logo

សារព័ត៌មានកម្ពុជាចុះផ្សាយព័ត៌មានជាច្រើនចំពោះដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម

2026/2/5 | 11:30:19

(VOVWORLD) - នៅចំពោះមុខដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម មកកាន់ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៦ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា បានចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានចុះផ្សាយអត្ថបទនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦  ដែលមានចំណងជើងថា "អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានៅចុងសប្តាហ៍នេះ" (រូបថត៖ TTXVN)

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាបក្ស តូ ឡឹម បន្តពង្រឹងទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជានិងវៀតណាម ដោយបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ  ក្រោមបាវចនានៃ "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង សម្រាប់ការអភិវឌ្ឍនិងវិបុលភាព" នៃប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

កាសែតប្រចាំថ្ងៃ "កោះសន្តិភាព" បានចុះផ្សាយអត្ថបទមួយនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ដែលមានចំណងជើងថា "អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម តូ ឡាំ នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា" (រូបថត៖ TTXVN)

កាសែត "កោះសន្តិភាព" បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ គឺជាចំណុចភ្លឺស្វាងមួយនៅក្នុងទំនាក់ទំនងទ្វេភាគី ជាមួយនឹងកំណើនស្ថិរភាព។ ទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ១១,៣៣ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៥។ បច្ចុប្បន្ន វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជា (បន្ទាប់ពីចិន និងសហរដ្ឋអាមេរិក) និងជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ខ្លួននៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់ លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។

ក្នុងពេលជាមួយគ្នានោះ កាសែត "កម្ពុជាថ្មី" បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់របស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ ក្នុងការនាំទំនាក់ទំនងអភិវឌ្ឍន៍ក្នុងទិសដៅកាន់តែមានខ្លឹមសារ និងមានប្រសិទ្ធភាព ស្របតាមតម្រូវការអភិវឌ្ឍន៍ និងផលប្រយោជន៍ជាយុទ្ធសាស្ត្ររយៈពេលវែងរបស់ប្រទេសនីមួយៗ៕

TAG
VOV/VOVworld/សារព័ត៌មានកម្ពុជា/ចុះផ្សាយ/ព័ត៌មាន/ដំណើរទស្សនកិច្ច/អគ្គលេខាបក្ស តូ ឡឹម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត