logo

សិល្បៈករឆ្នើម Dang Duong – អណ្ដាតភ្លើងភ្លឺនៃតន្ត្រីបដិវត្តន៍វៀតណាម

2020/9/17 | 09:11:22
(VOVWORLD) - ដោយមានសំនៀងខ្ពស់ ខ្លាំង និងគ្រប់លក្ខណៈ សិល្បៈករឆ្នើម Dang Duong ជាតារាចម្រៀងមួយក្នុងចំណោមតារាចម្រៀងជួរមុខនៃប្រភេទតន្ត្រីបុរាណនិងតន្ត្រីបដិវត្តន៍វៀតណាម។ ក្នុងអំឡុងពេល២០ឆ្នាំប្រកបអាជីពជាអ្នកចម្រៀង លោក Dang Duong បានផ្សាភ្ជាប់នឹងវិទ្យុសម្លេងវៀតណាម ហើយនាំសំនៀងរបស់ខ្លួនជូនចំពោះ ប្រជាជនយ៉ាងច្រើនកុះករលើទូទាំងប្រទេស។
សិល្បៈករឆ្នើម តារាចម្រៀង Dang Duong។ (រូបថត៖ កាសែត Hai Duong)

តារាចម្រៀង Dang Duong កើតនៅឆ្នាំ១៩៧៤ នៅខេត្ត Hai Duong។ លោកត្រូវបានបណ្ដុះបណ្ដាលជាផ្លូវការនៅវិទ្យាស្ថានតន្ត្រីហាណូយ ហើយត្រូវ បានរដ្ឋប្រគល់កិត្តិនាមសិល្បៈករឆ្នើមនៅពីឆ្នាំ២០១៦។ នាបច្ចុប្បន្ន សិល្បៈករ ឆ្នើម Dang Duong កំពុងកាន់តំណែងជាប្រធានក្រុមតន្ត្រីថ្មីនៃវិទ្យុសម្លេង វៀតណាម។ ចាប់តាំងពីកុមារភាព សិល្បៈកររូបនេះបានចូលចិត្តស្ដាប់តន្ត្រី ហើយ មានទេពកោសល្យក្នុងការច្រៀងទៀតផង។ សិល្បៈករឆ្នើម Dang Duong បាន រំលឹកឡើងវិញថា៖

“កាលនៅតូច ខ្ញុំចូលចិត្តស្ដាប់កម្មវិធីតន្ត្រី តាមរលកវិទ្យុសម្លេងវៀត ណាមជាប្រចាំទៅហើយ។ ខ្ញុំស្ដាប់តន្ត្រីកុមារផង និងតន្ត្រីមនុស្សពេញវ័យទៀតផង ជាពិសេសគឺ តន្ត្រីបដិវត្តន៍។ ពេលដែលខ្ញុំមានអាយុ៧ឆ្នាំ ខ្ញុំបានទន្ទេញបទចម្រៀងជាច្រើន របស់ពូ មីងដែលបានច្រៀងលើវិទ្យុសម្លេងវៀតណាម។ អនុស្សាវរីយ៍ដែលមិន អាចបំភ្លេចបានក្នុងឆាកជីវិតរបស់ខ្ញុំនោះគឺដំណើរទៅសម្ដែងនៅកោះ Truong Sa។ នាយប់ថ្ងៃនោះ ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ប៉ុន្តែបណ្ដាយុទ្ធជនលើកោះ នៅតែអង្គុយតាមដានស្ដាប់យើងខ្ញុំច្រៀង ហើយ ជួបប្រាស្រ័យគ្នាលើឆាកសម្ដែង ទៀតផង។ ការសម្ដែងនៅទីកន្លែងដ៏ពិសិដ្ឋយ៉ាងដូច្នេះបានបង្កើតឡើងចំណាប់ អារម្មណ៍ពិសេសណាស់”។      

នៅពេលជានិស្សិតនៃវិទ្យាស្ថានតន្ត្រីហាណូយ លោក Dang Duong បាន សហការជាមួយក្រុមតន្ត្រីនៃវិទ្យុសម្លេងវៀតណាម ថតបទចម្រៀងជាច្រើនដើម្បី ចាក់ផ្សាយតាមរលកវិទ្យុ។ នៅឆ្នាំ២០០០ លោកបញ្ចប់ការសិក្សានៅវិទ្យាស្ថាន តន្ត្រីហាណូយ ហើយក្លាយទៅជាគ្រូបង្រៀនតន្ត្រី។ ក្រោយនោះ លោក មកធ្វើការ នៅក្រុមតន្ត្រីវិទ្យុសម្លេងវៀតណាមចាប់តាំងពីឆ្នាំ២០០៣មក។ តារាចម្រៀង Dang Duong មានសម្លេងខ្លាំង លាន់លឺ និងជ្រៅ ហើយជាសិល្បៈករម្នាក់ដែល ទទួលបានការស្រឡាញ់រាប់អានរបស់ប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់។ លោក Hong Dang ពលរដ្ឋម្នាក់នៅទីក្រុងហាឡុង ដែលតែងតែស្ដាប់កម្មវិធីតន្ត្រី របស់វិទ្យុសម្លេងវៀតណាម បានចែករំលែកថា៖

“ខ្ញុំស្គាល់តារាចម្រៀង Dang Duong ហើយចូលចិត្តស្ដាប់បទចម្រៀង បដិវត្តន៍របស់គាត់។ ខ្ញុំជាអតីតយុទ្ធជនម្នាក់ ហេតុដូច្នេះ ខ្ញុំតែងតែស្ដាប់បទ ចម្រៀងស្ដីពីប្រពៃណីបដិវត្តន៍។ ក្នុងនោះ ខ្ញុំចូលចិត្តបំផុតគឺបទចម្រៀងដោយ ចំណងជើងថា “ចម្រៀងស្នេហា” របស់តន្ត្រីករ Hoang Viet តាមរយៈសំនៀង របស់តារាចម្រៀង Dang Duong”។

មានមិត្តរួមការងារជាច្រើនរបស់លោក Dang Duong បានសម្រេចចិត្ត សហប្រតិបត្តិការជាមួយអ្នកចម្រៀងផ្សេងៗទៀតនៃតន្ត្រីសម័យ ប៉ុន្តែសិល្បៈករ រូបនេះនៅតែប្រកាន់ខ្ជាប់នូវប្រភេទតន្ត្រីបុរាណ និងតន្ត្រីបដិវត្តន៍ ទោះបីជា ប្រភេទតន្ត្រីនេះមិនមែនជាប្រភេទតន្ត្រីពេញនិយមរបស់មហាជននា បច្ចុប្បន្នក៏ដោយ។ ប្រសិនបើនិយាយដល់បទចម្រៀងបដិវត្តន៍ដ៏ល្បីល្បាញដែលបាន បង្កើតឡើងកេរ្តិ៍ឈ្មោះរបស់តារាចម្រៀង Dang Duong គឺត្រូវនិយាយដល់បទ ចម្រៀង “លោកអ៊ុំហូ សេចក្ដីស្នេហាដ៏ធំធេង” “ហូជីមិញ ឈ្មោះលោកស្អាតបំផុត” ឬ“កម្លាំងរស់ Truong Sa” ជាដើម។ សិល្បៈករឆ្នើម Dang Duong បានឲ្យដឹងថែម ទៀតថា៖

“តន្ត្រីប្រពៃណីបានផ្សាភ្ជាប់នឹងអាជីពរបស់ខ្ញុំកាលពីប៉ុន្មានឆ្នាំដើមដំបូង ហើយ។ ខ្ញុំត្រូវតែសិក្សារៀនសូត្រ អានសៀវភៅ មើលខ្សែភាពយន្តឯកសារដើម្បី ស្វែងយល់អំពីនយោបាយសង្គម ហើយដើម្បីយល់ថា ដំណាក់កាលប្រវត្តិសាស្ត្រ នោះមានភាពសាហាវយ៉ាងដូចម្ដេច។ ជាពិសេស ចំពោះប្រភេទតន្ត្រីបដិវត្តន៍នេះ គឺទាមទារឲ្យអ្នកច្រៀងត្រូវហ្វឹកហាត់ជាប្រចាំថ្ងៃ។ ប្រសិនបើមិនយល់ច្បាស់ មិនស្រាវជ្រាវឲ្យបានហ្មត់ចត់ គឺច្រៀងបទចម្រៀងប្រពៃណីមិនបានទេ”។

តារាចម្រៀង Dang Duong ធ្លាប់មានកិត្តិយសដោយបានអញ្ជើញចូលរួម សម្ដែងនៅ Festival តន្ត្រីអាស៊ីឆ្នាំ២០០៥នៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង។ នៅឆ្នាំ២០១៨ លោកទទួលបានពានរង្វាន់ “តន្ត្រីនៃការលះបង់” ជាពានរង្វាន់ តន្ត្រីប្រកបដោយកិត្យានុភាព ដែលត្រូវបានប្រៀបប្រដូចជា “ពានរង្វាន់ Grammy វៀតណាម” ផងដែរ៕

TAG
VOV/VOVworld/Dang Duong/តារាចម្រៀង/សិល្បៈករឆ្នើម/វៀតណាម/វិទ្យុសម្លេង/តន្ត្រីបដិវត្តន៍

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត