logo

ហាណូយជាមួយនឹងស្ពានតភ្ជាប់ពេលវេលា

2016/10/10 | 03:04:00
(VOVworld)-រហូតដល់ឆ្នាំ១៩៧៤ ទីក្រុងហាណូយត្រឹមតែមានស្ពានតែមួយគត់ដែល ឆ្លងកាត់ទន្លេ​ Hong នោះគឺស្ពាន Long Bien (ឬហៅថាស្ពាន Paul Doumer) ។​ស្ពាន ដំបូងនេះបានតភ្ជាប់រដ្ឋធានីជាមួយខេត្តភាគឦសាន។ បន្ទាប់មក 

(VOVworld)-រហូតដល់ឆ្នាំ១៩៧៤ ទីក្រុងហាណូយត្រឹមតែមានស្ពានតែមួយគត់ដែល
 ឆ្លងកាត់ទន្លេ​ Hong នោះគឺស្ពាន Long Bien (ឬហៅថាស្ពាន Paul Doumer) ។​ស្ពាន
 ដំបូងនេះបានតភ្ជាប់រដ្ឋធានីជាមួយខេត្តភាគឦសាន។ បន្ទាប់មក ដើម្បីកាត់បន្ថយ
 អម្រែក អភិរក្សតម្លៃស្ថាប័ត្យកម្មបុរាណរបស់ស្ពាន Long Bien និងបង្កើនការជួបប្រា
 ស្រ័យជាមួយខេត្តក្រុងនានានោះ ទីក្រុងហាណូយបានកសាងបន្ថែមស្ពានចំនួន៦
ទៀតក្នុងនោះមានស្ពាន Nhat Tan ។​ស្ពានដ៏ទំនើបនេះបានតភ្ជាប់ផ្លូវល្បឿនលឿនក្នុង
ទីក្រុង កាត់បន្ថយរយៈពេលធ្វើដំណើរពីព្រលានយន្តហោះ Noi Bai មកកាន់ទីក្រុង
ហាណូយ។ រដ្ឋធានីនិងប្រទេសជាតិមានការផ្លាស់ប្តូរថ្មី។​រូបភាពនៃស្ពានចំនួនពីរ
ចាស់ មួយនិងថ្មីមួយនោះជាសក្ខីភាពជាក់ស្តែងសម្រាប់ដំណើការទំនើបភាវូបនីយ
កម្មរដ្ឋធានី១០០ឆ្នាំកន្លងទៅ។

នាថ្ងៃទី១២កញ្ញាឆ្នាំ១៨៩៨ ស្ពានធ្វើពីដែកថែបដំបូងនៅតំបន់អាស៊ីអាគ្នេយ៍ដោយ ក្រុមហ៊ុន Dayde និង Pille របស់បារាំងរចនានិងបើកការដ្ឋានសាងសង់ជាផ្លូវការ។

ឆ្នាំ ២០០៩  Nhat Tan ស្ពានទំនើបដំបូងនៅអាស៊ីអាគ្នេយ៍ដោយស្ថាប័ត្យករនិង កម្មករនៃប្រទេសទាំងពីរវៀតណាមនិងជប៉ុនធ្វើការសាងសង់ដោយប្រភពទុន ODA របស់ជប៉ុននិងទុនបដិភាគរបស់រដ្ឋាភិបាលវៀតណាម។


ស្ពាន Nhat Tan ជាលទ្ធផលនៃដំណើការធ្វើពលកម្មរបស់ពលកររាប់ពាន់នាក់ នៃប្រទេសទាំងពីរវៀតណាមនិងជប៉ុនក្នុងរយៈ៥ឆ្នាំ។ បានបើកឲ្យដំណើរការនាថ្ងៃទី ៤មករាឆ្នាំ២០១៥ នេះត្រូវបានចាត់ទុកជាសំណង់គមនាគមន៍សំខាន់របស់ទីក្រុង​ ហាណូយ។

ដើម្បីស្ថាបនារួចរាល់សំណង់នេះ ក្រុមហ៊ុន Dayde & Pille បានប្រើប្រាស់ថ្មចំនួន 3.000m2 និងលោហៈធាតុចំនួន 6.000 តោនដោយចំណាយសរុបគឺ 6.200.00ហ្វ្រង់ (ស្មើរនឹង ១,២លានដុល្លារអាមេរិក)។

បច្ចេកទេសជឿនលឿនបំផុតត្រូវបានប្រើប្រាស់សម្រាប់អនុវត្តគម្រោងសាងសង់ ស្ពាន Nhat Tan ដោយទុនសរុបឡើងដល់ ១៦.៣០០ពាន់លានដុង។

នាថ្ងៃទី២៨មិនា ទេសាភិបាលឥណ្ឌូចិនបានចេញសេចក្តីសម្រេចលេខ ៩៥៣ ស្តីពី ការដាក់ឲ្យដំណើរការខ្សែផ្លូវដេកហាណូយ-Gia Lam ។

ស្ពាន Nhan Tan មានប្រវែង ៨,៣​គីឡូម៉ែត្រ ដែលអនុញ្ញត្តិឲ្យមធ្យោបាយធ្វើដំណើរ ក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ 

ដល់ឆ្នាំ១៩៥៤ ខណៈដែលទាហានបារាំងចាកចេញពីវៀតណាម ស្ពាននេះបានដូរ ឈ្មោះថា​ស្ពាន Long Bien។

ស្ពាន Nhat Tan អនុញ្ញាត្តឲ្យម៉ូតូធ្វើដំណើរសងខាង ដែលនៅកណ្តាលគឺផ្លូវ សម្រាប់រថយន្តបើកបរ។

ស្ពាន Long Bien ជាស្ពានធ្វើពីលោហៈធាតុ ដោយមានប្រវែង ១.៨៦២ម៉ែត្រ។

ស្ពាន Nhat Tan ត្រូវបានរចនាទំនើប ដែលមានប្រព័ន្ធវាស់ទិសខ្យល់ ដើម្បីបញ្ជា ខ្សែកាបនៅពេលចាំបាច់សំដៅធានាសុវត្ថិភាព។

ដោយសារការបំផ្លាញនៃគ្រាប់មីន ស្ពាន Long Bien នៅមិនរក្សាបានរូបភាព ដើមឡើយ។

ឆ្លងតាមរយៈពេលប្រើប្រាស់ជាង១០០ឆ្នាំបណ្តាលឲ្យផ្លូវសម្រាប់រថភ្លើងមានការ ថយចុះដែលត្រូវយកធ្នឹមឈើទ្រទ្រង់និងត្រូវបានធ្វើការត្រួតពិនិត្យជារឿយៗ។ ��ាព ដើមឡើយ។

ស្ពាននេះ​ត្រូវបានប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនដែលបានអនុវត្តនៅវៀត ណាមជាលើកដំបូង

ប្រព័ន្ធភ្លើងស្ពាន Long Bien សាមញ្ញណាស់ ហើយលើស្ពានគ្រាន់តែមានអំពូរ ភ្លើងដែលក៏ចាស់ទៅតាមពេលវេលាទៅហើយ។ 

ស្ពាន Nhat Tan ត្រូវបានបំពាក់ប្រព័ន្ធភ្លើងទំនើបនិងចម្រុះព័ណ៌។

ប្រជាជនហាណូយមានការចាប់អារម្មណ៍ចំពោះរូបនាគដេកសន្ធឹងឆ្លងកាត់ទន្លេ

ក្រហម។

ភ្ញៀវទេសចរពិតជានឹងចាប់អារម្មណ៍ចំពោះរូបភាពសសរចំនួន៥ជានិមិត្តរូប ឲ្យទ្វារ៥កំពុងស្វារគមន៍។ គម្រោងការថ្នាក់ជាតិនេះបាននាំមកមុខមាត់ថ្មីអំពីគមនាគមន៍ ក៏ដូចជាសេដ្ឋកិច្ចសង្គម សម្រាប់ រដ្ឋធានីហាណូយនិយាយដោយឡែកនិងប្រទេសជាតិនិយាយរួម៕ 


TAG

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត