logo

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

2026/2/7 | 08:22:35

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នាថ្ងៃទី ៦ ខែកុម្ភៈ បានអំពាវនាវឱ្យរុស្ស៊ី និងចិនចូលរួមក្នុងការចរចាពហុភាគីស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការផុតកំណត់ជាផ្លូវការនៃសន្ធិសញ្ញា New START។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។ រូបថត៖ REUTERS/Kevin Mohatt

យោងតាមលោក Rubio ស្ថានភាពសន្តិសុខពិភពលោក បច្ចុប្បន្នទាមទារឱ្យមានក្របខ័ណ្ឌគ្រប់គ្រងអាវុធថ្មីមួយ ដែលឆ្លុះបញ្ចាំងពីការពិតដែលថា សហរដ្ឋអាមេរិកកំពុងប្រឈមមុខមិនត្រឹមតែរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រទេសចិន ក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរដោយមានឥទ្ធិពលស្មើគ្នាទៀតផង។

លោក Rubio បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់ម្តងហើយម្តងទៀតអំពីជំហររបស់លោកថា ក្របខ័ណ្ឌគ្រប់គ្រងអាវុធណាមួយនៅក្នុងសតវត្សរ៍ទី ២១ ត្រូវតែរួមបញ្ចូលទាំងរុស្ស៊ី និងចិន។ ទីក្រុងវ៉ាស៊ីនតោនអំពាវនាវឱ្យមានការសន្ទនាពហុភាគីស្តីពីស្ថិរភាពជាយុទ្ធសាស្ត្រ ដោយផ្អែកលើសមភាព តម្លាភាព និងយន្តការផ្ទៀងផ្ទាត់ប្រកបដោយប្រសិទ្ធភាព។ ខណៈពេលដែលជំរុញការចរចា ទីក្រុងវ៉ាស៊ីនតោនក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរក្សាកម្លាំងកំញើញនុយក្លេអ៊ែរដ៏ខ្លាំងក្លា និងទំនើប ព្រមទាំងបន្តតាមរកគោលដៅរយៈពេលវែងនោះគឺការកាត់បន្ថយការគំរាមកំហែងនុយក្លេអ៊ែរសកលផងដែរ៕

TAG
VOV/VOVworld/សហរដ្ឋអាមេរិក/រុស្ស៊ី/ចិន/ការចរចាថ្មី/អាវុធនុយក្លេអ៊ែរ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត