logo

ស្ពានក្បឿង Thanh Toan

2018/6/9 | 09:22:00

(VOVWORLD) -ស្ពានក្បឿង Thanh Toan ត្រូវបានស្ថាបនាតាមរបៀប «ផ្ទះខាងលើ-ស្ពានខាងក្រោម»។ ស្ពានត្រូវបានធ្វើពីឈើដោយរូបរៀងកោងៗ។ សំណង់ស្ថាប្យកម្មនេះ មិនត្រឹមតែមានតំលៃខាងប្រវត្តិសាស្ត្រវប្បធម៌ ប៉ុណ្ណោះទេ ថែមទាំង នៅជារមណីយដ្ឋានដ៏ វិសេសវិសាលដែលទាក់ទាញភ្ញៀវទេសចរជាច្រើនកុះករទៀតផង។

ស្ថិតនៅចម្ងាយពីទីក្រុង Hue ៨ គីឡូម៉ែត្រប៉ែកខាងកើត ស្ពានក្បឿង Thanh Toan នៅឃុំ Thuy Thanh ស្រុក Huong Thuy ខេត្ត Thua Thien Hue (ភាគកណ្ដាលវៀតណាម) ត្រូវបានចាត់ទុកជាសំណងស្ថាបត្យកម្មកម្រមានមួយដែលមានតំលៃសិល្បៈខ្ពស់ក្នុងចំណោម បណ្ដាស្ពានបុរាណនៅវៀតណាម។

ស្ពានមានប្រវែង ១៧ ម៉ែត្រ ទទឹង ៤ ម៉ែត្រ នឹងបានចែកជា ៧ ល្វែង។ ដំបូលស្ពាន ត្រូវបានប្រកក្បឿង Luu ly។

នេះជាប្រភេទក្បឿងពាស់អេវប៉ដែលតែងតែត្រូវបានប្រើប្រាស់សំរាប់សំណង់ស្ថាបត្យកម្មសំរាប់សម្តេចនិងមន្ត្រីរាជការនាអីតកាល។

បណ្ដាក្បូរក្បាច់នៅលើស្ពានមានចរិតលក្ខណៈនៃព្រះរាជវាំង Hue។
នៅលើដំបូលស្ពានមានរូបនាគមួយគូរកំពុងមើលទៅលើព្រះអាទិត្យ។ 
បណ្ដាចំណែកស្ថាបត្យកម្មនៃស្ពានត្រូវបានតុបតែងដោយក្បូរក្បាច់ដែលមានរូបរៀងវង់និងបួនជ្រុងដើម្បីបង្កើតឡើងសេភ័ណ្ណភាព។  

ស្ពានបានចែកជា ៧ ល្វែង ក្នុងនោះ ល្វែងកណ្ដាលគឺធំជាងគេ ហើយនេះក៏ដជា ទីកន្លែងធ្វើសក្ការបូជាលោកស្រី Tran Thi Dao ជាអ្នកបានចាយប្រាក់របស់ខ្លួនដើម្បីធ្វើ សកម្មភាពសម្បុរសធម៌សំរាប់ប្រជាជននៅភូមិឃុំនិងកសាងស្ពាននេះដើម្បីអ្នកភូមិធ្វើដំណើរទៅវិញទៅមកដោយងាយស្រួលជាង។

ស្ពានមានសសរទ្រូងថ្មធំចំនួន ៦ ជួរនឹងប្រព័ន្ធបញ្ចេញទឹកចំនួន ៧។ 

ស្ពានក្បឿង Thanh Toan បានក្លាយទៅជាទីកន្លែងមកដល់ដ៏អស្ចារ្យ១សំរាប់ភ្ញៀវទេស ចរជាតិនិងអន្តរជាតិ៕

ស្ពានក្បឿង Thanh Toan បានក្លាយទៅជាទីកន្លែងមកដល់ដ៏អស្ចារ្យ១សំរាប់ភ្ញៀវទេស ចរជាតិនិងអន្តរជាតិ៕

នេះក៏ជាទីកន្លែងពេញនិយមរបស់អ្នកចាស់ៗក្នុងភូមិដែលតែងតែអង្គុយសំណះសំណាល ទទួលយកខ្យល់ធម្មជាតិបរិសុទ្ធពេលដែលថ្ងៃលិច។ 
TAG
VOV/VOVworld/ស្ពាន/ក្បឿង/Thanh Toan

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត