឆ្នោត ខ្លឹមសារឃោសនា បដា និងពាក្យស្លោកតាមការណែនាំ; ប្តេជ្ញាបំពេញល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូន"។

អ្នកបោះឆ្នោតនៅផ្ទះរន្ទារ DK១.២០ និងនាវាល្បាត ៧៤០ ស្វែងយល់អំពីបេក្ខជននៃការបោះឆ្នោត។ រូបថត៖ តំបន់លេខ ២ កងទ័ពជើងទឹក

ទោះបីត្រូវបំពេញភារកិច្ចនៅលើសមុទ្រ ហើយមិនអាចទៅបោះឆ្នោតជាមួយប្រជាជនទូទាំងប្រទេសនៅថ្ងៃទី ១៥ខែមីនាបានទេ ប៉ុន្តែកម្មាភិបាលនិងយុទ្ធជនកងទ័ពជើងទឹកនៅតែត្រូវបានធានាសិទ្ធិនិងកាតព្វកិច្ចរបស់ពលរដ្ឋយ៉ាងពេញលេញ។ សម្រាប់មនុស្សជាច្រើន នេះជាលើកដំបូងដែលបានបោះឆ្នោតនៅលើសមុទ្រ; ចំពោះអ្នកខ្លះ វាជាលើកទីពីរ ឬទីបីហើយ ប៉ុន្តែចំណាប់អារម្មណ៍ទូទៅគឺមានកិត្តិយស និងមោទនភាព។ វរសេនីយ៍ត្រី Dinh Van Thu  នាវាលេខ ៧០៦ កងអនុសេនាធំកងទ័ពជើងទឹកលេខ ១២៨ បានចែករំលែកថា៖ “ក្រោយរយៈពេល ៣២ឆ្នាំបម្រើក្នុងជួរកងទ័ព នេះជាលើកទីមួយហើយដែលខ្ញុំបានបោះឆ្នោតនៅលើសមុទ្រ។ ពិតជាមានកិត្តិយស និងមោទនភាពខ្លាំងណាស់”៕

ការបោះឆ្នោតនៅលើនាវា Truong Sa ០៤។ រូបថត៖ តំបន់លេខ ២ កងទ័ពជើងទឹក
TAG
VOV/VOVworld/សន្លឹកឆ្នោត/​ទំនុកចិត្ត/មហាសមុទ្រ/វៀតណាម​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត