logo

សហភាពអឺរ៉ុបព្រមានអំពីការឆ្លើយតប ប្រសិនបើសហរដ្ឋអាមេរិករំលោភលើកិច្ចព្រមព្រៀងពន្ធគយ

2026/3/13 | 08:50:51
(VOVWORLD) - សហភាពអឺរ៉ុប (EU) នឹង "ឆ្លើយតបយ៉ាងខ្លាំងនិងសក្តិសម" ប្រសិនបើសហរដ្ឋអាមេរិករំលោភលើការប្តេជ្ញាចិត្ត របស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងពន្ធគយទ្វេភាគី។ 
កំពង់ផែ Los Angeles ក្នុងទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ (រូបថត៖ REUTERS/Caroline Brehman)

សេចក្តីប្រកាសនេះត្រូវបានលោក Olof Gill អ្នកនាំពាក្យកិច្ចការពាណិជ្ជ កម្មនៅគណៈកម្មការអឺរ៉ុប (EC) នាំចេញ នាថ្ងៃទី ១២ ខែមិនា បន្ទាប់ពីរដ្ឋបាលលោក Trump បានប្រកាសពីការស៊ើបអង្កេតថ្មីលើពាណិជ្ជកម្មពិភពលោក។ សហភាពអឺរ៉ុបមានការព្រួយបារម្ភថា សហរដ្ឋអាមេរិកធ្វើការស៊ើបអង្កេតក្រោមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មរបស់ខ្លួនអាចប៉ះពាល់ដល់កិច្ចព្រមព្រៀងពន្ធគយដែលសម្រេចបានកាលពីឆ្នាំមុន ដែលបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគឆ្លងមហាសមុទ្រអាត្លង់ទិក។

មុននេះ ទាក់ទងនឹងបញ្ហានេះ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បានថ្លែងថា រដ្ឋបាលកំពុងបើកការស៊ើបអង្កេតដាច់ដោយឡែកពីរ ដោយផ្តោតលើសមត្ថភាពលើសនៅក្នុងឧស្សាហកម្មមួយចំនួន និងការនាំចូលទំនិញដែលសង្ស័យថាត្រូវបានផលិតដោយប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។ ក្នុងនោះ ការស៊ើបអង្កេតលើសមត្ថភាពផលិត លើសនេះផ្តោតលើសហភាពអឺរ៉ុប និងប្រទេសមួយចំនួនទៀត។

តាមគម្រោង នាសប្តាហ៍ក្រោយ សមាជិកនៃគណៈកម្មាធិការពាណិជ្ជកម្មរបស់សភាអឺរ៉ុបត្រូវបានគេរំពឹងថា នឹងពិចារណាលើសំណើមួយដើម្បីលុប ចោលពន្ធលើទំនិញឧស្សាហកម្មរបស់សហរដ្ឋអាមេរិក។ នេះត្រូវបានមើលឃើញថា ជាជំហានដ៏សំខាន់មួយក្នុងការបំពេញកាតព្វកិច្ចរបស់អឺរ៉ុបក្រោមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ៕

TAG
VOV/VOVworld/សហភាព/អឺរ៉ុប/ព្រមាន/ឆ្លើយតប/ប្រសិនបើ/សហរដ្ឋអាមេរិក/រំលោភ/កិច្ចព្រមព្រៀង/ពន្ធគយ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត