logo

សម្រស់វប្បធម៌នៃការទៅវត្តនៅដើមឆ្នាំរបស់ប្រជាជនវៀតណាម

2025/1/30 | 08:30:00

(VOVWORLD) - ទំនៀមទម្លាប់ទៅវត្តក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី ត្រូវបានប្រជាជនវៀតណាមគោរព ថែរក្សា និងពង្រីកជានិច្ច។

ក្នុងមនសិការរបស់ជនជាតិវៀតណាមតាំងពីច្រើនជំនាន់មក បុណ្យតេតប្រពៃណីជាតិ មិនត្រឹមតែមានអត្ថន័យនៃការជូនដំណើរឆ្នាំចាស់ និងស្វាគមន៍ឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវអត្ថន័យខាងវិញ្ញាណ និងជំនឿយ៉ាងជ្រាលជ្រៅទៀតផង។ ប្រភព៖ VOV
ក្រៅពីទំនៀមទម្លាប់សែនដូនតា ប្រជាជនតែងតែទៅវត្តអារ៉ាម ដើម្បីបួងសួងសុំពរជ័យ និងសេចក្តីសុខចម្រុងចម្រើនដល់ក្រុមគ្រួសារ ក្នុងបំណងចង់ឲ្យអ្វីៗដ៏ល្អប្រសើរបំផុតនឹងកើតមានក្នុងឆ្នាំថ្មី។ រូបថត៖ bacninhtv.vn
បន្ទាប់ពីវេលាឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី នៅពេលសម្រេចការសែនដូនតារួចរាល់ គ្រួសារជាច្រើនតែងតែទៅវត្ត ដើម្បីអុជធូបបួងសួងសុំសេចក្តីសុខចម្រុងចម្រើន។ រូបថត៖ bacninh.gov.vn
ការទៅវត្តអារ៉ាម ដើម្បីបួងសួងសុំសុខភាពនិងសំណាងល្អសម្រាប់ខ្លួនឯង និងក្រុមគ្រួសារក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ គឺជាលក្ខណៈវប្បធម៌ដ៏ល្អប្រពៃរបស់ជនជាតិវៀតណាមរាប់ពាន់ឆ្នាំមកហើយ។ រូបថត៖ Tuan Anh/VOV
ប្រជាពលរដ្ឋទៅបូជានៅវិហារ Cao An Phu (ឃុំ An Sinh ទីរួមខេត្ត Kinh Mon ខេត្ត Hai Duong)។ រូបថត៖ Tuan Anh/VOV
ជនជាតិវៀតណាមទៅវត្តនៅដើមឆ្នាំ ក៏ដើម្បីសុំអក្សរផ្ចង់ ឬឃ្លាឆ្លើយឆ្លងប្រកបដោយអត្ថន័យដើម្បីនាំមកផ្ទះនិងព្យួរនៅកន្លែងដ៏ខ្ពង់ខ្ពស់បំផុត។ រូបថត៖ Tuan Anh/VOV
សម្រស់វប្បធម៌នៃការទៅវត្តនៅដើមឆ្នាំរបស់ប្រជាជនវៀតណាមនៅតែត្រូវបានថែរក្សានៅលើកោះឆ្ងាយដាច់ស្រយាលផងដែរ។ រូបថត៖ Le Hoang/VOV
យុទ្ធជននិងប្រជាជននៅលើកោះ Da Tay A ទៅវត្តដើមឆ្នាំ បួងសួងសុំសន្តិភាពដល់មាតុភូមិ សេចក្ដីសុខដល់ប្រជាជន ហើយសន្យាបំពេញភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រមាតុភូមិដ៏ពិសិដ្ឋ នៅលើប្រជុំកោះ Truong Sa។ រូបថត៖ Le Hoang/VOV
សម្រាប់ជនជាតិវៀតណាមដែលរស់នៅក្រៅប្រទេស ការទៅវត្តនៅដើមឆ្នាំមិនត្រឹមតែជាលក្ខណៈវប្បធម៌ដ៏ពោរពេញទៅដោយអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ប្រជាជនរំលឹកឡើងវិញនូវតម្លៃប្រពៃណីដ៏ល្អប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិទៀតផង។ (ក្នុងរូបថត៖ ប្រជាពលរដ្ឋវៀតណាមនៅឡាវទៅវត្តនាដើមឆ្នាំ។ រូបថត៖ VOV – ទីក្រុងវៀងច័ន្ទ)
ការទៅវត្តនៅដើមឆ្នាំនៅវត្ត Khanh Van ក្នុងទីក្រុងបាងកក។ (រូបថត៖ VOV – បាងកក)
ប្រពៃណីនៃការទៅវត្តដើម្បីបួងសួងសុំពរជ័យ និងសេចក្ដីសុខនៅដើមឆ្នាំថ្មីនៅតែត្រូវបានថែរក្សាដោយសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែក។ រូបថត៖ VOV - សាធារណរដ្ឋឆែក
TAG
VOV/VOVworld/វប្បធម៌/វៀតណាម/ទៅវត្ត/ឆ្នាំថ្មី/និទាឃរដូវ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត