logo

សហគមន៍អន្តរជាតិជួយ​ឧបត្ថម្ភវៀតណាមជម្នះលើ​ផល​វិបាក់នៃ​គ្រោះធម្មជាតិ

2025/11/22 | 08:28:20
(VOVWORLD) - នៅចំពោះមុខការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីខ្យល់ព្យុះ និងទឹកជំនន់ដែលអូសបន្លាយនៅវៀតណាម ជាពិសេសនៅតំបន់ភាគកណ្តាល សហគមន៍អន្តរជាតិបានចាត់វិធានការឧបត្ថម្ភយ៉ាងឆាប់រហ័ស។
កម្លាំងសមត្ថកិច្ចនៅខេត្ត Gia Lai បានបង្កើនធនធានមនុស្ស និងសម្ភារៈ ដោយផ្តោតលើការជម្លៀសប្រជាជន ដឹកជញ្ជូនស្បៀងអាហារនិងសម្ភារៈចាំបាច់ទៅកាន់ប្រជាជននៅតំបន់លិចទឹក។ រូបថត៖ Quang Thai/TTXVN 

រដ្ឋាភិបាលកូរ៉េខាងត្បូង នាថ្ងៃទី ២១ ខែវិច្ឆិកា បានប្រកាសកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ចំនួន ១ លានដុល្លារអាមេរិក។ កញ្ចប់ជំនួយនេះ គឺដើម្បីឧបត្ថម្ភដល់សកម្មភាពទប់ទល់ជាបន្ទាន់ បន្ទាប់ពីខ្យល់ព្យុះ ដែលត្រូវបានដាក់ពង្រាយតាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) នៅវៀតណាម។ ជំនួយរបស់កូរ៉េខាងត្បូងផ្តោតលើការគាំទ្រដល់ប្រជាជនដែលត្រូវបានជម្លៀស និងសហគមន៍ដែលរងផលប៉ះពាល់ដោយព្យុះធ្ងន់ធ្ងរ ដែលបានបំផ្លិចបំផ្លាញនៅតំបន់ភាគខាងជើងចាប់តាំងពីចុងខែកញ្ញាមក។

នាថ្ងៃទី ២១ ខែវិច្ឆិកា ស្ថានទូតអង់គ្លេសបានឲ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសកញ្ចប់ជំនួយមនុស្សធម៌ចំនួន ៣០០.០០០ ផោន(៣៩២.០០០ ដុល្លារអាមេរិក) ដើម្បីឧបត្ថម្ភដល់ការជួយសង្គ្រោះមនុស្សធម៌នៅភាគកណ្តាលវៀតណាម ក្នុងអំឡុងពេលមានព្យុះនិងទឹកជំនន់នាពេលថ្មីៗនេះ។ កញ្ចប់ជំនួយនេះ រួមជាមួយនឹងជំនួយសង្គ្រោះបន្ទាន់ចំនួន ៥០០.០០០ ផោន (៦៥៣.០០០ ដុល្លារ) ដែលបានផ្តល់ក្នុងខែតុលា ដោយបង្កើនបរិមាណជំនួយសរុបរបស់អង់គ្លេសនៅឆ្នាំនេះ ឡើងដល់ ៨០០.០០០ ផោន (១,០៥ លានដុល្លារ)។ កញ្ចប់ជំនួយបន្ថែមនេះ នឹងត្រូវបានដាក់ពង្រាយតាមរយៈអង្គការ UNICEF សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និងបង្ការ ទប់ទល់នឹងគ្រោះមហន្តរាយវៀតណាម (VDDMA)៕

TAG
VOV/VOVworld/សហគមន៍អន្តរជាតិ/ជួយ​ឧបត្ថម្ភ/វៀតណាម/ជម្នះលើ​ផល​វិបាក់នៃ​គ្រោះធម្មជាតិ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត