VOVWORLD_អស់រយៈពេល៤០ឆ្នាំធ្វើការក្នុងវិ
ស័យពេទ្យសត្វ សាស្ត្រាចារ្យបណ្ឌិត Nguyen Thi
Kim Lan ជាអតីតនាយិកា គ្រូបង្រៀនជាន់ខ្ពស់មហា
វិទ្យាល័យកសិរុក្ខកម្ម Thai nguyen ភូមិភាគខាងជើង
វៀតណាមបានបូជាកំលាំងកាយចិត្តដើម្បីបុព្វហេតុ
ស្រាវជ្រាវវិទ្យាសាស្ត្រ។ ដោយមានស្នាដៃក្នុងការ
ងារបង្រៀន និងស្រាវជ្រាវវិទ្យាសាស្ត្រសាស្ត្រាចារ្យ
បណ្ឌិត Nguyen Thi Kim Lan ត្រូវបានជ្រើសជា
ដំណាងឲ្យវិស័យអប់រំនិងបណ្ដុះបណ្ដាលទៅចូលរួម
មហាសន្និបាតប្រលងប្រណាំងស្នេហាជាតិទូទាំង
ប្រទេសលើកទី៩នៅរដ្ឋធានីហាណូយ។
អស់រយៈពេល៤០ឆ្នាំធ្វើការក្នុងវិស័យពេទ្យសត្វ សាស្ត្រាចារ្យបណ្ឌិត Nguyen
Thi Kim Lan ជាអតីតនាយិកា គ្រូបង្រៀនជាន់ខ្ពស់មហាវិទ្យាល័យកសិរុក្ខកម្ម
Thai nguyen ភូមិភាគខាងជើងវៀតណាមបានបូជាកំលាំងកាយចិត្តដើម្បីបុព្វ
ហេតុស្រាវជ្រាវវិទ្យាសាស្ត្រ។ ដោយមានស្នាដៃក្នុងការងារបង្រៀន និងស្រាវជ្រាវ
វិទ្យាសាស្ត្រសាស្ត្រាចារ្យបណ្ឌិត Nguyen Thi Kim Lan ត្រូវបានជ្រើសជាដំណាង
ឲ្យវិស័យអប់រំនិងបណ្ដុះបណ្ដាលទៅចូលរួមមហាសន្និបាតប្រលងប្រណាំងស្នេហា
ជាតិទូទាំងប្រទេសលើកទី៩នៅរដ្ឋធានីហាណូយ។
![]() |
| គិតតាំងពីនោះមក ក្រោយរយៈពេលជិត៤០ឆ្នាំធ្វើការងារនៅមហាវិទ្យាល័យកសិរុក្ខកម្ម Thai nguyen បញ្ញាស្មារតីនិងការជក់ចិត្តជាមួយអាជីពបានជួយសាស្ត្រាចារ្យបណ្ឌិត Nguyen Thi Kim Lan បង្កើតបានស្នាដៃសំខាន់ៗជាច្រើន |
សាស្ត្រាចារ្យបណ្ឌិត Nguyen Thi Kim Lan ឲ្យដឹងថា លោកស្រីចូលធ្វើការក្នុង
វិស័យពេទ្យសត្វនិងចូលរួមការងារបង្រៀនដោយចៃដន្យ។ក្រោយពីរៀនបញ្ចប់
មធ្យមសិក្សាទុតីយភូមិនៅខេត្ត Bac Ninh មកលោកស្រីបន្តសិក្សានៅមហា
វិទ្យល័យកសិកម្មទី១។ នៅសាលាដ៏ល្អស្អាតនេះលោកគ្រូអ្នកគ្រូនិងមិត្តភកិ្តបាន
ជួយលោកស្រីទាំងលើការសិក្សាទាំងការហូបចុកស្នាក់នៅហើយលោកស្រីបាន
ឧស្សាហ៍ព្យាយាមរៀនសូត្រនិងចូលចិត្តមុខវិជ្ជាពេទសត្វជាខ្លាំង។ គិតតាំងពីនោះ
មក ក្រោយរយៈពេលជិត៤០ឆ្នាំធ្វើការងារនៅមហាវិទ្យាល័យកសិរុក្ខកម្ម Thai
nguyen បញ្ញាស្មារតីនិងការជក់ចិត្តជាមួយអាជីពបានជួយសាស្ត្រាចារ្យបណ្ឌិត
Nguyen Thi Kim Lan បង្កើតបានស្នាដៃសំខាន់ៗជាច្រើន។ លោកស្រីបានរៀប
រៀងសៀវភៅបង្រៀននិងសៀវភៅស្រាវជ្រាវចំនួន១៨ក្បាលសំរាប់ការបណ្ដុះ
បណ្ដាលថ្នាក់ឧត្តមនិងក្រោយឧត្តមព្រមទាំងជាអ្នកដឹកនាំការស្រាវជ្រាវវិទ្យាសាស្រ្តចំនួន១៥ប្រធានបទនិទ្ទេសល្អនិងល្អប្រសើរ។ ប្រធានបទវិទ្យាសាស្រ្តទាំងនេះសុទ្ធ
តែបានអនុវត្តទៅក្នុងការងារបង្ការកំចាត់អាសន្នរោគលើសត្វពាហនៈដូចជាជ្រូក
គោក្របីមាន់ទានៅតាមតំបន់ខ្ពង់រាបភូមិភាគខាងជើងវៀតណាម រួមចំណែកទៅ
ក្នុងការអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វរបស់ប្រទេសទាំងមូល។ ចែករំលែកអំពីបទ
ពិសោធន៍ស្រាវជ្រាវវិទ្យាសាស្រ្តរបស់ខ្លួនសាស្ត្រាចារ្យបណ្ឌិត Nguyen Thi Kim
Lan បានឲ្យដឹងថា
“ខ្ញុំជក់ចិត្តនឹងការងាររបស់ខ្លួនព្រមទាំងប្ដេជ្ញាសំរេចឲ្យខានតែបាននូវគោល
ដៅដែលបានដាក់ចេញ។ ដោយហេតុនេះខ្ញុំអាចធ្វើបានល្អនូវការងារទាំង២គឺការ
បណ្ដុះបណ្ដាលនិងការស្រាវជ្រាវវិទ្យាសាស្រ្ត”។
ក្នុងចំណោមប្រធានបទស្រាវជ្រាវវិទ្យាសាស្រ្ត១៥ពោលខាងលើសាស្ត្រាចារ្យ
បណ្ឌិត Nguyen Thi Kim Lan ចាប់អារម្មណ៍ខ្លាំងបំផុតចំពោះការរកឃើញកូនដង្កូវ
មេអំបៅមួយប្រភេទដែលបង្កជំងឺលើហ្វូងសត្វចិញ្ចឹមនៅភូមិភាគខាងជើង ការរក
ឃើញនិងដាក់ឈ្មោះឲ្យពពួកសត្វល្អិតជញ្ជក់ឈាមចម្លងមេរោគ ការផលិតបាននូវ
វ៉ាក់សាំងបង្ការរោគនិងការរកឃើញវិធីសាស្រ្តព្យាបាលជំងឺដោយកូនដង្កូវមេអំបៅ
បង្កលើសត្វចិញ្ចឹម។ លិទ្ធផលនៃការស្រាវជ្រាវនេះត្រូវបានមជ្ឈដ្ឋានអ្នកជំនាញការ
វាយតំលៃយ៉ាងខ្ពស់។ មុននេះដើម្បីកំណត់មូលហេតុបង្កជំងឺលើសត្វចឹញ្ចឹម
កម្មាភិបាលពេទ្យសត្វត្រូវយកគំរូមកធ្វើតេស្តនៅបន្ទប់ពិសោធន៍ដោយត្រូវចំណាយ
ពេលយូរ។ ចាប់តាំងពីពេលមានឧបករណ៍ព្យាករណ៍ជំងឺ KIT របស់ ស្ត្រាចារ្យ
បណ្ឌិត Nguyen Thi Kim Lan មក ការយកគំរូនិងកំណត់មូលហេតុបង្កជំងឺលើ
សត្វចឹញ្ចឹមអស់តែមួយថ្ងៃប៉ុណ្ណោះហើយជួយដល់ការព្យាបាលជំងឺកាន់តែប្រកប
ដោយប្រសិទ្ធិភាពថែម ទៀត។ តាមអ្នកស្រី Tran thi Thuy Nga ប្រធានបន្ទប់
ព្យាករណ៍ធ្វើតេស្ត ការិយាល័យពេទ្យ សត្វមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត
Thai Nguyen បានឲ្យដឹងថា
“ ការប្រើឧបករណ៍ព្យាករណ៍ជំងឺ KIT នេះផ្ដល់លទ្ធផលត្រឹមត្រូវណាស់។
ចំណាយពេលខ្លីតែធ្វើបានចំនួនច្រើន។ ការព្យាករណ៍ រកឃើញជំងឺមានភាពឆាប់
រហ័សនិងត្រឹមត្រូវវាជួយឲ្យការបង្ការព្យាបាលជំងឺមានភាពងាយស្រួល រួមចំណែក
ការពារហ្វូងសត្វចិញ្ចឹមហើយនាំមកនូវប្រសិទ្ធិភាពសេដ្ឋកិច្ចយ៉ាងខ្ពស់”។
ដោយសារមានស្នាដៃល្អប្រសើរក្នុងការងារបង្រៀន គ្រប់គ្រងនិងស្រាវជ្រាវវិទ្យាសាស្រ្តស្ត្រាចារ្យ បណ្ឌិត Nguyen Thi Kim Lan ត្រូវបានប្រសិទ្ធិនាមជាគ្រូប
ង្រៀនឆ្នើមនិងទទួលបានគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី៣រួមជាមួយប័ណ្ណ
សសើររបស់នាយករដ្ឋមន្រ្តី៕








