logo

សមត្ថភាពដាំដុះកសិកម្មរបស់ជនជាតិ Mong

2014/3/10 | 08:21:45
Vovworld-ជនរួមជាតិជាជនជាតិ Mong
ភាគច្រើនរស់នៅដំបន់ព្រៃភ្នំខ្ពស់
លក្ខណៈធម្មជាតិមិនអំណោយផល
ដោយហេតុនេះក្នុងដំណើរការដាំដុះ
គេក៏មានរបៀបពិសេសដោយឡែក
ផងដែរ។ បណ្ដាវាលស្រែកាំជណ្ដើរ
បង្កើតដោយជនរួមជាតិ Mong បាន
បង្ហាញពីសមត្ថភាពនិងការប៉ិនប្រសប់
ពូកែរបស់គេក្នុងការធ្វើកសិកម្ម។
សមត្ថភាពដាំដុះកសិកម្មរបស់ជនជាតិ Mong (vtv.vn)

        Vovworld-ជនរួមជាតិជាជនជាតិ Mong ធ្វើ​ចម្ការ​លើព្រៃដុតនិង​ជាពិសេសដាំ
ស្រូវទឹក។ ដើម្បីធ្វើប្រការនេះជនរួមជាតិ Mong បានជីកគាស់រានដីនៅក្រោមទួល។ ដំបន់ដីនេះមិនចំណោតខ្ពស់ណាស់ណាទេ ជាពិសេសត្រូវមានប្រភពទឹកធម្មជាតិ
ដែលហូរចេញពីគ្រលាតថ្មនៃជ្រោះ។ លោក Giang My Ly ជនជាតិ Mong នៅខេត្ត
Lao Cai បានឲ្យដឹងថា៖

        “ជនរួមជាតិ Mong មានប្រពៃណីយូរអង្វែងក្នុងការដាំដុះស្រែកាំជណ្ដើរ។​ ជន
រួមជាតិ Mong ធ្វើពីជើងទួលឡើងដល់កំពូលទួល។ ដល់រដូវដាំដុះក៏ត្រូវធានា
បរិមាណទឹករាបស្មើលើផ្ទៃស្រែនីមួយៗ។”

        លោក Giang My Ly បានឲ្យដឹងថា ដើម្បីបង្កើតស្រែកាំជណ្ដើរនោះ ការជីក
គាស់រានដី​ឲ្យ​រាបស្មើរគឺសំខាន់និងទាមទាឲ្យមានលទ្ធកម្មបច្ចេកទេសខ្ពស់។ ពី
ព្រោះស្រែ​កាំជណ្ដើរនីមួយៗត្រូវធានាកត្តាចំនួន២គឺផ្ទៃដីរាបស្មើនិងប្រភពទឹក។ បន្ទាប់ពីផ្ទៃដីត្រូវបានសម្អាតនោះ គេនឹងរកកន្លែងស្មើបំផុត​ដើម្បី​ដំណើរការជីក
កកាយឲ្យរាបស្មើ។ ការពិនិត្យកំរិតស្មើនៃផ្ទៃដីត្រូវបាន​គិតគូរតាមពិសោធន៍ទាំង
ស្រុង។ លោក Giang A Dinh នៅខេត្ត Lao Cai បានឲ្យដឹងថា៖

        “សមត្ថភាពរបស់ជនរួមជាតិ Mong ត្រូវបានកែលំអរពីមួយថ្ងៃទៅមួយថ្ងៃ
របៀបជីកគាស់រានដីខុសប្លែកជា​ច្រើន។ ពីព្រោះជនជាតិ Mong កំណត់បាន
ទួលដែលខ្លួនជីកគាស់រានដីដែលមិនត្រឹមតែ​ជួយឲ្យគេមានស្រែប៉ុណ្ណោះទេ
ថែមទាំងបង្កើតឡើងទេសភាពធម្មជាតិល្អត្រកាលទៀតផង។”

        ជនរួមជាតិ Mong បានបង្កើតស្រែកាំជណ្ដើរដ៏ធំទូលាយនៅខេត្ត Yen Bai រឺ
ខេត្ត Lao Cai ភាគខាងជើងវៀតណាម។ គ្មានអ្នក​ណាគិត​ស្មាន​បានថា ដោយ
បាតដៃទទេ ឧបករសាមញ្ញនោះជំនាន់ប្រជាជន Mong ជាច្រើនបានបង្កើតឡើង
នូវសំណង់ដ៏ល្អត្រកាលដូច្នេះឡើយ។ លោក Giang A Tru នៅខេត្ត Yen Bai បាន
ឲ្យដឹងថា៖

        “ជនរួមជាតិ Mong ឧស្សាហ៍ព្យាយាមធ្វើស្រែចំការនៅដំបន់លំបាក ដោយ
ហេតុនេះ​ជីវភាពរស់នៅមានការលំបាកលំប៉ិនជាច្រើន។ ពួកគេធ្វើតាម​បទ​ពិសោធន៍របស់ជីដូនជីតា។ ​ធ្វើស្រែបានហើយ ត្រូវជ្រើសរើសនង្គល់ក្របីក៏សំខាន់
ឲ្យសមស្រប​ទៅនឹងដំបន់ដីខ្ពស់នេះ។”

        ជាមួយជីវភាពរស់នៅសាមញ្ញ ជនរួមជាតិ Mong គ្មានពេលណាគិតថាខ្លួនជា​វិស្វករស្រែចម្ការពិសេសនិងជាវិចិត្រករបង្កើតឡើងទេសភាពឡើយ។ ដោយបទ
ពិសោធន៍រស់នៅដែលបានប្រមូលពីរាប់ពាន់ជំនាន់ ជនជាតិ Mong សុទ្ធតែបាន
អនុវត្តប្រការនោះចូលក្នុងការផលិតកម្ម៕
TAG
សមត្ថភាព/ដាំដុះ/កសិកម្ម/របស់/ជនជាតិ/Mong/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត