logo

សហភាពអឺរ៉ុបមិនទាន់កំណត់ពេលវេលាបញ្ចូលអ៊ុយក្រែនជាសមាជិកនៅឡើយទេ

2026/2/16 | 08:41:46
(VOVWORLD) - នាថ្ងៃទី១៥ ខែកុម្ភៈ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស និងសន្តិសុខនៃសហភាពអឺរ៉ុប (EU) និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានឲ្យដឹងថា ប្រទេសជាសមាជិកសហភាពអឺរ៉ុបមិនទាន់ត្រៀមខ្លួនជាស្រេចកំណត់ពេលវេលាជាក់លាក់សម្រាប់ការចូលជាសមាជិករបស់អ៊ុយក្រែននៅក្នុងសហភាពនេះនៅឡើយទេ។ 

ថ្លែងនៅក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិច (អាល្លឺម៉ង់) លោកស្រី Kallas បាននិយាយថា នៅតែមានការងារជាច្រើនដែលត្រូវធ្វើ។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្រោយពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថ្មីៗនេះបានអំពាវនាវឱ្យសហភាពអឺរ៉ុបកំណត់ពេលវេលាជាក់លាក់សម្រាប់ការចូលជាសមាជិកជាផ្លូវការរបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប។ អ៊ុយក្រែនត្រូវបានផ្តល់ឋានៈជាបេក្ខភាពសហភាពអឺរ៉ុបនៅក្នុងខែមិថុនា ឆ្នាំ២០២២។

នាថ្ងៃទី១៥ ខែកុម្ភៈ ផងដែរ លោកប្រធានាធិបតី Zelensky បាននិយាយថា គណៈប្រតិភូអ៊ុយក្រែនបានទទួលក្របខ័ណ្ឌសម្រាប់ការចរចាត្រីភាគីជាមួយរុស្ស៊ី និងសហរដ្ឋអាមេរិក ក្នុងនោះធានាថាសន្តិសុខគឺជាអាទិភាពចម្បងរបស់ទីក្រុងគៀវ។ ការចរចាជុំថ្មីរវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែននឹងត្រូវបានធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី១៧ និង១៨ ខែកុម្ភៈខាងមុខ៕

TAG
VOV/VOVworld/សហភាពអឺរ៉ុប/អ៊ុយក្រែន/សមាជិក

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត