logo

សហរដ្ឋអាមេរិកបាន​ប្រកាសមិនត្រូវការការគាំទ្រពីណាតូនោះ​ទេ

2026/3/18 | 08:43:03
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបបានចេញសេចក្តីប្រកាសដ៏ខ្លាំងក្លាមួយទាក់ទងនឹងយុទ្ធនាការយោធានៅមជ្ឈិមបូព៌ា ដោយបញ្ជាក់ថា ប្រទេសសមាជិកណាតូភាគច្រើនមិនចង់ចូលរួមជាមួយអាមេរិក ក្នុងយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់នោះទេ។ 

យោងតាមលោក ដូណាល់ ត្រាំ អស់រយៈពេលជាច្រើនឆ្នាំមកហើយ អាមេរិកបានចំណាយថវិការាប់រយពាន់លានដុល្លារ ដើម្បីការពារប្រទេសទាំងនេះ ដោយមិនទទួលបានការគាំទ្រមកវិញយ៉ាងសមស្របនោះឡើយ។

គួរឲ្យកត់សម្គាល់ថា លោកប្រធានាធិបតី ដូណាល ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកសម្រេចបានជោគជ័យផ្នែកយោធាដ៏សំខាន់ក្នុងប្រទេសអ៊ីរ៉ង់ ហើយបានអះអាងថា សហរដ្ឋអាមេរិកមានសមត្ថភាពទាំងស្រុង ក្នុងការធ្វើសកម្មភាពដោយឯកតោភាគី ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន។

នៅក្នុងការវិវត្តន៍មួយផ្សេងទៀត លោក Joseph Kent នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិសហរដ្ឋអាមេរិក បានដាក់លិខិតលាលែងពីតំណែងជាផ្លូវការ នៅថ្ងៃទី១៧ ខែមីនា។ នៅក្នុងលិខិត លោក Kent បាននិយាយថា លោកមិនអាចបន្តគាំទ្រសង្គ្រាមនាបច្ចុប្បន្នទៀតហើយ លោកបានបញ្ជាក់ថា អ៊ីរ៉ង់មិនមែនជាការគំរាមកំហែងបន្ទាន់ដល់សហរដ្ឋអាមេរិកនោះទេ។ ជាពិសេស លោក Kent បានសម្តែងការគាំទ្រចំពោះគោលនយោបាយការបរទេសដែលលោកប្រធានាធិបតី ត្រាំ បានប្រកាសក្នុងយុទ្ធនាការឃោសនាការបោះឆ្នោតឆ្នាំ ២០១៦ ឆ្នាំ ២០២០ និងឆ្នាំ ២០២៤ ហើយបានសង្កត់ធ្ងន់ថា នៅក្នុងអាណត្តិដំបូងរបស់ខ្លួន លោកដូណាល ត្រាំ បានយល់ច្បាស់ពីហានិភ័យនៃសង្គ្រាមអូសបន្លាយនៅមជ្ឈិមបូព៌ា និងបានជៀសវាងស្ថានភាពជាប់គាំងយោធាទ្រង់ទ្រាយធំ៕

TAG
VOV/VOVworld/សហរដ្ឋអាមេរិក/ណាតូ/ជម្លោះ​/មជ្ឈិមបូព៌ា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត