logo

សម្របសម្រួលគ្រប់គ្រងនិងកសាងព្រំដែនមិត្តភាពវៀតណាម-កម្ពុជា

2026/2/11 | 08:32:55

(VOVWORLD) - កាលពីថ្ងៃទី១០ ខែកុម្ភៈ គណៈប្រតិភូកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគីរី (កម្ពុជា) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងកម្លាំងការពារព្រំដែនខេត្ត ឡឹមដុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២៦។

គណៈប្រតិភូកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគីរី (កម្ពុជា) ជូនអំណោយដល់កងកម្លាំងការពារព្រំដែនខេត្ត ឡឹមដុង។ (រូបថត៖ VNA)

លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល បានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងការគាំទ្រទាន់ពេលវេលារបស់កងកម្លាំងការពារព្រំដែនខេត្តឡឹមដុង ក្នុងការសម្របសម្រួលធ្វើការល្បាតទ្វេភាគី ការផ្លាស់ប្តូរព័ត៌មាន និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទ ដែលរួមចំណែកដល់ការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកវរសេនីយ៍ឯក ង្វៀន ថាញ់ឌិញ មេបញ្ជាការបញ្ជាការដ្ឋានកងកម្លាំងការពារព្រំដែនខេត្តឡឹមដុង បានអះអាងថា ទំនាក់ទំនងសហប្រតិបត្តិការនិងការសម្របសម្រួល រវាងកងកម្លាំងការពារព្រំដែនខេត្តឡឹមដុង និងកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគីរី ត្រូវបានពង្រឹង និងអភិវឌ្ឍន៍ ដែលរួមចំណែកដល់ការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងស្ថិរភាពនៅតាមតំបន់ព្រំដែនផងដែរ៕

TAG
VOV/VOVworld/វៀតណាម/កម្ពុជា/មណ្ឌលគីរី/ឡឹមដុង/ព្រំដែន/ជូនពរឆ្នាំថ្មី

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត