logo

ស្ពាន Long Bien - សក្ខីភាពប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយ

2018/1/13 | 16:24:57
(VOVWORLD) - ស្ពាន Long Bien - ជាស្ពានថែបដំបូងឆ្លងកាត់ទន្លេក្រហមនៅរដ្ឋធានី ហាណូយ ត្រូវបានកសាងឡើងដោយជនបារាំងកាលពីដើមសតវត្សទី២០។ ក្រោយរយៈពេល១សតវត្សមក ស្ពាននេះត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ។ ការងារជួស ជុល កំពុងត្រូវបានអនុវត្តយ៉ាងសកម្មសំដៅធានាសុវត្ថិភាពសំរាប់ប្រជាជននិង រក្សាភាពស្អាតនៃស្ពាននេះ។
ស្ពាន Long Bien ជាស្ពានថែបដំបូងដែលឆ្លងកាត់ទន្លេក្រហមនៅរដ្ឋធានី ហាណូយ។ វាតភ្ជាប់ខ័ណ្ឌ Hoan Kiem ជាមួយខ័ណ្ឌ Long Bien។
ស្ពាននេះត្រូវបានកសាងឡើងចាប់ពីឆ្នាំ១៨៩៩ដល់ឆ្នាំ១៩០២។
ខ្សែរថភ្លើងពីហាណូយទៅក្រុង Thai Nguyen ទៅខេត្ត Lao Cai និងទីក្រុង Hai Phong សុទ្ធតែប្រើប្រាស់ប្រព័ន្ធផ្លូវដែកនៃស្ពាន Long Bien។
ស្តង់លក់កសិផលលើស្ពាន។
ក្រោមស្ពាននេះគឺតំបន់ប្រមូលផ្ដុំទំនិញនៃផ្សារ Long Bien ជាផ្សារមួយ ក្នុងចំណោមផ្សារធំបំផុតនៃរដ្ឋធានី។
ស្ពាន Long Bien ក្នុងបរិយាកាសរដូវរងា។
ជីវភាពរស់នៅប្រចាំថ្ងៃដ៏ស្វាហាប់របស់ប្រជានរដ្ឋធានីប្រព្រឹត្តទៅនៅ តាមស្ពាននេះ។
ឆ្លងកាត់ការចុះឡើងនៃប្រវត្តិសាស្ត្រ ស្ពាន Long Bien បានក្លាយទៅជា និមិត្តរូបនៃរដ្ឋធានីហាណូយ។
ក្រោយរយៈពេល១សតវត្សមក ស្ពាននេះត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ។ ការងារជួសជុលស្ពាននេះកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម។
ស្រទាប់បេតុងចាស់ត្រូវឈូសចោលទាំងស្រុង ហើយជំនួសដោយ វត្ថុធាតុដើមថ្មី។
ដើម្បីធានាឲ្យស្ពាន Long Bien អាចបម្រើការដឹកជញ្ជូនតាមផ្លូវដែក ដល់ឆ្នាំ២០២០ គេនឹងពង្រឹងរចនាសម្ព័ន្ធទាំងមូលនៃស្ពាននេះ។
ការងារជួសជុលខ្សែផ្លូវដែកលើស្ពាន។
ស្ពាន Long Bien នឹងមានទឹកថ្នាំលាបថ្មី ប៉ុន្តែ រូបរាងស្ពាននឹងមិន ផ្លាស់ប្ដូរឡើយ។
មធ្យោបាយដឹកជញ្ជូនឈើ និងសម្ភារៈសំណង់ ភាគច្រើនគឺរថយន្តកង់ បីតូចតាច ដោយសារស្ពាននេះមិនត្រូវបានរចនាសំរាប់ដំណើរការរថយន្តធំៗឡើយ។
ដោយសារធ្វើការក្នុងលក្ខណៈភូមិសាស្ត្រដ៏គ្រោះថ្នាក់ បានជាក្រុម កម្មករត្រូវប្រុងប្រយ័ត្ន ដើម្បីធានាបានគុណភាពការងារផងនិងធានាសុវត្ថិភាព ទៀតផង។
នាថ្ងៃមួយមិនឆ្ងាយ ស្ពានប្រវត្តិសាស្ត្រនេះនឹងរស់រានមានជីវិត ឡើងវិញ ហើយបន្តរួមដំណើរជាមួយរដ្ឋធានីហាណូយ លើខ្សែផ្លូវផ្លាស់ប្ដូរ ថ្មីនិងអភិវឌ្ឍន៍៕

TAG
VOV/VOVworld/ស្ពាន Long Bien/ហាណូយ/ប្រវត្តិសាស្ត្រ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត