logo

សមាគមអ្នកនេសាទវៀតណាមប្រឆាំងជំទាស់នឹងបទប្បញ្ញត្តិស្តីពីការហាមឃាត់ការនេសាទនៅសមុទ្រខាងកើតរបស់ចិន

2020/5/4 | 10:25:00

(VOVWORLD) - នៅថ្ងៃទី ០៤ ឧសភា សមាគមអ្នកនេសាទ វៀតណាមបានផ្ញើឯកសារជាលាយលក្សអក្សរទៅកាន់ខុទ្ទកាល័យរដ្ឋាភិបាល ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្រសួងការបរទេសនិងគណៈកម្មាធិការកិច្ចការបរទេស ដើម្បីប្រឆាំងជំទាស់នឹងការដែល ចិនបានផ្សព្វផ្សាយនូវបទប្បញ្ញត្តិស្តីពីការហាមឃាត់ការនេសាទនៅសមុទ្រខាងកើត ឆ្នាំ ២០២០។

សមាគមអ្នកនេសាទវៀតណាមបានឲ្យដឹងថា យោងតាមទំព័រព័ត៌មាននានា ចិនបានប្រកាស ថា “បទប្បញ្ញត្តិហាមឃាត់ការនេសាទនៅសមុទ្រខាងកើត ដោយវិសាលភាពនៃការហាមឃាត់ការនេសាទលាតសន្ធឹងពីតំបន់សមុទ្រខាងជើងនៃសមុទ្រខាងកើត ដល់រយៈទទឹង ១២ ខាងជើង រួមទាំងផ្នែកមួយនៃឈូងសមុទ្រខាងជើង និងប្រជុំកោះ Hoang Sa ស្ថិតក្នុងអធិបតេយ្យភាពរបស់វៀតណាម ហើយមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ១ ខែឧសភាឆ្នាំ ២០២០ ដល់ថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២០ ។

សមាគមអ្នកនេសាទវៀតណាមបានសង្កត់ធ្ងន់ថា បទប្បញ្ញត្តិនេះរំលោភអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និងតំបន់សមុទ្រមួយចំនួនរបស់វៀតណាម។ ម្យ៉ាងវិញទៀត រំលោភលើសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ រួមទាំងរារាំងការនេសាទត្រីរបស់អ្នកនេសាទវៀតណាម ដែលរំលោភលើច្បាប់អន្ដរជាតិ  ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ និងឯកសារច្បាប់អន្តរជាតិពាក់ព័ន្ធ។

សមាគមន៍អ្នកនេសាទវៀតណាមប្រឆាំងជំទាស់យ៉ាងដាច់អហង្ការនឹងទង្វើមិនសមហេតុផលរបស់ចិន។ បទប្បញ្ញត្តិនេះ គឺគ្មានតម្លៃខាងគតិយុត្តិ សម្រាប់តំបន់សមុទ្រដែលជាអធិបតេយ្យភាពរបស់វៀតណាមឡើយ។ ហេតុដូច្នេះ អ្នកនេសាទវៀតណាមមានសិទ្ធិពេញលេញក្នុងការនេសាទក្នុងតំបន់សមុទ្រចំណុះអធិបតេយ្យភាពរបស់វៀតណាម៕

 

 

TAG
VOV/VOVworld/សមាគម/អ្នកនេសាទ/វៀតណាម/ប្រឆាំងជំទាស់/បទប្បញ្ញត្តិ/ហាមឃាត់/សមុទ្រខាងកើត/ចិន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត