logo

សាលក្រមរបស់ PCA ជួយដោះស្រាយជំលោះនៅសមុទ្រខាងកើតក្នុងរយៈពេលយូរអង្វែង

2016/7/19 | 10:13:21
(VOVworld) – ការចេញសាលក្រមស្តីពីការប្តឹងតវ៉ារវាង
ហ្វីលីពីននិងចិនទាក់ទិនដល់ ជំលោះនៅសមុទ្រខាង
កើតរបស់តុលាការមជ្ឈតកម្មអចិន្ត្រៃយ៍ (PCA) គឺជា
ប្រធានបទ ដែលសហគមន៍អន្តរជាតិកំពុងយកចិត្ត
ទុកដាក់។​ 

សាលក្រមរបស់ PCA ជួយដោះស្រាយជំលោះនៅសមុទ្រខាងកើតក្នុងរយៈពេលយូរអង្វែង
(Image: VNA)

(VOVworld) – ការចេញសាលក្រមស្តីពីការប្តឹងតវ៉ារវាងហ្វីលីពីននិងចិនទាក់ទិនដល់
 ជំលោះនៅសមុទ្រខាងកើតរបស់តុលាការមជ្ឈតកម្មអចិន្ត្រៃយ៍ (PCA) គឺជាប្រធាន
បទ ដែលសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់។​ បណ្ដាអ្នកជំនាញការអន្តរជាតិ
 សុទ្ធតែវាយតំលៃខ្ពស់អត្ថន័យរបស់សាលក្រមនេះ ហើយសង្កត់ធ្ងន់ថា៖ សាលក្រម
 នេះនឹងជួយដោះស្រាយជំលោះនៅសមុទ្រខាងកើតក្នុងរយៈពេលយូរអង្វែង។ អ្នក
ជំនាញការ  Malcom Cook ចំណុះវិទ្យាស្ថានស្រាវជ្រាវអាស៊ី-អាគ្នេយ៍ បានវាយតំ លៃថា៖
 សាលក្រមរបស់ PCA បដិសេធការទាមទាផែនទី ៩ កំណាត់ និងសេចក្តី សន្និដ្ឋាន
អំពីសមុទ្រខាងកើត មិនត្រឹមតែ មានអត្ថន័យចំពោះហ្វីលីពីន ប៉ុណ្ណោះទេ ថែម
ទាំង ចំពោះចិននិងប្រទេសនានាក្នុងតំបន់ ទៀតផង។ ក្រៅពីនោះ ចិនកំពុង
ប្រឈមមុខនឹងការសាកល្បងធំមួយគឺធ្វើយ៉ាងម៉េចដើម្បីផ្លាស់ប្តូររបៀបទាក់ទង
ជាមួយ បញ្ហាសមុទ្រខាងកើត។ រីឯ បណ្ឌិត Le Hong Hiep នៅវិទ្យាស្ថានស្រាវជ្រាវ
អាស៊ី-អាគ្នេយ៍ បានចាត់ទុកថា៖ នេះអាចជារបត់ប្រវត្តិសាស្ត្រក្នុង ដំណើរដោះ
ស្រាយជំលោះនៅសមុទ្រខាងកើតរហូតមកដល់ពេលនេះ ដោយសារ នេះ គឺជា
លើកដំបូងដែលប្រទេសមួយបានប្រើប្រាស់មធ្យបាយគតិយុត្តដើម្បីរាំងស្កាត់
ការទាមទាខុសឆ្គងរបស់ប្រទេសដទៃចូលរួមក្នុងជំលោះនេះ។ ជាពិសេស សាលក្រម  
PCA បានបង្រួញទ្រង់ទ្រាយជំលោះនៅសមុទ្រខាងកើត ជាពិសេសគឺកាទាមទា
ខុសឆ្គងរបស់ចិនពាក់ព័ន្ធដល់ផែនទីអណ្តាតគោនិងប្រជុំកោះ Truong Sa របស់
 វៀតណាម៕ 

TAG
VOV WORLD/សាលក្រម/PCA/ជួយ/ដោះស្រាយ/ជំលោះ/សមុទ្រខាងកើត/យូរអង្វែង

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត