logo

សហភាពអឺរ៉ុបចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន

2026/1/30 | 07:23:45

(VOVWORLD) - នារសៀលថ្ងៃទី ២៩ ខែមករា នៅទីស្នាក់ការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញទទួលជួបលោក អាន់តូនីញ៉ូ កូស្តា (António Costa) ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។

អគ្គលេខាបក្សលោក តូ ឡឹម និងប្រធានក្រុមប្រឹក្សាអឺរ៉ុប អាន់តូនីញ៉ូ កូស្តា (រូបថត៖ ថុង ញ៉ាត់/TTXVN)

ក្នុងជំនួបនេះ  អគ្គលេខាបក្ស លោកតូ ឡឹមបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុបមកកាន់វៀតណាម ភ្លាមៗបន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងការលើកកម្ពស់ទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺមានសារៈសំខាន់ជាពិសេស ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងស៊ីជម្រៅ និងចក្ខុវិស័យយុទ្ធសាស្ត្រនៃទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី វៀតណាមនិងសហភាពអឺរ៉ុបត្រូវបង្កើនកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងនយោបាយ-ការទូត សេដ្ឋកិច្ច សន្តិសុខ-ការពារជាតិ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី កិច្ចសហប្រតិបត្តិការដែនសមុទ្រ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឲ្យសហភាពអឺរ៉ុបជួយឧបត្ថម្ភវៀតណាម លើការអភិវឌ្ឍវិស័យនេសាទប្រកបដោយចីរភាព  ដោយឈានដល់ការដកកាតលឿងប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបប្រធានក្រុមប្រឹក្សាអឺរ៉ុប អាន់តូនីញ៉ូ កូស្តា (រូបថត៖ ថុង ញ៉ាត់/TTXVN)

រីឯខ្លួនវិញ ប្រធានក្រុមប្រឹក្សាអឺរ៉ុប អាន់តូនីញ៉ូ កូស្តា បានអបអរសាទរចំពោះលោកអគ្គលេខាបក្ស តូ ឡឹម ដែលត្រូវបានជ្រើសតាំងសារជាថ្មីកាន់តំណែងជាអ្នកដឹកនាំខ្ពស់បំផុត ដោយបន្តដឹកនាំកិច្ចខិតខំប្រឹងប្រែងកែទម្រង់របស់វៀតណាមក្នុងយុគសម័យថ្មី។ ជាមួយគ្នានោះ សហភាពអឺរ៉ុបចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការលើកកម្ពស់

ពាណិជ្ជកម្មសេរី ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សន្តិសុខ និងការពារជាតិ សេរីភាពនៃការធ្វើនាវាចរណ៍ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានបញ្ជាក់ថា សហភាពអឺរ៉ុបនឹងសហការយ៉ាងជិតស្និទ្ធក្នុងការកសាង និងអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងនៃក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហភាពអឺរ៉ុបនិងវៀតណាម។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប អាន់តូនីញ៉ូ កូស្តា (រូបថត៖ ឡៃ ហ័រ/VOV)

មុននោះនារសៀលថ្ងៃទី ២៩ មករា អញ្ជើញជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញបានស្នើឱ្យសហភាពអឺរ៉ុប បញ្ជូនក្រុមត្រួតពិនិត្យមួយមកកាន់វៀត ណាមក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើការវាយតម្លៃជាក់ស្តែង ដោយគិតគូរពីកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនបានគ្រប់គ្រង (IUU) ដើម្បីដក "កាតលឿង" IUU ចំពោះជលផលរបស់ទវៀតណាមឱ្យបានឆាប់រហ័ស។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យសហភាពអឺរ៉ុប បន្តគាំទ្រវៀតណាមក្នុងការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍មុខរបរនេសាទ ឆ្ពោះទៅរកទិសដៅទំនើប និងប្រកបដោយចីរភាព។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធនូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) និងពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ (EVIPA)៕

TAG
VOV/VOVworld/សហភាពអឺរ៉ុប/បង្កើន/កិច្ចសហប្រតិបត្តិការ/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត