logo

ហាណូយស្នេហ៍ខ្ញុំ

2016/10/10 | 03:00:00

 (VOVworld) -“ ទោះបីជាយើងបានទៅដល់គ្រប់ទិសទីក្តី 
ប៉ុន្តែយើងនៅតែនឹករលឹកអំពីហាណូយជានិច្ចហាណូយរបស់
យើង រដ្ឋធានីជាទីស្រឡាញ់ក្នុងដួងចិត្ត”

(VOVworld)- អ្នកណាដែលបានរស់នៅឬមកទស្សនានៅទីក្រុងហាណូយ
 (វៀតណាម) សុទ្ធតែ មានការចាប់អាម្ភណ៍អំពីរដ្ឋធានីរាប់ពាន់ឆ្នាំវប្បធម៌នេះ។
 ចំពោះអ្នកណា នេះគឺ ជាក្លិនរបស់ផ្កា sua រូបភាពនៃហាងតាមដងវិថីឬសម្លេង
របស់រថអគ្គីសនី។ ចំពោះ អ្នកនោះ​ នេះគឺជាឱកាសអភិវឌ្ឍន៍របបរ។ ក្នុងឱកាស
រំលឹកខួបអនុស្សវរីយ៍លើក ទី ៦២ ទិវារំដោះរដ្ឋធានីហាណូយ (ថ្ងៃទី ១០ តុលា ឆ្នាំ
១៩៥៤​- ថ្ងៃទី ១០ តុលា ឆ្នាំ ២០១៦) យើងខ្ញុំសូមផ្ញើដល់អស់លោកអ្នកនាងកម្ម
វិធីពិសេសស្តីពីរដ្ឋធានី ហាណូយ។  ជាឧបថមគឺបទសម្ភាសខ្លីក្រោមចំណងជើងថា
 «ហាណូយក្នុង បេះដូងរបស់មនុស្សម្នាក់ៗ» ដែលរៀបរាប់អំពីមតិនិងការចាប់
អាម្មណ៍របស់ប្រជា ពលរដ្ឋទីក្រុងហាណូយ។ ជាបន្តទៅទៀតគឺបទយកការណ៍ចំនួន
 ២ ក្រោមចំណងជើងថា៖ «ជីវភាពរស់នៅតាមឌឿងហែមនៅទីក្រុងហាណូយ» និង
 «ដូរតន្ត្រីបុរាណ” - ថែរក្សាស្នូរសម្លេងពីសម័យមុន» ដែលឧទ្ទេសនាមដល់អស់
លោកអ្នកនាងទីក្រុងហាណូយដ៏វិសេសវិសាលដោយមានផ្ទះលំនៅតូចតាចក្នុងវិថី
បុរាណ​និងទីក្រុងហាណូយមួយក្នុងដំណាក់កាលរក្សាអភិរក្សាដូរ្យតន្ត្រីប្រពៃណី ។
ជាទីបញ្ចប់ក្រមបទយកការណ៍នេះ សូមអញ្ជើញលោកអ្នកនាងរកឃើញទីក្រុង
ហាណូយបុរាណនិងទីក្រុងហាណូយទំនើបតាមរយៈរូបភាព៖ «ហាណូយជាមួយ នឹង
ស្ពានតភ្ជាប់ពេលវេលា»។ តាមរយៈរូបភាពនៃស្ពានចាស់និងថ្មីចំនួន ២ គ្រឿង
លោកអ្នកនាងនឹងសរឲ្យឃើញនូវការអភិវឌ្ឍន៍របស់រដ្ឋធានីហាណូយក្នុងអំឡូង
មួយសតវត្យ។

        ជាបន្តទៅនេះ សូមអញ្ជើញលោកអ្នកនាងរួមដំណើរជាមួយអ្នកយកព័ត៌មាន
 Nguyen Yen និង Huong Tra ទៅទស្សនាជុំវិញទីក្រុងហាណូយ ជួបសំណះ សំណាល
ជាមួយប្រជាពលរដ្ឋទីក្រុងក្នុងឱកាសរំលឹកខួបលើកទី​ ៦២ ទិវារំដោះរដ្ឋ ធានី
 (ថ្ងៃទី ២០ តុលា ឆ្នាំ ១៩៥៤ - ថ្ងៃទី​ ១០ តុលា ឆ្នាំ ២០១៦)។ 



 “ ទោះបីជាយើងបានទៅដល់គ្រប់ទិសទីក្តី ប៉ុន្តែយើងនៅតែនឹករលឹកអំពីហាណូយជានិច្ច

ហាណូយរបស់យើង រដ្ឋធានីជាទីស្រឡាញ់ក្នុងដួងចិត្ត”

ហាណូយស្នេហ៍ខ្ញុំ

បណ្ដាពាក្យពេជ្យទាំងប៉ុន្មាននៅក្នុងបទចម្រៀង៖” នឹករលឹកអំពីហាណូយ” របស់
តន្ត្រីករ Hoang Hiepប្រៀបដូចជាផុសចេញពិតៗក្នុងដួងចិត្តជនស្រឡាញ់ ហាណូយ
គ្រប់រូប។ ទោះបីជាបានកើតឡើងនិងធំដឹងក្តីនៅទីក្រុងហាណូយ ឬ មនុស្សនៅតំបន់
ឆ្ងាយដាច់ស្រយាលក៏ដោយ ប៉ុន្តែសុទ្ធអ្នកទាំងអស់សុទ្ធតែមាន អនុស្សាវរីយ៍ជាមួយរដ្ឋ
ធានីរាប់ពាន់ឆ្នាំអរិយ្យធម៌។ សូមអញ្ជើញអស់លោកអ្នកនាងអញ្ជើញមកទស្សនារដ្ឋធា
នីហាណូយ ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ដើម្បីបានសំណេះសំណាល
ក្នុងទិវា រំលឹកខួបអនុស្សាវរីយ៍លើកទី៦២ទិវា រំដោះរដ្ឋធានីហាណូយ (ថ្ងៃទី១០តុលាឆ្នាំ
១៩៥៤-ថ្ងៃទី១០តុលាឆ្នាំ២០១៦)។

លោកស្រី Nguyen Thi Tam

  តាមគំរោងផែនការថ្មីក្នុងឆ្នាំ២០១៥ នាបច្ចុប្បន្ន ​ហាណូយមាន២៩  ខ័ណ្ឌ  ស្រុក 
និងទីរួមខេត្ត។​ខ័ណ្ឌ Tay Ho មុននេះជាជាយទីក្រុងហាណូយ  នាបច្ចុប្បន្ន  បានក្លាយ
ទៅជាខ័ណ្ឌធំជាងគេនៅរដ្ឋធានី។ ធ្លាប់បានរស់នៅទីនេះជិត៧០ឆ្នាំ ហើយ លោកស្រី 
Nguyen Thi Tam បានឃើញនូវការផ្លាស់ប្តូរថ្មីជាច្រើននៅទីនេះ៖ 

          “ ខ្ញុំនៅចាំថានាឆ្នាំ១៩៦២ ឆ្នាំ ១៩៦៣ នាគ្រានោះខ្ញុំនៅតូច សាលារៀនបាន
អោយខ្ញុំទៅទស្សនាសួនឧទ្យាន Thong Nhat​។ យើងខ្ញុំដើរទៅតាមទំនប់ Yen Phuហើយ
ឡើងជិះរថយន្តអគ្គិសនី។ នាគ្រានោះ ចំនួនប្រជាជនតិច ផ្លូវក៍តូចប៉ុន្តែ ការធ្វើដំណើរ
ងាយស្រួល និងសុខសាន្តត្រាណណាស់។ នាបច្ចុប្បន្ន ហាណូយ អរិយ្យធម៌ និងទំនើប ផ្លូវ
ធំទូលាយជាង ជីវភាពរស់នៅមមាញឹកណាស់។”

លោក Ta DinhHoan

ក៏ជាជនហាណូយមួយរូបដែរ គ្រួសារលោកស្រី Ta DinhHoanរស់នៅលើផ្លូវ Ham Tu Quanខ័ណ្ឌ HoanKiemបានបីជំនាន់ហើយ។ ទោះបីជាមិនពិបាកដើម្បីដូរកន្លែងទៅរស់
នៅតំបន់ធំទូលាយជាងក្តី ប៉ុន្តែរបៀបរស់នៅរបស់រដ្ឋធានីបានទាក់ទាញទឹកចិត្ត
អោយគ្រួសារលោកមិនចង់ចាកចេញទៅឆ្ងាយឡើយ។ 

          “ ធ្វើការងារក្នុងផ្នែកគមនាគមន៍និងដឹកជញ្ជូន ខ្ញុំបានទៅដល់ច្រើនតំបន់
ហើយ ដូចជា៖​Sai Gon, NhaTrang ប៉ុន្តែចំពោះរូបខ្ញុំគឺគ្មានកន្លែងណាអាចប្រៀបធៀប
ជាមួយរដ្ឋធានីហាណូយបានឡើយ។ ហាណូយមានគ្រួសារ មិត្តភក្តិ …របស់ខ្ញុំ។ អ្វីៗទាំង
អស់គឺស្ថិតនៅក្នុងបេះដូងខ្ញុំហើយ។”

សាស្ត្រាចារ្យរង បណ្ឌិត Hoang Anh Tuan

សាស្ត្រាចារ្យរង បណ្ឌិត Hoang Anh Tuan នាបច្ចុប្បន្ន លោកជាឯកអគ្គរដ្ឋ ទូត ប្រ
ចាំនៅឥណ្ឌូនេស៊ី។ ក្នុងពេលត្រឡប់មកហាណូយវិញម្តងៗ លោកមានអារម្មណ៍ជិតស្និទ្ធិ
និងធូរស្រាលអារម្មណ៍៖

          “ ខ្ញុំនៅចាំថា៖នាគ្រាដំបូងទទួលបេសកកម្មការទូតជាឯកអគ្គរដ្ឋទូតប្រចាំនៅ
សាធារណរដ្ឋឥណ្ឌូនេស៊ី ហើយមួយឆ្នាំក្រោយ ខ្ញុំទើបបានត្រឡប់មកហាណូយវិញ។ ខ្ញុំ
សប្បាយរីរាយណាស់ ដោយបានជួបជាមួយមិត្តភក្តិ សាច់ញត្តិ អ្នកគ្រូបង្រៀន និង
បងប្អូនអ្នកជិតខាង។ ទៅឆ្ងាយតាំងពីរយូរណាស់មកហើយ ប៉ុន្តែពេលត្រឡប់ មក
វិញម្តងៗខ្ញុំនៅមានអារម្មណ៍ដូចជាចាកចេញពីគ្រួសារលើកដំបូងដែរ។ ជាអ្នក ការ
ទូតខ្ញុំតែងតែរៀបចំការផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍របស់វៀតណាម របស់ ហាណូយ
ចំពោះមិត្តភក្តិអន្តរជាតិ។ មិត្តឥណ្ឌូនេស៊ីចូលចិត្តមុខម្ហូបណែមនិងហ្វើរ របស់វៀត
ណាមណាស់។”

ជាងគំនូរ Hai Dang

មិនគ្រាន់តែជាមជ្ឈមណ្ឌលរបស់រដ្ឋធានី បឹង HoanKiemនៅទាក់ទាញភ្ញៀវទេស
ចរដោយសេវាកម្មទេសចរណ៍លេងកំសាន្តពិសេសដោយឡែកនោះឡើយ ក្នុងនោះមាន
សេវាកម្មគូររូបឆាប់រហ័ស។ ភ្ញៀវទេសចរត្រូវចំណាយប្រាក់ពី៣​ដល់៥ដុល្លារ​អាមេរិកតែ​
ប៉ុណ្ណោះ នឹងទទួលបានរូបគំនូររបស់ខ្លួនភ្លាមៗ។ ជាងគំនូរ Hai Dang មក​ពីខេត្ត Bac
 Giang(ភាគខាងជើងវៀតណាម) បាន​ប្រកបមុខ​របរគូគំ​នូរ​នេះបាន​ជិត៧ឆ្នាំហើយ
 លោកបានអោយដឹងថា៖

          “ ហាណូយជាតំបន់អភិវឌ្ឍន៍ តម្រូវការអំពីវិចិត្រសិល្បះក៏ខ្ពស់ បានជាងខ្ញុំ​ជ្រើស
រើសរដ្ឋធានីដើម្បីប្រកបមុខរបរនិងរស់នៅទីនេះ។ទីក្រុងហូជីមិញ និងទីក្រុង Da nang
ក៏ជាតំបន់ដែលខ្ញុំអាចប្រកបមុខរបរបានដែរ ប៉ុន្តែខ្ញុំជ្រើសរើសហាណូយ​ ពីព្រោះទីនេះ
ជិតនឹងស្រុកកំណើតរបស់ខ្ញុំ។ ខ្ញុំចាត់ទុកហាណូយជាស្រុកកំណើរ​ទីពីររបស់ខ្ញុំ។”

បងស្រី Nguyen Thi Them

ចំពោះមនុស្សនៅខេត្ត​ផ្សេងៗប្រកបមុខរបរនៅរដ្ឋធានីហាណូយ ដូចជាការ​លក់
ដូរ​អេតចាយ។ នេះគឺជាមុខរបរមួយសំរាប់ប្រជាកសិករ ក្រៅពីពេលប្រមូល​កសិផល។
 បងស្រី Nguyen Thi Them ស្រុកកំណើតនៅខេត្ត Ha Nam បាន​មកដល់ហាណូយប្រ
កបមុខរបរអេតចាយបានជាង១០ឆ្នាំហើយ បានអោយដឹងថា៖

          “ ជារៀងរាល់ថ្ងៃ ខ្ញុំបានជិះកង់តាមវិថីនានារបស់ហាណូយដើម្បីរកទិញរបស់​របរ។
ទោះបីជាការងារនេះហត់ក្តី ប៉ុន្តែ វាបានប្រាក់ចំណូលខ្ពស់ជាងការងារកសិកម្ម។ ក្នុង
មួយខែ ខ្ញុំអាចផ្ញើប្រាក់ចំនួន១៥០ដុល្លារអាមេរិកដល់២០០ដុល្លារអាមេរិក ​អោយគ្រួ
សារនៅស្រុកដែរ។ នៅពេលត្រឡប់មកស្រុកវិញ ខ្ញុំក៏នឹកអារម្មណ៍ជិះកង​ជុំវិញទីក្រុង
ហាណូយណាស់។”

My Hanhនិស្សិតនៃមហាវិទ្យាល័យសង្គមកិច្ច មនុស្សសាស្ត្រ និង Thanh Mai និស្សិតនៃមហាវិទ្យាល័យច្បាប់

មជ្ឈដ្ឋានអ្នកវ័យក្មេងនៅមានទស្សនះវិស័យផ្សេង។ គេគិតថា៖ រដ្ឋធានីហាណូយ
ជាទីក្រុងអ៊ូអរ ដោយមានមជ្ឈមណ្ឌលលេងកំសាន្ត និងផ្សារទំនើបជាច្រើន។ អ្នកណា
បានមកដល់ហាណូយហើយសុទ្ធតែមានគោលបំណងមានទីឈរជើងនៅ​ទីនេះដូចជា
ការសំណេះសំណាលរបស់ My Hanhនិស្សិតនៃមហាវិទ្យាល័យ​សង្គម​កិច្ច មនុស្សសាស្ត្រ និង 
Thanh Mai និស្សិតនៃមហាវិទ្យាល័យច្បាប់ ៖

          “​ ហាណូយមានឱកាសជាច្រើន ងាយស្រួលស្វែងរកការងារធ្វើ។ ខ្ញុំស្រឡាញ់​ហាណូយ 
ដោយមានទីកន្លែងលេងកំសាន្តច្រើន ភោជនីដ្ឋានច្រើន គុណភាពជីវ​ភាពរស់នៅល្អ
ជាង។”

 “ នៅហាណូយមានមុខម្ហូបឆ្ងាញ់ជាច្រើន ដែលតំបន់ផ្សេងៗគ្មានទេ ដូចជា៖​នំបញ្ចុកតៅហ៊ូ ណែមជូរចៀន ទឹកតែក្រូចឆ្មា នំត្រាង…លៗ ជីវភាពរស់នៅ​របស់ហាណូយអ៊ូអរ
 សស្រាក់សស្រាំណាស់។ ខ្ញុំនៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល បានជាគ្មានឱកាសច្រើន
ដូចនៅហាណូយទេ។ ខ្ញុំមានគោលបំណងនឹងប្រកបមុខ​របរនៅរដ្ឋធានីហាណូយ។”

អ៊ំ Nguyen Thanh Tung

មិនត្រឹមតែផ្សាភ្ជាប់ជាមួយហាណូយតាំងពីតូចមកឡើយ បណ្ដាមនុស្ស​ដែលបាន
រស់នៅឯបរទេសតាំងពីរយូរណាស់មកហើយ ដូចជាអ៊ំ Nguyen Thanh Tung អាណិកជន
វៀតណាមនៅអាលឺ្លម៉ង់ ក៏បានជ្រើសរើសរដ្ឋធានីជាទីកន្លែង​ត្រឡប់មកវិញ នៅពេល
វ័យចាស់ជរាដែរ ៖

          “ តាំងពីខ្ញុំអាយុ៣០ឆ្នាំ ខ្ញុំក៏មានគំនិតថា៖មិនអាចរស់នៅទីនេះជារហូតបាន
​ឡើយ ពីព្រោះទំនៀមទំលាបខុសគ្នា ដូច្នេះខ្ញុំត្រូវត្រឡប់មកវៀតណាមវិញ។ ខ្ញុំចាប់អា
រម្មណ៍ចំពោះហាណូយ ចាប់ពីការ៉ែម Trang Tien មួយដើម ឬចាននំបញ្ចុក…លៗ​ ហា
ណូយក្នុងបេះដូងខ្ញុំសាមញ្ញណាស់ ប៉ុន្តេមិនអាចបំភ្លេចបានឡើយ។”

លោក  Bui Tran Thanh

ជិត១០ឆ្នាំសិក្សា និងធ្វើការនៅបារាំង យុវជន Bui Tran Thanhមានការងារ​ធ្វើស្ថិរ
ភាព ដោយមានប្រាក់ខែជិត៤០០០ដុល្លារអាមេរិក/ខែ នៅធនាគារធំមួយ។ ​អនាគត
កំពុងបើកធំទូលាយដូច្នេះក្តី ប៉ុន្តែBui Tran Thanhនៅសំរេចចិត្តវិល​ត្រឡប់មកហា
ណូយវិញ ប្រកបមុខរបរវិញ៖

          “ តាំងពីកុមាភាពខ្ញុំបានផ្សាភ្ជាប់ជាមួយហាណូយទៅហើយ។ ប្រសិនបើចាក
ចេញទៅឆ្ងាយ ទើបឃើញថា៖ជីវភាពរស់នៅរបស់ហាណូយ សុខសាន្តត្រាណ និងសាមញ្ញ។ 
មានពេលខ្លះ ខ្ញុំចង់ហូបហ្វើមួយចាន ហូបបង្អែមដោយម្តាយធ្វើអោយ​ញាំ ឬទៅដើរ
លេងតាមផ្លូវ។ ប្រការទាំងនេះ បានជំរុញអោយខ្ញុំត្រឡប់មកវិញ។”

          ដូច្នេះ មនុស្សម្នាក់ៗមានមូលហេតុរបស់ខ្លួនដើម្បីជ្រើសរើសរស់នៅនៅតំបន់
ដីរាប់ពាន់ឆ្នាំអរិយ្យធម៌នេះ។ ប៉ុន្តែ មានប្រការរួមមួយ នោះគឺសេចក្ដីស្រឡាញចំពោះ
រដ្ឋធានី ហើយសេចក្ដីស្រឡាញ់នេះបានផុសឡើងពីប្រការសាមញ្ញបំផុត






TAG
ហាណូយស្នេហ៍/vov

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត