logo

សិល្បករប្រជាជន​ Xuan Hoach និងតូរ្យតន្រ្តីប្រជាប្រិយ

2017/7/20 | 06:12:33
(VOVWORLD) -  សិល្បករប្រជាជន Xuan Hoach ជាសិល្បករជើងចាស់មួយរូបក្នុងវិស័យតូរ្យតន្រ្តីប្រជាប្រិយវៀតណាម។ លោកចេះលេងឧបករណ៍ភ្លេងជាតិជាច្រើនប្រភេទ។ ក្រៅពីការបង្រៀនតូរ្យតន្រ្តីសិល្បកររូបនេះនៅលៃទុកពេលវេលាដើម្បីកែច្នៃគ្រឿងភ្លេងជាតិមួយចំនួនទៀតផង។

  សិល្បករប្រជាជន Xuan Hoach ជាសិល្បករជើងចាស់មួយរូបក្នុងវិស័យតូរ្យតន្រ្តីប្រជាប្រិយវៀតណាម។ លោកចេះលេងឧបករណ៍ភ្លេងជាតិជាច្រើនប្រភេទ។ ក្រៅពីការបង្រៀនតូរ្យតន្រ្តីសិល្បកររូបនេះនៅលៃទុកពេលវេលាដើម្បីកែច្នៃគ្រឿងភ្លេងជាតិមួយចំនួនទៀតផង។

        សិល្បករប្រជាជន Xuan Hoach មានស្រុកកំណើតនៅស្រុក Dong Hung ខេត្ត Thai Binh ភូមិភាគខាងជើងវៀតណាម។ លោកចាប់ផ្ដើមរៀនតន្រ្តីតាំងពីកុមារភាពមកហើយប្រលងជាប់វិទ្យាស្ថានតូរ្យតន្ត្រីជាតិ។ ក្រោយពីបញ្ចប់ការសិក្សានៅ វិទ្យាស្ថានមក លោកចូលធ្វើការនៅក្រុមសិល្បៈចំរៀងរបាំមជ្ឈឹម(សព្វថ្ងៃជារោងល្ខោនរបាំវៀតណាម)។ នេះជាបរិស្ថានដ៏ល្អសំរាប់លោកពង្រីកការច្នៃប្រឌិតក្នុងវិស័យសំដែងសិល្បៈ។ សិល្បករប្រជាជន Xuan Hoach បានរៀបរាប់ថា

          “ខេត្ត Thai Binh ជាទឹកដីរបស់សិល្បៈ cheo បានជាខ្ញុំចេះដឹងខ្លះៗដោយហេតុនេះពេលប្រលងគឺខ្ញុំប្រលងជាប់។ ខ្ញុំមានភ័ព្វសំណាងល្អដែលបានលោកគ្រូប្រជាជន សិល្បករឆ្នើមលោក Xuan Khai ជួយបង្ហាត់បង្រៀនផ្ទាល់។ ដោយសារមានលោកគ្រូខិតខំបង្រៀនរួមជាមួយទេពកោសល្យរបស់ខ្លួនឯងបានជាពេលបញ្ចប់ការសិក្សាខ្ញុំបានសាលាចេញវិញ្ញាបនបត្រនិទ្ទេស A។ នាឆ្នាំ១៩៧១ ខ្ញុំចូលធ្វើការនៅរោងល្ខោន  របាំវៀតណាមរហូតដល់ពេលចូលនិវត្តនាឆ្នាំ២០១២ ”។

        សិល្បករប្រជាជន Xuan Hoach ចេះលេងស្ទាត់នូវឧបករណ៍ភ្លេងជាតិចំនួន៦ប្រភេទដូចជាទ្រ ចាប៉ីដងវែង ចាប៉ីខ្សែមួយនិងស្គរជាដើម។ លោកអាចច្រៀងបានចំរៀង Ca tru   Chau van   Xam   និងTrong quanទៀតផង។ សិល្បករប្រជាជន Xuan Hoach ជក់ចិត្តនឹងការកែច្នៃគ្រឿងតន្រ្តីហើយឧបករណ៍ភ្លេងដោយលោកធ្វើឡើងនោះសុទ្រតែមានសំលេងល្អៗ។ ស្ដីពីស្នាដៃស្ដារឡើងវិញនូវចាប៉ីឃ្លោកដូចភាពដើមនោះសិល្បករប្រជាជន Xuan Hoach បានឲ្យដឹងថា

        “ខ្ញុំស្ដារឡើងវិញនូវចាប៉ីខ្សែមួយបន្ទាប់ពីមើលឃើញរូបថតចាប៉ីនេះនៅវិទ្យាស្ថានស្រាវជ្រាវតូរ្យតន្រ្តីមក។ ពេលធ្វើរួចរាល់ ខ្ញុំសង្កេតឃើញថាវាមានសំលេងដ៏ពិរោះ។   មជ្ឈមណ្ឌលអភិរក្សនិងពង្រីកតូរ្យតន្រ្តីវៀតណាមទទួលស្គាល់ថានេះជាចាប៉ីដែលបានស្ដារឡើងវិញដូចភាពដើមនៃចាប៉ីបុរាណ”។

 សិល្បករប្រជាជន Xuan Hoach 

        នាបច្ចុប្បន្ន បើទោះបីមានអាយុច្រើនហើយក្ដីតែសិល្បករប្រជាជន Xuan Hoach នៅតែបន្តជួយណែនាំសិល្បករវ័យក្មេងនានានៅរោងល្ខោនរបាំវៀតណាមនូវការច្រៀងចំរៀងប្រជាប្រិយនិងលេងចាប៉ី។ ជារៀងរាល់ថ្ងៃចុងសប្ដាហ៍លោកនិងក្រុមសិល្បករនៃមជ្ឈមណ្ឌលពង្រីកតូរ្យតន្រ្តីវៀតណាមតែងតែសំដែងចំរៀង Ca tru   Xam   Chau van   នៅវិថីបុរាណក្រុងហាណូយសំដៅផ្សព្វផ្សាយសិល្បៈជាតិវៀតណាមដល់ភ្ញៀវទេសចអន្តរជាតិ។ ស្ដីពីការខ្នះខ្នែងរបស់លោក នាយកមជ្ឈមណ្ឌលពង្រីកតូរ្យតន្រ្តីវៀតណាមតន្រី្តករ Thao Giang បានថ្លែងថា

    “លោក Xuan Hoach ជាមនុស្សប៉ិនប្រសប់ណាស់ដែលចេះច្រៀងដេញចាប៉ីនិងកែច្នៃឧបករណ៍ភ្លេងជាតិ។ គ្រឿងភ្លេងដោយលោកកែច្នៃគឺមានគុណភាពល្អណាស់។ ខ្ញុំឃើញថា លោកសក្ដិសមជាសិល្បករប្រជាជនជាពិតប្រាកដ”។

        ដោយមានស្នាដៃដ៏ល្អលើវិស័យសិល្បៈ សិល្បករប្រជាជន Xuan Hoachជាជនវៀតណាមមួយរូបដែលត្រូវបានអង្គការ World Masters ទទួលស្គាល់ជាសិប្បករពិភពលោក៕

TAG
VOV/VOVworld/សិល្បករប្រជាជន Xuan Hoach

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត