logo

សហគ្រាសវៀតណាម និងស្វីស ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចបៃតង

2026/2/4 | 07:20:00
(VOVWORLD) - នាថ្ងៃទី ៣ ខែកុម្ភៈ លោក Nguyen Duc Tam អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានទទួលជួប និងធ្វើការជាមួយគណៈប្រតិភូសហគ្រាសស្វីស-វៀតណាម (SVEF) ដឹកនាំដោយលោក Philipp Roesler ប្រធានវេទិកាសេដ្ឋកិច្ចស្វីស-វៀតណាម។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ង្វៀន ឌឹក តាម បានទទួលជួប និងធ្វើការជាមួយគណៈប្រតិភូសហគ្រាសស្វីស-វៀតណាម នៅថ្ងៃទី៣ ខែកុម្ភៈ។ រូបថត៖ ក្រសួងហិរញ្ញវត្ថុ

លោកអនុរដ្ឋមន្ត្រី Nguyen Duc Tam បានឲ្យដឹងថា ចំណុចសំខាន់នៃយុទ្ធសាស្ត្រកៀងគរធនធានបច្ចុប្បន្នរបស់រដ្ឋាភិបាលវៀតណាម គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទ្រង់ទ្រាយធំ ជាពិសេសគោលដៅនៃការបញ្ចប់ផ្លូវល្បឿនលឿនប្រវែង ៥.០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣០ និងការអនុវត្តគម្រោងផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង ជាមួយនឹងការវិនិយោគសរុប ៧០ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនោះ វៀតណាមកំពុងសុក្រឹត្យក្របខ័ណ្ឌច្បាប់សម្រាប់ដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ និងទីក្រុងដាណាំងផងដែរ។

វៀតណាមលើកទឹកចិត្តឲ្យសហគ្រាសស្វីស វិនិយោគលើកសិកម្មបៃតង សេដ្ឋកិច្ចឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យធំដោយផ្អែកលើថាមពលស្អាត។

តំណាងគណៈប្រតិភូ SVEF លោក Philipp Roesler អតីតឧបនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ និងបច្ចុប្បន្នជាកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅស្វីស បានសង្កត់ធ្ងន់ថា សហគ្រាសស្វីស យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការតភ្ជាប់លំហូរទុនរយៈពេលវែងទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ហើយបានសន្យារួមដំណើរជាមួយវៀតណាមក្នុងការកសាងក្របខ័ណ្ឌច្បាប់សម្រាប់ទីផ្សារឥណទានកាបូន។ SVEF បានត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ប្រឹក្សាជាយុទ្ធសាស្ត្រសម្រាប់ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម៕

TAG
VOV/VOVworld/សហគ្រាស/វៀតណាម/ស្វីស/កិច្ចសហប្រតិបត្តិការ/ការវិនិយោគ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត