logo

សហគមន៍អន្តរជាតិជួយឧបត្ថម្ភវៀតណាមនូវទឹកប្រាក់ជិត ១៦ លានដុល្លារអាមេរិក ដើម្បីជំនះផលវិបាកនៃគ្រោះធម្មជាតិ

2025/11/27 | 13:46:00
(VOVWORLD) - ធនធានទាំងនេះនឹងត្រូវបានអាជ្ញាធរវៀតណាម
ចែកចាយដោយផ្ទាល់ទៅកាន់តំបន់ដែលរងផលប៉ះពាល់ និងដល់ដៃប្រជាជនដែលរងផលប៉ះពាល់ផងដែរ៕
តំបន់លំនៅដ្ឋានកណ្តាលនៃទីក្រុង D’ran (ខេត្ត Lam Dong) ត្រូវបានលិចលង់ក្នុងទឹក ផ្ទះជាច្រើនខ្នងត្រូវបានជន់លិចឡើងដល់ដំបូល ហើយទ្រព្យសម្បត្តិរបស់ប្រជាជនអណ្តែតគ្រប់ទីកន្លែង។ (រូបថត៖ Quang Sang/VOV-Tay Nguyen)

នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានឲ្យដឹងថា ថ្មីៗនេះ តំបន់ជាច្រើននៅក្នុងប្រទេសវៀតណាមបានទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងជាប្រវត្តិសាស្ត្រ និងគ្រោះធម្មជាតិជាបន្តបន្ទាប់ ដែលបង្កឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិ។

នៅចំពោះមុខការខាតបង់យ៉ាងធ្ងន់ធ្ងរទាំងនេះ វៀតណាមបានទទួលការចែករំលែក ការលើកទឹកចិត្ត និងការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ រួមជាមួយនឹងរបស់របរចាំបាច់ និងឧបករណ៍សម្ភារៈពីសហគមន៍អន្តរជាតិ បណ្ដាប្រទេស និងអង្គការអន្តរជាតិ ដែលមានតម្លៃប៉ាន់ស្មានជិត ១៦ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆិកា។ ធនធានទាំងនេះនឹងត្រូវបានអាជ្ញាធរវៀតណាមចែកចាយដោយផ្ទាល់ទៅកាន់តំបន់ដែលរងផលប៉ះពាល់ និងដល់ដៃប្រជាជនដែលរងផលប៉ះពាល់ផងដែរ៕

TAG
VOV/VOVworld/វៀតណាម/ទឹកជំនន់/គ្រោះធម្មជាតិ/ជួយឧបត្ថម្ភ/សហគមន៍អន្តរជាតិ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត