logo

សភាអឺរ៉ុបអនុម័តលើ​សេចក្តីសម្រេចចិត្ត​ កំណត់អាយុ​សម្រាប់ការប្រើប្រាស់បណ្តាញសង្គម

2025/11/27 | 11:12:09
(VOVWORLD) - សភាអឺរ៉ុប (EP) នាថ្ងៃទី ២៦ ខែវិច្ឆិកា បានឯកភាពអនុម័តលើសេចក្តីសម្រេចចិត្តមួយដែលអំពាវនាវឱ្យកំណត់អាយុអប្បបរមាសម្រាប់ប្រើប្រាស់បណ្តាញសង្គម។
ទិដ្ឋភាពទូទៅនៃសម័យប្រជុំសភាអឺរ៉ុបនៅទីក្រុង Strasbourg ប្រទេសបារាំង នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ប្រភព៖ REUTERS

សេចក្តីសម្រេចចិត្តនេះ ស្នើឱ្យកំណត់អាយុឌីជីថលរួមរបស់អឺរ៉ុបគឺ ១៦ ឆ្នាំឡើងទៅ ជាកម្រិតស្តង់ដារសម្រាប់ប្រើប្រាស់បណ្តាញសង្គម។ កុមារអាយុក្រោម ១៦ ឆ្នាំត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ លុះត្រាតែមានការអនុញ្ញាតពីឪពុកម្តាយ ឬអាណាព្យាបាលប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ សេចក្តីសម្រេចចិត្តក៏បានស្នើឱ្យមានដែនកំណត់អាយុ ១៣ ឆ្នាំ សម្រាប់ការចូលប្រើប្រាសើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម សេវាកម្មចែករំលែកវីដេអូ និង "ដៃគូបញ្ញាសិប្បនិម្មិត (AI)" តាមនោះ ការពារអនីតិជនអាយុក្រោម ១៣ ឆ្នាំពីការប្រើប្រាស់សេវាកម្មទាំងនេះ។

នៅក្នុងបរិបទដែលសាជីវកម្មធំៗដូចជា TikTok, Snapchat, Google ឬ Meta ប្រឈមមុខនឹងការបណ្តឹងជាបន្តបន្ទាប់នៅសហរដ្ឋអាមេរិកទាក់ទងនឹងវិបត្តិសុខភាពផ្លូវចិត្តក្នុងចំណោមយុវជន សេចក្តីសម្រេចចិត្តរបស់ EP ក៏បានអំពាវនាវឱ្យរឹតបន្តឹងក្បួនដោះស្រាយ ផ្តល់អនុសាសន៍ដោយផ្អែកលើអន្តរកម្មសម្រាប់អនីតិជន និងតម្រូវឱ្យមានការរចនាខ្លឹមសារសមស្របតាមអាយុ៕

TAG
VOV/VOVworld/សភាអឺរ៉ុប/​សេចក្តីសម្រេចចិត្ត​/បណ្តាញសង្គម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត