logo

ហាណូយ៖ ហាងកាហ្វេតុបតែងដោយទង់ជាតិក្រហមផ្កាយមាស ដើម្បីអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិវៀតណាម

2025/8/24 | 11:00:00
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនៃសរទៈរដូវជាប្រវត្តិសាស្ត្រ រំលឹកខួបលើកទី ៨០ ទិវាបុណ្យជាតិវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥) ហាងកាហ្វេ Cheka នៅតំបន់លំនៅឋាន Duong Noi ទីក្រុងហាណូយ ត្រូវបានតុបតែងយ៉ាងស្រស់ឆើតឆាយដោយទង់ជាតិពណ៌ក្រហមផ្កាយមាស។
Cheka ពាក់អាវថ្មីពណ៌ក្រហមផ្កាយមាសដ៏ស្អាតឆើតឆាយ ធ្វើឲ្យគ្រប់ជ្រុងនៃហាង ក្លាយជាសេចក្ដីរំលឹកពីមោទនភាពជាតិ។
ជាមួយនឹងទីធ្លាពោរពេញទៅដោយទង់ជាតិពណ៌ក្រហមផ្កាយមាស កន្លែងនេះបានក្លាយជាកន្លែងណាត់ជួបគ្នាសម្រាប់មនុស្សជាច្រើនដើម្បីបង្ហាញពីសេចក្ដីស្នេហាជាតិ ក្នុងឱកាសខួបលើកទី ៨០ ទិវាបុណ្យជាតិ ថ្ងៃទី ២ កញ្ញា។
ខ្សែទង់ក្រហមវែងអន្លាយ ដូចបេះដូងរាប់រយកំពុងលោតក្នុងចង្វាក់ដូចគ្នានៃសេចក្ដីស្នេហាជាតិ។
នៅទីនេះ ច្រកល្ហកហាក់ដូចជាលាយឡំទៅក្នុងលំហូរនៃប្រវត្តិសាស្ត្រវីរភាពដ៏រុងរឿង ដោយអញ្ជើញភ្ញៀវមកថតរូប និងក្រេបយកអារម្មណ៍កាន់តែស៊ីជម្រៅអំពីតម្លៃនៃឯករាជ្យ និងសេរីភាពរបស់ប្រទេសជាតិ។
អ្នកស្រី Nguyen Bao Ngan ម្ចាស់ហាងកាហ្វេ បាននិយាយថា ជ្រុង check-in «វិទ្យុសំឡេងវៀតណាម» ទាក់ទាញមនុស្សច្រើនជាងគេ។ នៅកន្លែងនេះ ភ្ញៀវទេសចរអាចស្តាប់សំឡេងលោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យ និងកម្មវិធីមួយចំនួនរបស់វិទ្យុសំឡេងវៀតណាមផងដែរ។ អ្នកស្រី Ngan បានចែករំលែកដោយក្ដីរំជួលចិត្តថា សមាជិកនៃហាងចង់ប្រែក្លាយបរិយាកាសក្នុងប៉ុន្មានថ្ងៃសរទៈរដូវជាប្រវត្តិសាស្ត្រនេះ ទៅជាសេចក្ដីរំលឹកឡើងវិញពីមោទនភាពជាតិ។
វត្ថុនៅជ្រុង "វិទ្យុសំឡេងវៀតណាម" ត្រូវបានសមាជិកនៃហាងជ្រើសរើសនិងដាក់តាំងបង្ហាញយ៉ាងយកចិត្តទុកដាក់។
Cheka មិនត្រឹមតែជាកន្លែងណាត់ជួបគ្នាសម្រាប់អ្នកដែលនិយមកាហ្វេប៉ុណ្ណោះទេ ថែមទាំងជាកន្លែងថែរក្សា និងរីកសាយភាយស្មារតីស្នេហាជាតិទៀតផង។
ភ្នែកភ្លឺថ្លា របស់កុមារនៅក្នុងទីធ្លាពោរពេញទៅដោយទង់ជាតិ។
យុវជនមួយក្រុមស្រែកហោកញ្ច្រៀវ "ខ្ញុំស្រឡាញ់វៀតណាម" និងរក្សានូវពេល
វេលាដ៏មោទនភាពក្នុងថ្ងៃសរទរដូវបដិវត្តន៍។

TAG
VOV/VOVworld/ហាងកាហ្វេ/ហាណូយ/តុបតែង/ទង់ជាតិ​/៨០ឆ្នាំ/ទិវាបុណ្យជាតិ/អបអរសាទរ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត