logo

សារព័ត៌មានអន្តរជាតិចុះផ្សាយយ៉ាងច្រើនអំពី “ទិវាបុណ្យទូទាំងប្រទេស” របស់វៀតណាម

2026/3/15 | 10:40:07

(VOVWORLD) - នាថ្ងៃទី១៥ ខែមីនា សារព័ត៌មានអន្តរជាតិបានចុះផ្សាយព័ត៌មាននិងអត្ថបទជាច្រើនអំពីទិវាបុណ្យនៃការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ ដែលជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេសវៀតណាម។

គ្រាដែលអ្នកបោះឆ្នោតបោះសន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត បង្ហាញពីសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជននៅក្នុងជីវភាពនយោបាយរបស់ប្រទេសជាតិ។ (រូបថត៖ VOV)

គេហទំព័ររបស់ទូរទស្សន៍មជ្ឈិមចិន (CCTV) បានរាយការណ៍នាថ្ងៃទី១៥ ខែមីនាថា អ្នកបោះឆ្នោតទូទាំងប្រទេសវៀតណាមបានទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦។ ការបោះឆ្នោតនេះគឺសំដៅជ្រើសរើសសមាជិកសភា ចំនួន ៥០០នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន៨៦៤នាក់។ ក្រៅពីការបោះឆ្នោតជ្រើសរើសសមាជិកសភា អ្នកបោះឆ្នោតក៏បានបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ៥ ឆ្នាំខាងមុខផងដែរ។

ស្ថានីយ៍ Sputnik (រុស្ស៊ី) បានរាយការណ៍ថា ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ គឺមានសារៈសំខាន់ខ្លាំង ចំពោះការពង្រឹងក្បាលម៉ាស៊ីនដឹកនាំសម្រាប់អាណត្តិថ្មី និងជំរុញកំណែទម្រង់ការរៀបចំ ក៏ដូចជាការអនុវត្តបច្ចេកវិទ្យាក្នុងសកម្មភាពបោះឆ្នោត តាមនោះរួមចំណែកដល់ការពង្រឹងប្រព័ន្ធនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ។

ក្នុងពេលជាមួយគ្នានោះ គេហទំព័រ nikkei.com (ជប៉ុន) បានវាយតម្លៃថា ការបោះឆ្នោតបង្ហាញពីសិទ្ធិធ្វើជាម្ចាស់ និងការចូលរួមរបស់ប្រជាជនក្នុងជីវភាពនយោបាយរបស់វៀតណាម។ លើសពីនេះ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិដូចជា Reuters (ចក្រភពអង់គ្លេស) AFP (បារាំង) បានរាយការណ៍អំពីទិវាបុណ្យនៃការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នៅវៀតណាមផងដែរ៕

TAG
VOV/VOVworld/ការបោះឆ្នោត/វៀតណាម/សារព័ត៌មាន/អន្តរជាតិ/ចុះផ្សាយ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត