logo

អគ្គីភ័យដ៏ធំនៅហុងកុង (ចិន) បណ្តាល​ឲ្យ​មនុស្សយ៉ាងហោចណាស់ ៤៤ នាក់​បានស្លាប់

2025/11/27 | 11:11:58
(VOVWORLD) - គ្រោះអគ្គីភ័យដ៏ធំមួយបានឆាបឆេះប្លុកអាផាតមិន Wang Fuk Court ក្នុងខណ្ឌ Tai Po ហុងកុង(ចិន) នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា។
ក្រុមពន្លត់អគ្គីភ័យព្យាយាមពន្លត់ភ្លើងនៅ ប្លុកអាផាតមិន Wang Fuk Court ក្នុងខណ្ឌ Tai Po ទីក្រុងហុងកុង(ចិន) ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Tyrone Siu

យោងតាមព័ត៌មានពីទូរទស្សន៍មជ្ឈិមចិន គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា យ៉ាងហោចណាស់មានមនុស្ស ៤៤ នាក់បានស្លាប់ រួមទាំងអ្នកពន្លត់អគ្គីភ័យម្នាក់ដែលកំពុងបំពេញភារកិច្ច មនុស្សរាប់រយនាក់បាត់ខ្លួន និងមនុស្ស ៥៨ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ប្លុកអាផាតមិននេះ មានអគារចំនួន ៨ ដែលមានផ្ទះអាផាតមិនជិត ២០០០។

ចំពោះមុខភាពធ្ងន់ធ្ងរនៃគ្រោះអគ្គីភ័យ ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានស្នើឱ្យអាជ្ញាធរមូលដ្ឋានខិតខំប្រឹងប្រែងជួយសង្គ្រោះយ៉ាងទូលំទូលាយ ដើម្បីកាត់បន្ថយការខូចខាត។

ក្នុងពេលនោះ នៅព្រឹកព្រលឹមថ្ងៃទី ២៧ ខែវិច្ឆិកា នាយកសន្តិសុខតំបន់រដ្ឋបាលពិសេសហុងកុង លោក Tang Ping-keung បានឲ្យដឹងថា ដោយផ្អែកលើលទ្ធផលស៊ើបអង្កេតបឋមនៅកន្លែងកើតហេតុ មិនអាចច្រានចោលលទ្ធភាពថា នេះជាបទព្រហ្មទណ្ឌ ហើយឧប្បតិហេតុនេះត្រូវបានផ្ទេរទៅឱ្យកម្លាំងប៉ូលីសហុងកុងសម្រាប់ការស៊ើបអង្កេតបន្ថែមទៀត៕

TAG
VOV/VOVworld/គ្រោះអគ្គីភ័យ/ហុងកុង (ចិន)/ជន​រងគ្រោះ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត