logo

អាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ ធានាលក្ខណៈសម្រាប់ទទួលជើងហោះហើរលើកដំបូងនៅថ្ងៃទី ១៩ ខែធ្នូ

2025/12/14 | 12:33:00

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅខេត្តដុងណាយ នារសៀលថ្ងៃទី ១៤ ខែធ្នូ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តកងកម្លាំងដែលចូលរួមអនុវត្តន៍គម្រោងអាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ និងគម្រោងផ្លូវហាយវេនិងផ្លូវមួយចំនួន ដែលតភ្ជាប់ជាមួយអាកាសយានដ្ឋាន។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញត្រួតពិនិត្យគម្រោងអាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ (រូបថត៖ Lai Hoa/VOV)

លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា រហូតមកដល់ពេលនេញ ធាតុមូល ដ្ឋានចំនួនប្រាំបីដូចជា ស្ថានីយ ផ្លូវរត់ ស្ថានីយត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ផ្លូវតភ្ជាប់ អគ្គិសនី ទឹក ស្ថានីយប្រេងឥន្ធនៈ និងប្រព័ន្ធទំនាក់ទំនង បានបំពេញលក្ខណៈ  សម្រាប់យន្តហោះអាចហោះឡើង និងចុះចត។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យកសាង "សេដ្ឋកិច្ចអាកាសចរណ៍" ដើម្បីឱ្យអាកាសយានដ្ឋានអន្តរជាតិឡុងថាញ់មិនត្រឹមតែជាមជ្ឈមណ្ឌលដឹកជញ្ជូនអ្នកដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីអាកាសចរ ណ៍ និងទីក្រុងអាកាសចរណ៍ផងដែរ។

លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញនូវការរៀបចំ និងធានាលក្ខខណ្ឌចាំបាច់សម្រាប់ជើងហោះហើរ នៅថ្ងៃទី១៩ ខែធ្នូ (រូបថត៖ Lai Hoa/VOV)
នៅរសៀលនេះដែរ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចុះត្រួតពិនិត្យផ្លូវដឹកជញ្ជូនដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់អាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ និងគម្រោងផ្លូវល្បឿនលឿនបៀនហ័រ - វូងតាវ៕
TAG
VOV/VOVworld/អាកាសយានដ្ឋាន/អន្តរជាតិឡុងថាញ់/លក្ខណៈ/ជើងហោះហើរលើកដំបូង/ថ្ងៃទី ១៩ ខែធ្នូ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត