logo

សហរដ្ឋអាមេរិកដាក់បន្ថែមប្រទេសចំនួនប្រាំក្នុងបញ្ជីហាមឃាត់ពលរដ្ឋឆ្លងដែន

2025/12/17 | 10:09:32
(VOVWORLD) - នៅថ្ងៃទី ១៦ ខែធ្នូ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីជូនដំណឹងមួយ ដោយបន្តរឹតបន្តឹង និងរឹតត្បិតការឆ្លងដែនរបស់ជនបរទេសចូលសហរដ្ឋអាមេរិក ហើយដាក់បន្ថែមប្រទេសចំនួនប្រាំទៀតទៅក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរ និងដាក់កម្រិតថ្មីលើប្រទេសមួយចំនួន។

កាយវិការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីរឹតបន្តឹងស្តង់ដារឆ្លងដែនរបស់សហរដ្ឋអាមេរិកសម្រាប់ការធ្វើដំណើរ និងអន្តោប្រវេសន៍។

នៅថ្ងៃទី ១៦ ខែធ្នូ ប្រធានាធិបតីលោក ត្រាំ បានប្រកាសពីការពង្រីកបញ្ជីប្រទេសដែលពលរដ្ឋរបស់ពួកគេត្រូវបានហាមឃាត់មិនឱ្យចូលសហរដ្ឋអាមេរិក ដោយដាក់បន្ថែមប្រទេស Burkina Faso ម៉ាលី នីហ្សេ ស៊ូដង់ខាងត្បូង និងស៊ីរី។ សហរដ្ឋអាមេរិកក៏បានដាក់កម្រិតទាំងស្រុងលើការធ្វើដំណើររបស់អ្នកដែលប្រើប្រាស់ឯកសារធ្វើដំណើរដែលចេញដោយអាជ្ញាធរប៉ាឡេស្ទីន។

លើសពីនេះ ប្រទេសចំនួន ១៥ ផ្សេងទៀតត្រូវបានបញ្ចូលក្នុងបញ្ជីនៃប្រទេសទាំងនោះដែលត្រូវបានរឹតបន្តឹងដោយផ្នែក រួមមាន៖ អង់ហ្គោឡា អង់ទីហ្គា និងបាប៊ូដា បេនីន កូតឌីវ័រ ដូមីនីកា ហ្គាបុង ហ្គាំប៊ី ម៉ាឡាវី ម៉ូរីតានី នីហ្សេរីយ៉ា សេណេហ្គាល់ តង់ហ្សានី តុងហ្គា ហ្សំប៊ី និងហ្ស៊ីមបាវ៉េ៕

TAG
VOV/VOVworld/អាមេរិក/ហាមឃាត់/ពលរដ្ឋ/ឆ្លងដែន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត