logo

សហរដ្ឋអាមេរិកចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនៅកម្រិតយុទ្ធសាស្ត្រ

2026/2/13 | 12:36:00

(VOVWORLD) - នាថ្ងៃទី១៣ ខែកុម្ភៈ នៅទីស្នាក់ការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញទទួលជួបលោក Michael DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនៅវៀតណាម។

លោកអគ្គលេខាបក្សតូ ឡឹម អញ្ជើញទទួលជួបលោក Michael DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក (រូបថត៖ ថុង ញ៉ាត់/TTXVN)

នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្សតូ ឡឹមបានអះអាងថា វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់របស់ខ្លួន ហើយត្រៀមខ្លួនជាស្រេចដើម្បីបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ លើបណ្តាវិស័យ។ អញ្ជើញចែករំលែកអំពីជោគជ័យនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤  ដែលជាសញ្ញាសម្គាល់បើកចេញការអភិវឌ្ឍរបស់វៀត ណាម លោកអគ្គលេខាបក្សតូ ឡឹម បានអះអាងថា វៀតណាមនឹងបន្តអនុវត្តដោយខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន  សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ ពហុភាគីនីយកម្ម និងធ្វើពិពិធកម្មទំនាក់ទំនងការបរទេសរបស់ខ្លួន ជាសមាជិកដែលមានទំនួលខុសត្រូវ ហើយត្រៀមខ្លួនរួចជាស្រេច រួមចំណែកជាវិជ្ជមានចំពោះបញ្ហាក្នុងតំបន់និងអន្តរជាតិ។

ទិដ្ឋភាពនៃជំនួប (រូបថត៖ ថុង ញ៉ាត់/TTXVN)
រីឯខ្លួនវិញ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកបានចែករំលែកថា លោកប្រធានាធិបតី ដូណាល់ ត្រាំ គោរពនិងវាយតម្លៃខ្ពស់ចំពោះការដែល លោកអគ្គលេខាបក្សតូ ឡឹម យល់ព្រមចូលរួមក្នុងគំនិតផ្តួចផ្តើមក្រុមប្រឹក្សាសន្តិភាពនៅតំបន់ហ្គាហ្សា។ លោក DeSombre បានបញ្ជាក់ថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម គាំទ្រវៀតណាមដ៏រឹងមាំ ឯករាជ្យ និងវិបុលភាព ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយ វៀត ណាមទាំងក្នុងទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ និងតំបន់។ លោក DeSombre បានបញ្ជាក់ថា លោកនឹងបន្តចូលរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍជាក់ស្តែងនៃទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិកនាពេលខាងមុខ៕
TAG
VOV/VOVworld/សហរដ្ឋអាមេរិក/ពង្រឹង/កិច្ចសហប្រតិបត្តិការ/វៀតណាម/កម្រិតយុទ្ធសាស្ត្រ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត