logo

ហាម៉ាសនឹងមិនរំសាយអាវុធទេ នៅពេលដែលទឹកដីប៉ាឡេស្ទីននៅតែត្រូវបានកាន់កាប់

2026/2/9 | 08:55:23
(VOVWORLD) - មេដឹកនាំចលនាអ៊ីស្លាមហាម៉ាសកាលពីថ្ងៃទី ៨ ខែកុម្ភៈ បានបញ្ជាក់ថា ក្រុមនេះនឹងមិនរំសាយអាវុធ មុនពេលកងទ័ពអ៊ីស្រាអែលបញ្ឈប់ការទន្ទ្រានកាន់កាប់លើទឹកដីប៉ាឡេស្ទីន រួមទាំងតំបន់ហ្គាហ្សានោះទេ។

ថ្លែងនៅក្នុងសន្និសីទមួយនៅទីក្រុងដូហា ប្រទេសកាតា មន្ត្រីជាន់ខ្ពស់ហាម៉ាស លោក Khaled Mashal បានថ្លែងថា ការតស៊ូប្រឆាំងនឹងការទន្ទ្រានកាន់កាប់ រួមទាំងការតស៊ូប្រដាប់អាវុធ គឺជាសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន។ ដរាបណាមានវត្តមានកងកម្លាំងទន្ទ្រានកាន់កាប់នៅក្នុងទឹកដីប៉ាឡេស្ទីន ហាម៉ាស និងក្រុមតស៊ូប៉ាឡេស្ទីនផ្សេងទៀតនឹងមិនបោះបង់ចោលអាវុធតស៊ូរបស់ខ្លួនឡើយ។

សេចក្តីប្រកាសរបស់មន្ត្រីជាន់ខ្ពស់ហាម៉ាសបានបង្ហាញថា ក្រុមនេះនឹងមិនរំសាយអាវុធនៅក្នុងតំបន់ហ្គាហ្សា ក្រោមគំនិតផ្តួចផ្តើមសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មុនពេលកងទ័ពអ៊ីស្រាអែលដកខ្លួនចេញពីតំបន់ដីនេះទាំងស្រុងនោះទេ។ កាលពីដើមឆ្នាំ សហរដ្ឋអាមេរិកបានប្រកាស ឈានដល់ដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងសន្តិភាពហ្គាហ្សា។ ខ្លឹមសារសំខាន់មួយនៃដំណាក់កាលទី ២ គឺការរំសាយអាវុធរបស់ក្រុមហាម៉ាស និងធ្វើឲ្យតំបន់ហ្គាហ្សាក្លាយជាតំបន់គ្មានយោធា៕

TAG
VOV/VOVworld/ហាម៉ាស/រំសាយអាវុធ/ប៉ាឡេស្ទីន/ការទន្ទ្រានកាន់កាប់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត