logo

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

2026/1/13 | 06:40:00
(VOVWORLD) - នៅចំពោះមុខមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា សមាជិកព្រឹទ្ធសភាអាមេរិក លោក Steve Daines (មកពីគណបក្សសាធារណរដ្ឋ រដ្ឋ Montana) បានផ្ញើលិខិតអបអរសាទរជូនចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងប្រជាជនវៀតណាម ដោយបង្ហាញពីបំណងប្រាថ្នារបស់លោកក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ។ 
លោកសមាជិកព្រឹទ្ធសភាអាមេរិក Steve Daines ប្រគល់សេចក្តីសម្រេចរបស់ព្រឹទ្ធសភាអាមេរិក ដែលរំលឹកខួបលើកទី ៣០ នៃការធ្វើឱ្យប្រក្រតីឡើងវិញនៃទំនាក់ទំនងការទូតរវាងវៀតណាម និងសហរដ្ឋអាមេរិក ដល់លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក Nguyen Quoc Dung (រូបថត៖ Quang Trung/VOV-Washington)

នៅក្នុងលិខិតនោះ សមាជិកព្រឹទ្ធសភា លោក Daines បានថ្លែងថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោក មកកាន់វៀតណាមកាលពីខែមីនាកន្លងទៅ និងកោតសរសើរចំពោះការពិភាក្សាជាមួយលោកអគ្គលេខាបក្ស ស្តីពីទំនាក់ទំនងទ្វេភាគី ក៏ដូចជា សម្តែងទំនុកចិត្តលើឱកាសសហប្រតិបត្តិការដ៏ធំធេង នាពេលអនាគត។

សមាជិកព្រឹទ្ធសភា លោក Daines ក៏បានជូនដំណឹងចំពោះការដែល ព្រឹទ្ធ សភាអាមេរិកនាពេលថ្មីៗនេះ បានអនុម័តលើសេចក្តីសម្រេចលេខ ៣២១ ដើម្បីរំលឹកខួបលើកទី៣០ នៃការធ្វើឱ្យប្រក្រតីភាពនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៩៥-២០២៥) ដែលលោកជាសហឧបត្ថម្ភ ធ្វើឡើងនៅខែធ្នូ ឆ្នាំ ២០២៥។ ក្នុងពេលជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកតែងតែយកចិត្តទុកដាក់លើទំនាក់ទំនងមិត្តភាពរបស់ខ្លួនជាមួយវៀតណាម និងចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងបណ្តាឆ្នាំខាងមុខ៕

TAG
VOV/VOVworld/សមាជិក/ព្រឹទ្ធសភា/អាមេរិក/បើកទូលាយ/កិច្ចសហប្រតិបត្តិការ/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត