logo

សិស្សទទួលបានមេដាយមាសពីរលើក

2017/8/10 | 07:06:39
(VOVWORLD) - ដោយទទួលបានមេដាយមាសចំនួន៤គ្រឿងមេដាយប្រាក់១គ្រឿងនោះ ក្រុមសិស្សជំរើស Olympic ផ្នែករូបវិទ្យាអន្តរជាតិឆ្នាំ២០១៧របស់វៀតណាមបានសំរេចលទ្ធផលខ្ពស់បំផុតក្នុងប្រវតិ្តសាស្រ្តចូលរួមការប្រលងនេះគិតតាំងពីមុនមក។  Nguyen The Quynh សិស្សថ្នាក់ទី១២ សាលាវិទ្យាល័យ Vo Nguyen Giap នៅខេត្ត Quang Binh ភាគកណ្ដាលវៀតណាមជាសិស្សពិសេសបំផុតដែលជាជនមួយនាក់គត់ទទួលបានមេដាយមាសជាបន្តបន្ទាប់ក្នុងរយៈពេល២ឆ្នាំជាប់គ្នាចូលរួមការប្រលងOlympic រូបវិទ្យាអន្តរជាតិ។

 

          ដោយទទួលបានមេដាយមាសចំនួន៤គ្រឿងមេដាយប្រាក់១គ្រឿងនោះ ក្រុមសិស្សជំរើស Olympic ផ្នែករូបវិទ្យាអន្តរជាតិឆ្នាំ២០១៧របស់វៀតណាមបានសំរេចលទ្ធផលខ្ពស់បំផុតក្នុងប្រវតិ្តសាស្រ្តចូលរួមការប្រលងនេះគិតតាំងពីមុនមក។  Nguyen The Quynh សិស្សថ្នាក់ទី១២ សាលាវិទ្យាល័យ Vo Nguyen Giap នៅខេត្ត Quang Binh ភាគកណ្ដាលវៀតណាមជាសិស្សពិសេសបំផុតដែលជាជនមួយនាក់គត់ទទួលបានមេដាយមាសជាបន្តបន្ទាប់ក្នុងរយៈពេល២ ឆ្នាំជាប់គ្នាចូលរួមការប្រលងOlympic រូបវិទ្យាអន្តរជាតិ។

        អស់រយៈពេល២ឆ្នាំជាប់គ្នាចូលរួមការប្រលងOlympic រូបវិទ្យាអន្តរជាតិនិងសុទ្ធតែទទួលបានមេដាយមាសនោះបានជាសិស្សNguyen The Quynh ត្រូវបានលោកគ្រូអ្នកគ្រូមិត្តភក្តិរួមជាមួយក្រុមគ្រួសារនិងសារព័ត៌មានអបអរសាទរយ៉ាងក្លៀវក្លា។ សិស្សរូបនេះឲ្យដឹងថាក្នុងគ្រួសារគាត់គ្មាននរណាប្រកបរបរសិក្សាស្រាវជ្រាវរូបវិទ្យាឡើយ។ ឪពុកប្អូនបានទទួលមរណភាពនៅពេលប្អូនរៀនថ្នាក់មធ្យមសិក្សាបានជាម្ដាយត្រូវធ្វើការយ៉ាងនឿយហត់ដើម្បីចិញ្ចឹមកូនៗ។   ដោយសារយល់ឃើញការលំបាករបស់មាតា Nguyen The Quynh បានប្ដេជ្ញារៀនសូត្រ និងតម្រង់ទិសសំរាប់ខ្លួនឯងក្នុងការសិក្សា។ មានវត្តមាននៅព្រលានយន្តហោះអន្តរជាតិ Noi  Bai  ក្រុងហាណូយដើម្បីទទួលកូនប្រុសវិលមកប្រទេសពីការប្រលងOlympic រូបវិទ្យាអន្តរជាតិនៅ ឯបរទេស អ្នកស្រី Tran Thi Vi Hanh ត្រូវជាម្ដាយរបស់សិស្ស Nguyen The Quynh បានសំណោះសំណាលដោយក្ដីសប្បាយរីករាយថា

          “ក្នុងស្ថានការចិញ្ចឹមកូនតែម្នាក់ឯងខ្ញុំជួបការលំបាកណាស់តែត្រូវខិតខំជំនៈពុះពារដើម្បីឲ្យកូនពីរនាក់បានហូបចុកនិងរៀនសូត្រចប់ចុងចប់ដើម។ ពេលនៅផ្ទះ Quynh រៀនមិនសូវច្រើនទេហើយចូលចិត្តអានសៀវភៅគំនូរ Doraemon។ ខ្ញុំលើកទឹកចិត្តកូនឲ្យឧស្សាហ៍រៀនសូត្រហើយ Quynh ក៍មានការខិតខំរៀនដោយខ្លួនឯងដែរ”។

សិស្ស Nguyen The Quynh  

        ស្ដីពីការសិក្សារៀនសូត្ររបស់ខ្លួនសិស្ស Nguyen The Quynh បានឲ្យដឹងថាគាត់ពុំមានវិធីសាស្រ្តរៀនសូត្រពិសេសណាមួយបើប្រៀបនឹងសិស្សរួមថ្នាក់ឡើយ។ គាត់គ្រាន់តែរៀនអ្វីដែលខ្លួនចូលចិត្តស្រលាញ់ព្រមទាំងបែងចែកពេលវេលាឲ្យសមស្របសំរាប់ការសិក្សា ការសំរាកនិងការលេងកំសាន្តដោយមិនដែលដាក់សម្ពាធលើខ្លួនឯងឡើយ។ ប្រការសំខាន់គឺត្រូវតែយល់ច្បាស់មេរៀននិងមានចំណេះដឹងឲ្យបានជ្រាលជ្រៅ។ Nguyen The Quynh បានថ្លែងថា

          “ខ្ញុំទៅសាលារៀនយ៉ាងទៀងទាត់ហើយយកចិត្តទុកដាក់ស្ដាប់លោកគ្រូបង្រៀន។ ប្រសិន បើមានកិច្ចការគ្រូដាក់ឲ្យធ្វើនៅផ្ទះគឺខ្ញុំធ្វើគ្រប់គ្រាន់។ ខ្ញុំសង្កេតឃើញថាពេលខ្ញុំរៀនអ្វីដែលខ្លួនជក់ចិត្តគឺវាតែងនាំមកនូវប្រសិទ្ធភាពខ្ពស់”។

        ក្រៅពីពេលវេលាលៃទុកសំរាប់ការសិក្សារូបវិទ្យា Quynh ក៏ទៅទស្សនាភាពយន្តឬដើរលេងកំសាន្តជាមួយមិត្តភកិ្ដដែរ។បន្ទាប់ពីទទួលបានមេដាយមាសលើកទីពីរក្នុងការប្រលង Olympic រូបវិទ្យាអន្តរជាតិមក សិស្សពូកែរូបនេះឲ្យដឹងថាគាត់បានដាក់ពាក្យសុំប្រលងចូលការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នើមខាងរូបវិទ្យាមហាវិទ្យល័យវិទ្យាសាស្រ្តធម្មជាតិក្រុងហាណូយ៕

TAG
VOV/VOVworld/​Nguyen The Quynh

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត