logo

សហរដ្ឋអាមេរិកផ្តល់អាជ្ញាប័ណ្ណទូទៅដើម្បីជំរុញការរុករកប្រេងនិងឧស្ម័ននៅវេណេស៊ុយអេឡា

2026/2/11 | 07:33:00
(VOVWORLD) - ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១០ ខែកុម្ភៈ បានផ្តល់អាជ្ញាប័ណ្ណទូទៅដើម្បី ជួយសម្រួលដល់ការងាររុករកនិងធ្វើអាជីវកម្មប្រេង និងឧស្ម័ននៅវេណេស៊ុយអេឡា។

ទីក្រុងវ៉ាស៊ីនតោនបានបន្ធូរបន្ថយទណ្ឌកម្មជាបណ្ដើរៗ លើថាមពលរបស់វេណេស៊ុយអេឡា ចាប់តាំងពីកងកម្លាំងអាមេរិកចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ នៅដើមខែមករា ឆ្នាំនេះ។ មុននោះ សហរដ្ឋ    អាមេរិកបានចេញអាជ្ញាប័ណ្ណទូទៅមួយចំនួនដែលអនុញ្ញាតឱ្យនាំចេញ រក្សាទុក នាំចូល និងធ្វើពាណិជ្ជកម្មប្រេងឆៅរបស់វេណេស៊ុយអេឡា។

យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិក អាជ្ញាប័ណ្ណថ្មីនេះអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ទំនិញ បច្ចេកវិទ្យា កម្មវិធីកុំព្យូទ័រ និងសេវាកម្មពីអាមេរិក សម្រាប់ការរុករក ការអភិវឌ្ឍ ការផលិតប្រេងនិងឧស្ម័ននៅវេណេស៊ុយអេឡា។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាប័ណ្ណនេះមិនអនុញ្ញាតឱ្យមានការបង្កើតក្រុមហ៊ុន ឬអង្គភាពថ្មីៗនៅក្នុងប្រទេសនេះ សម្រាប់ធ្វើអាជីវកម្មប្រេង និងឧស្ម័ន។

ក្រុមហ៊ុនខួងប្រេងនៅវេណេស៊ុយអេឡាឥឡូវនេះ ត្រូវការការអនុញ្ញាតពីសហរដ្ឋអាមេរិកដើម្បីប្រើប្រាស់ឧបករណ៍ឯកទេស និងនាំចូលឧបករណ៍ខួងដើម្បីបង្កើនផលិតកម្ម ដែលបច្ចុប្បន្នមានជិត ១ លានបារ៉ែលក្នុងមួយថ្ងៃ។ ទីភ្នាក់ងារព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA) បានព្យាករណ៍ថា ការផលិតប្រេងឆៅរបស់វេណេស៊ុយអេឡាអាចកើនឡើងរហូតដល់ ២០% ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប្រសិនបើលក្ខខណ្ឌអំណោយផលត្រូវបានរក្សា៕

TAG
VOV/VOVworld/សហរដ្ឋអាមេរិក/ផ្តល់អាជ្ញាប័ណ្ណ/ប្រេងនិងឧស្ម័ន/វេណេស៊ុយអេឡា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត