logo

សារព័ត៌មានអេហ្ស៊ីប៖ ឯកសារនៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមបញ្ជាក់ថា ប្រជាជនគឺជាម្ចាស់កម្មវត្ថុនៃការសម្រេចចិត្តទាំងអស់

2026/1/27 | 10:28:00

(VOVWORLD) - កាសែតធំៗជាច្រើនដែលមានកេរ្តិ៍ឈ្មោះល្អ និងមានអ្នកអានច្រើននៅក្នុងប្រទេសអេហ្ស៊ីបនៅថ្ងៃទី ២៧ ខែមករា បានចុះផ្សាយអត្ថបទដែលបញ្ជាក់ថា ឯកសារនៃមហាសន្និ បាត លើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានកំណត់ប្រព័ន្ធអភិវឌ្ឍន៍ប្រទេសជាតិ ពោរពេញដោយលក្ខណៈយុទ្ធសាស្ត្រ រយៈពេលវែង និងមនុស្សសាស្ត្រ។

សារព័ត៌មានអេហ្ស៊ីបចុះផ្សាយព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថតអេក្រង់៖ VOV)

កាសែត Elsoot, Liga Hispano និងកាសែតអេហ្ស៊ីបជាច្រើនទៀតបានចុះផ្សាយព័ត៌មានថា  ឯកសារនៃមហាសន្និបាតមិនត្រឹមតែទទួលមរតកពីការត្រិះរិះអភិវឌ្ឍន៍នៃមហាសន្និបាតមុនៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការច្នៃប្រឌិតដ៏រឹងមាំនៅក្នុងចក្ខុវិស័យ វិធីសាស្រ្ត និងតម្លៃអភិវឌ្ឍន៍ផង ដែរ។ វៀតណាមចាត់ទុកការអភិវឌ្ឍមិនត្រឹមតែជាការបង្កើនផលិតផលក្នុងស្រុកសរុប (GDP) ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការកែលម្អសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) ការធានាសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ បរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងសុខភាពល្អ និងការទទួលបានសេវាកម្មជាមូលដ្ឋានដោយសមធម៌ដូចជា ការអប់រំ ការថែទាំសុខភាព លំនៅដ្ឋាន និងវប្បធម៌។ ឯកសារនេះបង្ហាញពីគំរូកំណើនដែលផ្អែកលើចំណេះដឹង ជំនាញ និងភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាម។

អត្ថបទទាំងនេះដែលបញ្ជាក់ពីការដាក់មនុស្ស និងប្រជាជននៅទីតាំងកណ្តាល ឆ្លុះបញ្ចាំងពីការត្រិះរិះអភិវឌ្ឍន៍របស់បក្សកុម្មុយនិស្តវៀតណាម។ ប្រសិនបើត្រូវបានអនុវត្ត ជាក់ស្តែង និងមានប្រសិទ្ធភាព គោលដៅទាំងនេះនឹងបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់វៀតណាម ដោយរក្សាបាននូវឯករាជ្យភាព ខ្លួនទីពឹងខ្លួន និងសម្រេចបំណងប្រាថ្នាកសាងប្រទេសដ៏សម្បូររុងរឿង និងសុភមង្គលនៅក្នុងទសវត្សរ៍ខាងមុខ៕

TAG
VOV/VOVworld/សារព័ត៌មានអេហ្ស៊ីប/ឯកសារ/មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាម/ប្រជាជន/ម្ចាស់កម្មវត្ថុ/សម្រេចចិត្ត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត