logo

សហរដ្ឋអាមេរិកនឹង​ផ្អាក់ដំណើរការដោះស្រាយ​ទិដ្ឋាការសម្រាប់ប្រទេសចំនួន ៧៥

2026/1/15 | 06:55:51
(VOVWORLD) - នាថ្ងៃទី ១៤ មករា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលថា ចាប់ពីថ្ងៃទី ២១ ខែមករា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងផ្អាកដំណើរការដោះស្រាយទិដ្ឋាការទាំងអស់ជាបណ្តោះអាសន្នសម្រាប់ជនបរទេសមកពីប្រទេសចំនួន ៧៥។
អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិម៉ៃអាមី រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ក្នុងខែសីហា ឆ្នាំ២០២៥។ រូបថត៖ REUTERS

យោងតាមអនុស្សរណៈមួយពីក្រសួងការបរទេសអាមេរិក ការផ្តល់ទិដ្ឋាការនឹងត្រូវផ្អាក នៅពេលដែលក្រសួងការបរទេសវាយតម្លៃឡើងវិញនូវដំណើរការពិនិត្យរបស់ខ្លួន ដើម្បី "ទប់ស្កាត់ការចូល របស់ជនបរទេសដែលទទួលអត្ថប្រយោជន៍ពីជំនួយសាធារណៈ"។ យោងតាមរបាយការណ៍ ក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់រួមមាន ប្រទេសសូម៉ាលី រុស្ស៊ី អ៊ីរ៉ង់ អាហ្វហ្គានីស្ថាន ប្រេស៊ីល នីហ្សេរីយ៉ា និងថៃ។ តំណាងក្រសួងការបរទេសអាមេរិកមិនទាន់ធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។

លទ្ធភាពនៃការផ្អាកការផ្តល់ទិដ្ឋាការត្រូវបាននាំចេញ ក្នុងបរិបទដែលយុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំចាប់ផ្តើមដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា ឆ្នាំ ២០២៥ ដោយហេតុផលសន្តិសុខជាតិ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ លោក ត្រាំ បានប្រកាសថា លោកនឹង "ផ្អាកជាស្ថាពរ” ការអន្តោប្រវេសន៍ទាំងអស់ពី "ប្រទេសពិភពទីបី" បន្ទាប់ពីការបាញ់រះនៅក្បែរសេតវិមានដោយជនជាតិអាហ្វហ្គានីស្ថានម្នាក់ បណ្តាលឲ្យសមាជិកឆ្មាំជាតិម្នាក់បានស្លាប់៕


TAG
VOV/VOVworld/សហរដ្ឋអាមេរិក/ទិដ្ឋាការ/អន្តោប្រវេសន៍/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត