logo

ស្រុក Quang Binh ខេត្ត Ha Giang អភិវឌ្ឍន៍ការដាំដើមក្រូចប្រកបដោយនិរន្តភាពតាមស្តង់ដារ VietGap

2018/12/15 | 04:13:00

(VOVWORLD) -  ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ការអនុវត្តការដាំដើមក្រូចពោធិ៍សាត់តាមស្តង់ដារអនុវត្តន៍ផលិតកម្មកសិកម្មល្អនៅវៀត ណាម (VietGAP)  នៅស្រុក Quang Binh ខេត្ត Ha Giang បាននាំមកនូវភាពជោគជ័យជំហានដំបូង។ មានគ្រួសារជាច្រើនបានចូលរួមដោយបានបង្កើតក្រុមក្រូច VietGAP Orange  មានការបង្កើតនូវម៉ាកយីហោ លើកកម្ពស់ផលិតភាពនិងគុណភាពការងារ ប្រសិទ្ធភាពសេដ្ឋកិច្ចព្រមទាំងទាក់ទាញក្រុមហ៊ុនអាជីវកម្មជាច្រើន មកទិញផលិតផលផងដែរ។

ក្រូចតាមស្តង់ដា VietGap កំពុងទទួលបានការពេញនិយមរបស់អតិថិជន 

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មនិងគុណភាពដើមក្រូចពោធិ៍ សាត់ក្នុងគោលបំណង រួមចំណែកអភិវឌ្ឍន៍កសិកម្មប្រកបដោយចីរភាព ស្រុក Quang Binh បានអនុវត្តរូបសណ្ឋាន “ក្រុមផលិតកម្មក្រូច VietGap ។ ក្រុមនេះ បានសហការជាមួយឃុំនានាដើម្បីបើកវគ្គផ្សព្វផ្សាយនិងវគ្គ បណ្តុះបណ្តាលស្តីពីការផ្ទេរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាសម្រាប់ប្រជាកសិកអំពីការអភិវឌ្ឍដើមក្រូចនៅតាមមូលដ្ឋាន។ ហេតុដូចនេះ ស្រុកបាន បើកវគ្គបណ្តុះបណ្តាលដល់ប្រជាកសិករ អំពីដំណើរការអនុវត្តន៍ស្តង់ដារ VietGAP និងបង្កើតក្រុមផលិតកម្ម VietGAP សម្រាប់តំបន់ដែលត្រូវបានទទួលស្គាល់។ រហូតមកដល់ពេលនេះ ស្រុក  Quang Binh មានដើមក្រូចពោធិ៍សាត់ជិត ១ពាន់ហិកតាដែលសម្រេចបានតាមស្តង់ដាររបស់ VietGAP ។

ការអនុវត្តន៍ដាំដើមក្រូចតាមស្តង់ដារ VietGAP បាននាំមកនូវការផ្លាស់ប្តូរយ៉ាងធំ ក្នុងការដាំដុះថែរក្សាដើមក្រូច ហើយប្រព័ន្ធស្រោចទឹកក៏តាមស្តង់ដារផងដែរ។  លោក Phung Viet Vinh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Binh បានអោយដឹងថា៖ “ដើមក្រូចគឺជាប្រភេទដើមឈើហូបផ្លែមានតម្លៃសេដ្ឋកិច្ចខ្ពស់ ហើយស្រុក  Quang Binh ក៏បានចាត់ទុកដើមក្រូចនេះជាប្រភេទដំណាំសំខាន់ៗនៅក្នុងផែនការរៀបចំរចនាសម្ព័ន្ធខណ្ឌ។ លើទូទាំងស្រុកបច្ចុប្បន្ន មានដីដាំដុះដើមក្រូចប្រមាណ ២.៥០០ ហិកតាក្នុងនោះ ជាងពាក់កណ្តាលស្ថិតនៅក្នុងរដូវប្រមូលផល ហើយភាគច្រើនក្នុងចំណោមនេះគឺអនុវត្តន៍តាមស្តង់ដាររបស់ VietGAP ។ ដើម្បីឱ្យដើមក្រូចបានអភិវឌ្ឍន៍ល្អ ស្រុកបានមានយន្តការនិងផែនការដាំដុះ មានគោលនយោបាយកម្ចីប្រាក់ក៏ដូចជាការយកចិត្តទុកដាក់ផ្នែកបច្ចេកទេសនិងវិទ្យាសាស្រ្ត ដើម្បីវិនិយោគលើការថែទាំឱ្យមានផលិតភាពនិងទិន្នផលខ្ពស់បំផុត។ ដោយឡែក ស្រុកបានបង្កើតតំបន់ដាំដើមក្រូច VietGAP នៅទូទាំងស្រុកដើម្បីធ្វើយ៉ាងណាអាចបង្កើនតម្លៃផលិតផលក្រូចផងដែរ”។

ក្នុងដំណើរការថែរក្សាដើមក្រូចពោធិ៍សាត់តាមស្តង់ដាររបស់ VietGAP គ្រួសារជាច្រើនតែងតែធានានូវបច្ចេកទេសកាត់មែកឲ្យស្អាត ម្ចាស់ការត្រួតពិនិត្យចំការក្រូចនិងប្រើថ្នាំសម្លាប់សត្វល្អិតជាក់លាក់ដែលស្ថិតលើបញ្ជីត្រូវបានអនុញ្ញាត ដូច្នេះក្រូចគឺមិនសូវមានសត្វល្អិតស៊ីនិងមានផលិតភាពខ្ពស់ជាង។ ជាគ្រួសារមួយដែលចូលរួមក្នុងក្រុមផលិតកម្ម VietGAP និងជាប្រធានក្រុមផលិតកម្ម VietGAP នៅភូមិ Xuan Phu ឃុំ Yen Ha លោក Dang Huy Tien បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ១៩៨៦ រហូតមកដល់បច្ចុប្បន្ននេះ គ្រួសាររបស់លោកបានដាំដំណាំច្រើនជាង ៣ ហិកតា ជាមួយនឹងដើមក្រូចជាង ១.៦០០ដើម ហើយ ប្រាក់ចំណូលជាមធ្យមទទួលបានពី ១៥០ ទៅ ២០០ លានដុង។ ជាមួយនឹងបំណងប្រាថ្នាចង់ទទួលបានរដូវក្រូចអំណោយផលនិងនាំមកនូវផលិតផលផ្លាកយីហោទៅកាន់ទីផ្សា ក្នុងឆ្នាំ ២០១៣ លោក Tien បានចូលរួមជាមួយក្រុមក្រូចស្តង់ដារ VietGAP។ លោក Dang Huy Tien បានឲ្យដឹងថែមទៀតថា៖ “ចាប់តាំងពីគ្រូសាររបស់ខ្ញុំបានអនុវត្តការដាំដើមក្រូចនៅក្រោមស្តង់ដាររបស់ VietGAP យើងតែងតែត្រូវបានណែនាំអំពីការថែរក្សា ការកាត់ មែកតាមស្តង់ដារ។ រហូតមកដល់ពេលនេះ ចម្ការផ្លែក្រូចបានបង្កើនផលិតភាពនិងគុណភាពខ្ពស់។ ក្នុងនាមជាប្រធានក្រុម ខ្ញុំតែងតែផ្សព្វ ផ្សាយ ចលនានិងណែនាំប្រជាកសិកឱ្យអនុវត្តន៍យ៉ាងត្រឹមត្រូវតាមស្តង់ ដារ VietGAP តាមចំការរៀងៗខ្លួន”។

រយៈពេល ៥ ឆ្នាំកន្លងមក នៅស្រុក Quang Binh មានក្រុមផលិតក្រូច VietGAP ចំនួន១៥ ក្រុម។ អត្ថប្រយោជន៍នៃក្រុមផលិតកម្មក្រូចរបស់ វៀតណាមបានបញ្ជាក់ពីគុណភាព សុវត្ថិភាពនិងអនាម័យម្ហូបអាហារ ផលិតភាពនិងស្ថេរភាពតម្លៃនិងការប្រើប្រាស់យ៉ាងងាយស្រួលនៅលើទីផ្សារ។

ឆ្នាំនេះ ស្រុក Quang Binh ត្រូវបានប៉ាន់ប្រមាណថានិងទទួលបានបរិមាណក្រូចប្រហែល ១២ម៉ឺន តោន ដែលរកចំណូលបានជាង ១០០ ពាន់លានដុង សំរាប់កសិករ។ ជាមួយនឹងលទ្ធផលទាំងនេះ រូបសណ្ឋានដាំក្រូចក្រោមស្តង់ដារ VietGAP គឺជាទិសដៅសមរម្យដែលត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ៕

TAG
VOV/VOVworld/ស្រុក Quang Binh/ខេត្ត Ha Giang/អភិវឌ្ឍន៍/ការដាំដើមក្រូច/និរន្តភាព/ស្តង់ដារ VietGap

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត