logo

សហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ីចែករំលែកការលំបាកជាមួយប្រជាជននៅតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយ

2025/12/3 | 11:48:59
(VOVWORLD) - ឆ្លើយតបទៅនឹងការអំពាវនាវរបស់គណៈកម្មការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម និងគណៈកម្មាធិការរដ្ឋសម្រាប់ជនជាតិវៀតណាមនៅបរទេស ចំណុះក្រសួងការបរទេស នៅថ្ងៃទី២ ខែធ្នូ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី និងបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរៀបចំព្រឹត្តិការណ៍រៃអង្គាសថវិកាដើម្បីឧបត្ថម្ភដល់ប្រជាជននៅតំបន់ភាគកណ្តាលនិងតំបន់ Tay Nguyen ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយធម្មជាតិ និងទឹកជំនន់។
សហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ីចែករំលែកការលំបាកជាមួយប្រជាជននៅតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយ។ រូបថត៖ VOV

កម្មាភិបាលនិងបុគ្គលិកមួយចំនួនធំនៃស្ថានទូត គណៈប្រតិភូ ភ្នាក់ងារនៅក្បែរស្ថានទូត និងសហគមន៍វៀតណាមនៅឥណ្ឌូនេស៊ី បានឆ្លើយតបយ៉ាងសកម្មចំពោះកម្មវិធីនេះ។

នៅក្នុងពិធី  តំណាងបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអាស៊ាន ឯកអគ្គរដ្ឋទូត លោកស្រី Ton Thi Ngoc Huong បានបញ្ជាក់ថា គណៈប្រតិភូកំពុងធ្វើការជាមួយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ក្នុងគ្រោះមហន្តរាយធម្មជាតិ ដើម្បីស្វែងយល់ពីលទ្ធភាពនៃការចល័ត និងឧបត្ថម្ភដល់តំបន់ដែលរងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់៕

TAG
VOV/VOVworld/សហគមន៍/វៀតណាម/ឥណ្ឌូនេស៊ី/គ្រោះមហន្តរាយធម្មជាតិ​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត