logo

សហរដ្ឋអាមេរិកប្រកាសយុទ្ធសាស្ត្រសន្តិសុខជាតិក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ

2025/12/6 | 09:06:41
(VOVWORLD) - នៅថ្ងៃទី ៥ ខែធ្នូ សហរដ្ឋអាមេរិកបានប្រកាសយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីចំនួន ៣៣ ទំព័រ ដែលគូសបញ្ជាក់ពីអាទិភាពគោលនយោបាយសន្តិសុខក្នុងស្រុក និងបរទេសក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ 
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងនៅសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។ រូបថត៖ REUTERS/Brian Snyder

យុទ្ធសាស្ត្រសន្តិសុខជាតិត្រូវបានប្រធានាធិបតីអាមេរិក ប្រកាសតែម្តងក្នុងមួយអាណត្តិរបស់ខ្លួន។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានហៅយុទ្ធសាស្ត្រថ្មីនេះ ជាផែនទីបង្ហាញផ្លូវដើម្បីធានាថា អាមេរិកនៅតែជាប្រទេសដ៏អស្ចារ្យ និងជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ និងជាមាតុភូមិនៃសេរីភាព។

យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងរក្សាវត្តមានយោធាកាន់តែធំនៅអឌ្ឍគោលខាងលិចនាពេលអនាគត ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ គ្រឿងញៀន និងការលេចឡើងនៃកម្លាំងអរិភាពនៅក្នុងតំបន់។ ដូច្នេះហើយ យុទ្ធសាស្ត្រនេះបានទុកចំហយ៉ាងច្រើនដល់អាមេរិកឡាទីន តំបន់ការ៉ាប៊ីន និងប្រទេសជិតខាងផ្សេងទៀតរបស់សហរដ្ឋអាមេរិក។ នេះគឺជាការផ្លាស់ប្តូរបើធៀបនឹងរដ្ឋបាលមុនៗ ដែលជាធម្មតា ផ្តល់អាទិភាពលើតំបន់និងប្រធានបទផ្សេងទៀត ដូចជាការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី និងចិន ឬការប្រឆាំងភេរវកម្ម។

ទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន ឯកសារនេះបានបញ្ជាក់ថា ផលប្រយោជន៍ចម្បងរបស់សហដ្ឋអាមេរិកគឺការចរចាបទឈប់បាញ់យ៉ាងឆាប់ៗ និងកាត់បន្ថយហានិភ័យនៃការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងបណ្តាប្រទេសនៅអឺរ៉ុប៕

TAG
VOV/VOVworld/សហរដ្ឋអាមេរិក/យុទ្ធសាស្ត្រសន្តិសុខជាតិ/ដូណាល់ ត្រាំ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត