logo

សម្របសម្រួលយ៉ាងជិតស្និទ្ធរវាងការធានារការពារជាតិនិងសន្តិសុខជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ដីសណ្តទន្លេគឺវ ឡុង

2025/12/29 | 10:33:00

(VOVWORLD) -  នេះគឺជាការបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នៅក្នុងសន្និសីទស្តីពី “ធានាសន្តិសុខនិងសណ្តាប់ធ្នាប់ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ដីសណ្តទន្លេគឺវ ឡុង” ដែលបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី ២៩ ខែធ្នូ នៅទីក្រុងហាណូយ។

សន្និសីទស្តីពី "ការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ដីសណ្តទន្លេ គឺវ ឡុង (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តំបន់ដីសណ្តទន្លេគឺវឡុង និងតំបន់ជុំវិញមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ទាក់ទងនឹងនយោបាយ សេដ្ឋកិច្ចសង្គម ការពារជាតិ សន្តិសុខ បរិស្ថានអេកូឡូស៊ី និងទំនាក់ទំនងកិច្ចការបរទេស។ លោកនាយករដ្ឋមន្ត្រីបានស្នើ ឱ្យក្រសួង វិស័យ និងមូលដ្ឋានផ្តោតលើការអនុវត្តភារកិច្ចសំខាន់ៗចំនួនប្រាំ។ ក្នុងចំណោមភារកិច្ចទាំងនោះ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានាការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាមួយការធានាការពារជាតិ និងសន្តិសុខ ដោយចាប់ផ្តើមពីកម្រិតមូលដ្ឋាន។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ក្រសួង មន្ទីរ និងមូលដ្ឋានត្រូវតែផ្តោតលើការអនុវត្តគោលនយោបាយជនជាតិភាគតិច និងសាសនា។ ពង្រីកតម្លៃល្អនៃវប្បធម៌ និងជំនឿប្រពៃណី ព្រមទាំងការកែលម្អជីវភាពសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិចក្នុងតំបន់។ ដោយសម្លឹងមើលទៅមុខ នៅឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រីបានចាត់តាំងក្រសួង នាយកដ្ឋាន និងមូលដ្ឋានឱ្យបំពេញភារកិច្ចសំខាន់ៗចំនួនប្រាំពីរក្រុម ដែល តោតសំខាន់លើការថែទាំ និងអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ ការអប់រំ និងសុខាភិបាលក្នុងតំបន់ដីសណ្តទន្លេគឺវឡុង៕

TAG
VOV/VOVworld/សម្របសម្រួល/ជិតស្និទ្ធ/ការធានារ/ការពារជាតិ/សន្តិសុខ/អភិវឌ្ឍ/សេដ្ឋកិច្ចសង្គម/តំបន់ដីសណ្តទន្លេគឺវ ឡុង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត