logo

សារជូនពរខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

2026/2/3 | 07:37:35

(VOVWORLD) - ក្នុងឱកាសខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣កុម្ភៈ ២០២៦) គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងគណៈកម្មាធិការកណ្តាលនៃគណៈបក្សប្រជាជនកម្ពុជា បានផ្ញើសារអបអរសាទរជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

ក្រោមទង់ដាដ៏រុងរឿងរបស់បក្ស ប្រជាជាតិវៀតណាមទាំងមូលសាម្គីភាព រួមកម្លាំងកាយចិត្តដើម្បីអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចរបស់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ (រូបថត៖ VOV)

នៅក្នុងសារអបអរសាទរ របស់គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានសរសេរថា៖ បក្សកុម្មុយនិស្តវៀតណាម គឺជាទង់ដឹកនាំបុព្វហេតុបដិវត្តន៍វីរភាព និងច្នៃប្រឌិត តាមរយៈការបង្កើតគោលនយោបាយត្រឹមត្រូវ ឈ្លាសវៃ ប៉ិនប្រសប់ និងដឹកនាំប្រជាជនវៀតណាម។ បក្សប្រជាជនបដិវត្តន៍ឡាវ និងប្រជាជនឡាវជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោកអគ្គលេខាបក្ស តូ ឡឹម បក្សទំាងមូល និងប្រជាជនវៀតណាមទាំងមូល នឹងសម្រេចបានជ័យជម្នះក្នុងការសម្រេចគោលដៅដែលបានមហាសន្និបាតបក្សលើកទី១៤ ដាក់ចេញ គឺកសាងប្រទេសវៀតណាមសង្គមនិយមមួយប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល។ បក្ស រដ្ឋ និងប្រជាជនឡាវ នឹងបន្តរួមគ្នាជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ដោយខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីថែរក្សានិងអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងដ៏កម្រនេះ ដោយធានាបាននូវភាពរឹងមាំ និងផ្លែផ្កាជាបន្តបន្ទាប់។

នៅក្នុងសារអបអរសាទរ គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ធំធេងដែលវៀត ណាមសម្រេចបានក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច និងតួនាទី កាន់តែខ្លាំងឡើងនៅក្នុងតំបន់ និងអន្តរជាតិ។ គណបក្សប្រជាជនកម្ពុជា បានសម្តែងការរីករាយចំពោះការអភិវឌ្ឍជាបន្តបន្ទាប់នៃទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ដោយប្រកាន់ខ្ជាប់នូវបាវចនានៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងនិរន្តរភាពយូរអង្វែង; បានសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ដោយអគ្គលេខាបក្ស លោកតូ ឡឹមជាប្រមុខ បក្សកុម្មុយនិស្តវៀតណាម នឹងសម្រេចបានជ័យជម្នះជាច្រើនក្នុ ងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម៕

TAG
VOV/VOVworld/សារជូនពរ/ខួបលើកទី ៩៦/ការបង្កើត/បក្សកុម្មុយនិស្តវៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត