logo

អគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍ជនវៀតណាមនៅអូស្ត្រាលី

2026/2/26 | 09:03:10
(VOVWORLD) - យោងតាមព័ត៌មានពីគេហទំព័រ sbs.com.au កាលពីថ្ងៃទី២៥ ខែកុម្ភៈ នៅឯពិព័រណ៍បុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋិស័ក ២០២៦ ដែលបានប្រារព្ធឡើងនៅ Fairfield Showground – ទីកន្លែងសហគមន៍មួយក្នុងតំបន់ Greater West នៃទីក្រុងស៊ីដនីនោះ អគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn AC បានចូលរួមពិធីបុណ្យនេះជាលើកដំបូង ហើយបានជូនពរឆ្នាំថ្មីដល់សហគមន៍ជនវៀតណាម។ 
អគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn។ (រូបថត៖ VNA)

លោកស្រីបានសង្កត់ធ្ងន់ថា ការរួមវិភាគទានរបស់ប្រជាជនវៀតណាមជាង ៣២ ម៉ឺននាក់នៅអូស្ត្រាលីក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមក គឺជាផ្នែកមួយដែលមិនអាចខ្វះបាននៅក្នុងរឿងរ៉ាវជោគជ័យរបស់ប្រទេសនេះ។ យោងតាមលោកស្រី ពិធីបុណ្យនានាដូចជាបុណ្យតេតវៀតណាមមិនត្រឹមតែថែរក្សាវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងពូនជ្រុំស្មារតីសាមគ្គីភាព ការយោគយល់គ្នា និងកម្លាំងនៃសង្គមពហុវប្បធម៌របស់អូស្ត្រាលីទៀតផង។

អញ្ជើញទៅទស្សនាស្តង់ទំនិញ រីករាយជាមួយតន្ត្រីប្រពៃណី និងស្តាប់ការជូនពរឆ្នាំថ្មីរបស់កុមារ លោកស្រីអគ្គទេសាភិបាល Sam Mostyn បានចែករំលែកថា នេះជាលើកដំបូងដែលអគ្គទេសាភិបាលអូស្ត្រាលីមួយរូប បានចូលរួមក្នុងពិធីបុណ្យនេះ ហើយថា លោកស្រីមាន «មោទនភាពយ៉ាងខ្លាំង» ដែលបានចូលរួមជាមួយហគមន៍ជនវៀតណាម។

ក្នុងឱកាសឆ្នាំថ្មី លោកស្រីអគ្គទេសាភិបាល Sam Mostyn បានជូនពរសហគមន៍ជនវៀតណាមនៅអូស្ត្រាលីឲ្យទទួលបានជោគជ័យជាច្រើនក្នុងឆ្នាំថ្មី៕

TAG
VOV/VOVworld/អគ្គទេសាភិបាល/អូស្ត្រាលី/បុណ្យតេត/វៀតណាម/ជនវៀតណាម​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត