logo

សហគមន៍ធុរកិច្ចទីក្រុងហូជីមិញមានទំនុកចិត្តក្នុងការសម្រេចបាននូវ​គោលដៅកំណើន GDP ១០%

2026/1/22 | 07:31:15
(VOVWORLD) - គោលដៅកំណើន GDP ជាមធ្យមប្រចាំឆ្នាំ ១០% សម្រាប់ដំណាក់កាល ២០២៦-២០៣០ ដែលមហាសន្និបាតបក្សលើកទី១៤ បានដាក់ចេញ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិឈានចូល "យុគសម័យស្ទុះឈានទៅមុខ"។ សហគមន៍ធុរកិច្ចនៃទីក្រុងហូជីមិញ មានទំនុកចិត្តក្នុងការសម្រេចបាននូវគោលដៅនេះ។
សហគ្រាសជាច្រើនជឿជាក់ថា គោលដៅកំណើនសេដ្ឋកិច្ចពីរខ្ទង់នាពេលអនាគតដ៏ខ្លីខាងមុខនេះ គឺមានមូលដ្ឋានគ្រឹះដ៏រឹងមាំ។ រូបថត៖ ហ័ងមិញ/VOV

យោងតាមលោក ង្វៀន ង៉ុក ហ្វា ប្រធានស្តីទីនៃសមាគមធុរកិច្ចទីក្រុងហូជីមិញ (HUBA) បានឲ្យដឹងថា គោលដៅកំណើន GDP ១០% ឡើងទៅ សម្រាប់ដំណាក់កាល ២០២៦-២០៣០ ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍របស់គណៈកម្មាធិការមជ្ឃិមនិតីកាលទី១៣ ដាក់ជូនមហាសន្និបាតបក្សលើកទី១៤ គឺជាបញ្ហាប្រឈមដ៏សំខាន់មួយ ប៉ុន្តែមានមូលដ្ឋានទាំងស្រុង។ មូលដ្ឋានដំបូងគឺកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍប្រព័ន្ធយន្តការនិងគោលនយោបាយ ជាពិសេសសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រដូចជា៖ សេចក្តីសម្រេចចិត្តលេខ ៦៨ ស្តីពីសេដ្ឋកិច្ចឯកជន សេចក្តីសម្រេចចិត្តលេខ ៧៩ ស្តីពីសេដ្ឋកិច្ចរដ្ឋ និងសេចក្តីសម្រេចចិត្តលេខ ៥៧ ស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ លោក បានកត់សម្គាល់ថា ទាំងនេះគឺជាកត្តាសំខាន់ដើម្បីធានាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចច្បាមជាប់នឹងតថភាពជាក់ស្តែង។

លោក ង្វៀន ង៉ុក ហ្វា ប្រធានស្តីទីនៃសមាគមធុរកិច្ចទីក្រុងហូជីមិញ ។ រូបថត៖ VOV

ចំណែកឯលោក ឌិញ ហុងគី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុន Secoin បានវាយតម្លៃថា៖ "ខ្ញុំគិតថា នេះនឹងក្លាយជារបក់គំហើញថ្មីមួយ ជាចំណុចភ្លឺស្វាងសម្រាប់សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២៦។ ហើយយើងក៏សង្ឃឹមថា ផលប៉ះពាល់ទម្លុះទម្លាយ លើហេដ្ឋារចនាសម្ព័ន្ធក្នុងឆ្នាំ ២០២៦ នឹងបើកចេញឱកាសជាច្រើន ដោយរីកសាយភាយយ៉ាងពេញលេញក្នុងខឿនសេដ្ឋកិច្ចទាំងមូល ទាំងសេដ្ឋកិច្ចរដ្ឋ និងឯកជន"

លោក ឌិញ ហុងគី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុន Secoin។ រូបថត៖ Le Hang/VOV
TAG
VOV/VOVworld/សហគមន៍ធុរកិច្ច/ទីក្រុងហូជីមិញ/ទំនុកចិត្ត/គោលដៅកំណើន/GDP

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត