logo

អគ្គលេខាបក្ស តូ ឡឹម ជួបសវនាការមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង

2025/11/22 | 08:21:31

(VOVWORLD) - កាលពីរសៀលថ្ងៃទី ២១ ខែវិច្ឆិកា នៅទីស្នាក់ការកណ្តាលគណៈកម្មាធិការ មជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានជួបសវនាការជា មួយប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Woo Won Shik ក្នុងឱកាសនៃដំណើរទស្សន កិច្ចផ្លូវការរបស់លោកនៅប្រទេសវៀតណាម។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ជួបសវនាការជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Woo Won Shik។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យកូរ៉េខាងត្បូងបន្តលើកកំពស់សមត្ថភាពរបស់សហគ្រាសវៀតណាមឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែ សង្វាក់ផ្គត់ផ្គង់សកលរបស់សហគ្រាសកូរ៉េខាងត្បូង តាមនោះរួមចំណែកដល់ គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣០ តាមទិសដៅតុល្យភាព និងប្រកបដោយចីរភាព; ស្នើឱ្យភាគីទាំងពីរ អនុវត្តន៍ការនាំកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរ ឌីជីថលក្លាយជាសសរស្តម្ភថ្មីនៅក្នុងទំនាក់ទំនងទ្វេភាគី; ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងការស្រាវជ្រាវ អភិវឌ្ឍន៍ឧស្សាហកម្មបច្ចេក វិទ្យាយុទ្ធសាស្ត្រ និងផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ។ លើសពីនេះ ជំរុញកិច្ចសហ ប្រតិបត្តិការ កសាងហេដ្ឋារចនាសម្ព័ន្ធគន្លឹះដូចជា បញ្ញាសិប្បនិម្មិត (AI) បណ្តាញ ជំនាន់ក្រោយ និងមជ្ឈមណ្ឌលទិន្នន័យ កសាងក្របខ័ណ្ឌផ្លូវច្បាប់ និងស្ថាប័នដើម្បី រួមគ្នាឈានចូលយុគសម័យឌីជីថលនៃ AI។
លោកប្រធានរដ្ឋសភា Woo Won Shik បានយល់ស្របជាមួយនឹងមតិយោបល់ របស់លោកអគ្គលេខាបក្ស តូ ឡឹម ដោយសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងជានិច្ចកាលគោរព ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាមក្នុងការអនុវត្តគោលនយោបាយកិច្ចការបរទេសនៅក្នុងតំបន់ ព្រមទាំងអះអាងថា នឹងគាំទ្រ វៀតណាមក្នុងការរៀបចំកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក -  APEC ២០២៧ ឲ្យបានជោគជ័យ៕
TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ ឡឹម/វៀតណាម/ប្រធានរដ្ឋសភា/កូរ៉េខាងត្បូង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត