logo

សហរដ្ឋអាមេរិកកំពុងពិចារណាលើប្រតិបត្តិការយោធារយៈពេលច្រើនសប្តាហ៍ប្រឆាំងនឹងអ៊ីរ៉ង់

2026/2/16 | 08:42:31
(VOVWORLD) - មន្ទីរបញ្ចកោណកំពុងរៀបចំផែនការសម្រាប់ "ប្រតិបត្តិការយោធារយៈពេលច្រើនសប្តាហ៍" ប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ  "ផ្ដល់ភ្លើងខៀវ"។ 

សេណារីយ៉ូដែលកំពុងត្រូវបានពិចារណា អាចមានទំហំធំជាងការវាយប្រហារតាមជើងអាកាសរយៈពេល ១២ ថ្ងៃកាលពីខែមិថុនា ឆ្នាំមុន រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។

នាថ្ងៃទី ១៥ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ប្រតិបត្តិការនេះអាចរួមបញ្ចូលគោលដៅនៅខាងក្រៅរោងចក្រនុយក្លេអ៊ែរ ដោយតំរង់ទៅលើគ្រឹះស្ថានរដ្ឋ និងសន្តិសុខអ៊ីរ៉ង់។ មន្ត្រីម្នាក់បាននិយាយថា សហរដ្ឋអាមេរិក "រំពឹងថានឹងមានការសងសឹកពីអ៊ីរ៉ង់" ដែលមានន័យថា ជម្លោះទំនងជានឹងអូសបន្លាយជាមួយនឹងការតបតគ្នាទៅវិញទៅមក។

នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន CBS News របស់អាមេរិកបានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចបានជូនដំណឹងដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ ថា លោកគាំទ្រចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើកម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ប្រសិនបើការចរចានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ទទួលបរាជ័យ៕

TAG
VOV/VOVworld/អាមេរិក/អ៊ីរ៉ង់/ប្រតិបត្តិការ/យោធា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត